Episodes: 06

170 24 1
                                    

   ជើងស្រលូនទម្លាក់ចុះលើការ៉ូដ៏ត្រជាក់នាពេលព្រឹកព្រលឹមដោយយោងខ្លួនទាំងងងុយដើរទៅរកទ្វារផ្ទះក្រោយពេលឮកន្តឹង។

« អរុណសួស្តី! បងបានធ្វើអាហារពេលព្រឹកសម្រាប់អូន » សម្តីនាយកម្លោះផ្អែមល្ហែមរាយយមន្តស្មេហ៍តាមទម្លាប់ខណៈផ្ទៃមុខញញឹមស្រស់ពេលឃើញទឹកមុខរបស់ម្ចាស់បន្ទប់។

« លោក? » គេងាកខ្លួនទៅម្ខាងដើម្បីឲ្យជុងឃុកចូលមកខាងក្នុងទាំងភ័យបុកពោះដែលសង្សាឃើញខ្លួនក្នុងសភាពបែបនេះ។

« ខ្ញុំទៅរៀបចំខ្លួនបន្ទិច លោកអាចដើរមើលទីនេះបាន » រាងតូចម្នីម្នារត់ចូលក្នុងបន្ទប់ដើម្បីសម្អាតខ្លួនក៏ព្រោះមិនចង់រំខានពេលជុងឃុកយូរជាងនេះក្រោមការញញឹមហួសចិត្តពីរាងក្រាស់យ៉ាងខ្លាំង។

  ជុងឃុកដើរសម្តៅទៅផ្ទះបាយរៀបចំអាហារសម្រាប់ជីនមីននិងគេរួចទើបដើរមើលក្នុងខុនដូររបស់សង្សារខ្លួនក៏ដឹងថារសនិយមរបស់ពួកគេមិនសូវខុសគ្នាទេ ។

« សុំទោសដែលឲ្យចាំយូរ! » រាងតូចទាញកៅអីមកអង្គុយទល់មុខនឹងរាងមាំដែលកំពុងអង្គុយចុចទូរស័ព្ទរង់ចាំ។

« រវាងយើងកុំនិយាយពាក្យសុំទោសអី បងរីករាយដែលធ្វើបែបនេះ » នាយកំលោះដាក់ទូរស័ព្ទចុះក្បែរដៃ។

« ខ្ញុំដឹងហើយ » រាងតូចញញឹម
« លោកពូកែធ្វើម្ហូបណាស់ ពិតជាឆ្ងាញ់មែន » ក្រោយពេលដាក់សំាងរិចមួយម៉ាត់រាងតូចសរសើនាយកម្លោះដែលបុិនខាងនឹង។

« បងធ្វើម្ហូបតាំងពីមហាវិទ្យល័យម្លេះ គ្រាន់តែអាចញុំាបានមិនពូកែទេ »

« លោករស់នៅក្នុងភាពយុវជនបានល្អណាស់ » រាងតូចសម្តៅដល់ការដែលជុងឃុកប្រើប្រាស់ជីវីតដូចសិស្សដទៃដែលអាចពឹងផ្អែកលើខ្លួនឯងខុសតែពីគេក្រៅពីរៀនរឿងក៏គេមិនចេះដែរ។

ការសន្ទនាចេះតែបន្តរហូតដល់បញ្ចប់អាហារពេលព្រឹកដោយជុងជុកបានដាក់ជីមីននៅកន្លែងការងាររួចទើបគេហួសទៅក្រុមហ៊ុនរបស់ខ្លួនដែលមានចំណាយមិនឆ្ងាយពីហាងរបស់រាងតូច។

រាងមាំកាន់កាបូបយូរដៃរង់ចាំឡើងជណ្តើយន្តជាន់ទី១៥ដែលជាoffice ធ្វើការក្រោមក្រសែភ្នែកជាច្រើនដែលកំពុងមើលមកគេមានទាំងសរសើនិងរិះគន់ពីភាពសង្ហារបស់គេ។

Love maze Where stories live. Discover now