Episode 28 « He's Mine »

659 36 0
                                    

ក្រលេខមកមើលអ្នកម្ខាងទៀតដែលត្រូវបានគេចាប់ខ្លួនមកនោះពេលនេះគឺកំពុងស្ថិតនៅក្នុងផ្ទះតូចមួយនៅជាយក្រុងដែលមិនទាន់ឃើញវត្តមាននូវមុខមេក្លោងម្នាក់ណាដែលជាអ្នកចាប់ខ្លួន fourth មកនោះទេគឺឃើញមានតែអ្នកយាម 2-3 នាក់ហើយនិង fourth ផ្ទាល់តែប៉ុណ្ណោះដែលកំពុងតែគេងសន្លប់នៅលើគ្រែក្នុងផ្ទះនោះឯង...។ ស្របពេលនោះដែលមានបុរសម្នាក់ក្នុងចំណោមពួកនោះក៏បានលើកទូរស័ព្ទឡើងមកនិយាយបន្ទាប់ពីមានអ្នក call មករកគេផងដែរនោះ......
In call 📱
👤 « សួស្ដីអ្នកនាង..»

«យ៉ាងម៉េចហើយ? គេដឹងខ្លួនឬនៅ?» សម្លេងមនុស្សស្រីម្នាក់បានបន្លឺឡើងពីខ្សែទូរស័ព្ទម្ខាងទៀតសួរមកកាន់អ្នកយាមនោះវិញ

👤 «បាទអ្នកនាងគេម្នាក់នោះនៅមិនទាន់ដឹងខ្លួនទេ តើអ្នក នាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀតចំពោះក្មេងម្នាក់នោះទៅ?»

«កុំទាន់អីធ្វើអីគេ ចាំយើងទៅដល់ទីនោះសិន...តែមើលគេឲ្យជាប់កុំឲ្យគេរត់បានឲ្យសោះបើមិនអញ្ចឹងពួកឯងក៏មិនរួចខ្លួនដូចគ្នា...» នាងបានចេញបញ្ជារប្រាប់ទៅកូនចៅរបស់គេដូចគ្នា

👤« បាទអ្នកនាង...ខ្ញុំយល់ហើយ» និយាយចប់នាយម្នាក់ នោះក៏បានចុចបិទទូរស័ព្ទហើយក៏ដើរត្រលប់ចូលក្នុងផ្ទះដែលឃុំខ្លួនរាងតូច fot ផងដែរ

ត្រលប់មកមើលអ្នកដែលបានបញ្ជារគេអម្បាញមិញនេះវិញគឺគ្មានអ្នកណាឆ្ងាយពីមនុស្សដែលពួកយើងបានស្គាល់នោះទេតែអ្វីដែលសំខាន់គឺគេមិនបានធ្វើវាតែម្នាក់ឯងនោះដូចគ្នាក៏ព្រោះតែនាពេលនេះគឺគេកំពុងតែនៅជាមួយមនុស្សម្នាក់ផងដែរ....

«រឿងដែលខ្ញុំត្រូវធ្វើគឺខ្ញុំធ្វើរួចហើយ រឿងដែលនៅសល់គឺអាស្រ័យទៅលើ Phi ជាអ្នកចាត់ការទៅចង់ធ្វើអីធ្វើទៅខ្ញុំមិនដឹងទេ....» នាងល្អ Linda បានបន្លឺសម្លេងប្រាប់ទៅកាន់មនុស្សដែលកំពុងអង្គុយនៅទល់មុខរបស់គេ

«ហឹស! ប្រាកដណាស់ phi ធានាថាឈុតឆាកល្អមើលសប្បាយៗនឹងបានឃើញនៅបន្តិចទៀតនេះហើយ» Mond បាននិយាយឆ្លើយតបទៅនាងវិញ ធ្វើឲ្យយើងដឹងភ្លាមឡើងមកថាទាំងពីរនាក់នេះគឺកំពុងតែចូលរួមផ្សំគំនិតគ្នាក្នុងរឿងចាប់ខ្លួនរបស់ fourth នេះសោះ....ថាហើយអារឿងអាក្រក់ៗនោះគ្មានអ្នកណាគិតចេញមកបានឡើយក្រៅពី2នាក់នេះនោះទេ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now