នៅក្នុងវត្តអារាមមួយកន្លែងនៅទីក្រុងបាងកកនៃប្រទេសថៃ បានបង្ហាញឲ្យឃើញនូវមនុស្សប្រុសម្នាក់មានរូបរាងខ្ពស់សង្ហាមុខមាត់ស្រស់ស្អាតដែលជាកូនប្រុសទី2នៃត្រកូលខ្សែអភិជនមួយ ដោយដឹងថាជាអ្នកមានដំដាប់ប្រទេសដោយមានមុខចំនួនជាច្រើននៅក្នុងដៃនោះគឺជាត្រកូល Chittsawangdee នេះឯង អ្នកណាៗក៏គេស្គាល់ដែលថាក្រុមគ្រួសារនៃត្រកូលមួយនេះគឺមានភាពល្បីល្បាញក្នុងវិស័យរកសុីខ្លាំងមិនថាមុខចំនួនធំៗឬផ្នែកភាគហ៊ុននោះទេ ហើយនៅក្នុងត្រកូលមួយនេះមានអ្នកស្នងដំណែង2នាក់ដែលជាកូនប្រុសម្ចាស់មុខជំនួញផ្ទាល់បន្ទាប់ពីលោកប៉ារបស់ពួកគេបានស្លាប់បាត់ទៅតាំងតែកូនប្រុសទី1គេមានអាយុ 18ឆ្នាំ និងកូនប្រុសទី 2 មានអាយុទើបតែ 15 ឆ្នាំប៉ុណ្ណោះតែកន្លងមកនេះពួកគេទាំង2អ្នកបានដឹកនាំក្រុមហ៊ុនមួយនេះបានយ៉ាងល្អនិងមានកេរ៏ឈ្មោះនៅក្នុងវិស័យរកសុីមួយនេះផងដែរ ទោះបីវ័យរបស់អ្នកទាំង2នាក់ហាក់មានភាពក្មេងជាងគេក៏ដោយ តែអ្វីៗវាមិនមានភាពស្ថិតស្ថេររហូតនោះទេ វាដូចជាពេលនេះអញ្ចឹង.....
យើងក្រលេកមកមើលអ្នកកម្លោះដែលកំពុងតែនៅក្នុងពិធីបុណ្យសព្វមួយនេះវិញគេមានឈ្មោះថា
Gemini Norawit Chittsawangdee
អាយុ 26ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីសហរដ្ឋអាមេរិកផ្នែក Business&Management ជាអ្នកប្រុសទី2នៃគ្រួសារ chittsawangdee នេះហើយ គេទើបតែត្រលប់មកកាន់ប្រទេសថៃមិនទាន់បានប៉ុន្មានខែស្រួលបួលផង តែក៏បានមកជួបរឿងនឹកស្មានមិនដល់ទៅវិញ.....
ពេលនេះអ្នកកម្លោះម្នាក់នេះបានឈរសម្លឹងមើលទៅកាន់រូបថតមួយផ្ទាំងដោយទឹកមុខពិបាកមើលជាខ្លាំងគេស្ទើរតែគ្មានវិញ្ញាណនៅក្នុងខ្លួននោះទេ អារម្មណ៏របស់គេពេលនេះវាហាក់គ្មានអ្វីទាំងអស់ វាមានភាពល្វើងល្វើយជាពន់ពេកហើយគេនៅតែបន្តមើលទៅកាន់រូបថតដែលបានតាំងនោះដែលរួមមានការតែងផ្កាយ៉ាងស្រស់ស្អាតនៅជុំវិញ តែបើយើងមើលទៅវាអាចជាមិនស្រស់ស្អាតសម្រាប់អ្នកម្លោះនេញទៅវិញទេ ព្រោះវាជារូបថតដែលដាក់តាំងដំណាងឲ្យម្ចាស់រូបមួយនោះបានស្លាប់បាត់ទៅហើយដែលនៅនឹងមុខកម្រផ្កាដែលមានរូបថតមនុស្សប្រុសម្នាក់គេក៏បានសរសេរឈ្មោះរបស់អ្នកដែលបានស្លាប់នោះដែរ គឺជាលោក Pawat Chittsawangdee (ឈ្មោះហៅក្រៅគឺ Ohm) ជាកូនប្រុសច្បងដែលជាអ្នកស្នងតំណែងទី1នៅក្នុងត្រកូល Chittsawangdee គេទើបតែមានអាយុ29ឆ្នាំទេតើហេតុអីបានជាមកស្លាប់ទាំងវ័យក្មេងបែបនេះផងដែរ.....
«Ohm Pawat Chittawangdee ជាបងប្រុសបង្កើតរបស់ Gemini Norawit Chittsawangdee..»
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...