Episode 05 «តើវាជាទង្វើអ្វីទៅ?»

880 42 5
                                    

+ Bangkok hospital 🏥
នៅក្នុងមន្ទីរពេទ្យមួយនៅកណ្ដាលទីក្រុងបាងកកប្រទេសថៃពេលនេះ gemini បាននាំ fourth មកដល់មន្ទីរពេទ្យហើយគេក៏បានឲ្យអ្នកគ្រូពេទ្យម្នាក់មកពិនិត្យមើលមុខរបួសរបស់ fourth ហើយអ្នកគ្រូពេទ្យក៏បានមកមើលរបួសនៅត្រង់ផ្នែកក្បាលរបស់នាយតូចសិន ប៉ុន្តែសំណាងល្អរបួសត្រូវតែបន្តិចទើបអ្នកគ្រូពេទ្យគ្រាន់តែលាងនិងបិទបង់លើមុខរបួសនៅលើក្បាលនោះតែប៉ុណ្ណោះ រឺឯដៃដែលត្រូវអំបែងនោះរាងជ្រៅដែរ ទើបត្រូវដេររបួសនោះដូចគ្នា។ បន្ទាប់ពីពិនិត្យមើលមុខរបួសអីអស់ហើយអ្នកគ្រូពេទ្យក៏បានមកណែនាំ fourth ឲ្យថែទាំមុខរបួសកុំឲ្យត្រូវទឹកនិងត្រូវលាបថ្នាំកុំឲ្យឆ្លងមេរោគអីហើយក៏បានឲ្យនាយតូចអាចត្រលប់ទៅផ្ទះវិញបានហើយ។ fourth ដើរចេញពីបន្ទប់អ្នកជំងឺនោះមកក៏បានប្រទះឃើញនិង Gemini ដែលកំពុងអង្គុយចាំខ្លួននៅកៅអីមុខបន្ទប់នោះរួចក៏បានសួរទៅកាន់គេ

Fot«នេះលោកមិនទាន់ទៅវិញទេហ្អ៎??»
ដោយឃើញគេនៅចាំយូរហើយក៏សួរ

Gem «នៅទេ! ឲ្យខ្ញុំទៅយ៉ាងមិចបើលោកមិនទាន់ចេញមកផង ហើយយ៉ាងមិចហើយរបួសនោះ? ត្រូវខ្លាំងទេ? ហើយអ្នកគ្រូពេទ្យថាយ៉ាងមិចដែរ? ត្រូវគេងនៅពេទ្យដែរឬអត់? តើឈឺខ្លាំងដែរទេ? បើនៅឈឺមុខរបួសក៏សម្រាកនៅទីនេះសិនទៅ ចាំខ្ញុំឲ្យគេរៀបចំឲ្យណា »

Gemini បញ្ចេញអការៈមកធ្វើឲ្យអ្នកដែលស្ដាប់នោះស្មានអារម្មណ៏អ្នកកម្លោះមិនត្រូវទេ តើនេះគេត្រូវជាអ្វីនឹងខ្លួនបានជាមើលទៅហេតុអីក៏បារម្ភនិងគេខ្លាំងយ៉ាងនេះ ដោយឮគេសួរច្រើនពេក fourth ក៏បានកាត់សម្ដីគេហើយតបទៅវិញដោយបានសើចបន្តិចព្រោះគេអស់សំណើចនឹងអាការៈរបស់ Gemini ពេក

Fot « លោក! លោកសួរសំណួរច្រើនយ៉ាងនេះ ឲ្យខ្ញុំឆ្លើយមួយណាមុន?»

Gem «ក៏មកពីខ្ញុំបារម្ភនោះអី!!!»
តើវាជាអ្វីទៅបានជាជម្រុញឲ្យប្រុសម្នាក់នេះហ៊ាននិយាយពាក្យនេះចេញមកបាន ដែលធ្វើឲ្យអ្នកដែលកំពុងឈរស្ដាប់នៅចំពោះមុខនោះហាក់បីដូចជាភាំងនិងពាក្យសម្ដីដែលគេនិយាយមកអម្បាញមិញនេះជាខ្លាំង

Fot « គឺ...គឺ..ខ្ញុំមិនអីទេ របួសក៏លែងអីហើយ ខ្ញុំថាខ្ញុំទៅគេងនៅផ្ទះខ្ញុំវិញល្អជាង»
នាយតូចឆ្លើយតបទៅកាន់អ្នកកម្លោះ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now