Episode 06 «ការពិត!?»

795 40 2
                                    

+ព្រឹកថ្ងៃថ្មី🌞
ក្រោយពីរឿងរ៉ាវដែលបានកើតឡើងការពីយប់មិញហើយនាពេលនេះដែរ gemini បានក្រោកពីព្រឹកប្រលឹមដើម្បីទៅធ្វើការរបស់គេតាមទម្លាប់ជាធម្មតាដែលអ្វីមិនធ្មតានោះគឺថ្ងៃគេបានចេញទៅដោយស្ងៀមស្ងាត់បំផុតតែនៅពេលគេចេញឡានជិះចេញទៅក៏ត្រូវបានឃើញដោយអ៊ុំ Sai ដូចគ្នាហើយអ៊ុំ Sai គាត់ក៏ឆ្ងល់ដែលថាហេតុអីអ្នកប្រុសតូចរបស់គាត់ប្រញ៉ាប់ចេញទៅទាំងប្រលឹមបែបនេះ ប៉ុន្តែគាត់បានត្រឹមតែគិតឆ្ងល់តែម្នាក់ឯងព្រោះអ្នកប្រុសម្នាក់នេះមិនបាននៅប្រាប់គាត់ទេ រួចហើយអ៊ុំក៏បានដើរទៅផ្ទះបាយដើម្បីរៀបចំអាហារពេលព្រឹកបាត់ទៅ!!!។

+ UP Group
នៅពេលនេះ Gemini បានបើកឡានមកដល់ក្រុមហ៊ុនរបស់គេហើយ (ថ្ងៃនេះគេបើកឡានខ្លួនឯង) មកដល់ភ្លាមគេចុះពីលើឡានដោយមានអ្នកយាមនៅមុខក្រុមហ៊ុនដើរមកបើកទ្វារឡានឲ្យគេផងដែរ។ នាយបានដើរចូលមកខាងក្នុងហើយស្រាប់តែកូនចៅជំនិតរបស់គេក៏បានមកទទួលគេហើយបានបន្លឺសម្លេងឡើងមក

Sing «ចៅហ្វាយមកហើយ!»

Gem «ហ្អឹម ហើយរឿងអ្វីទៅដែលឯងបាននិយាយប្រាប់យើងថាវាសំខាន់នោះ» ??
នាយបានសួរទៅកាន់កូនចៅដែលកំពុងតែដើរពីក្រោយគេហើយឯនាយក៏បន្តដំណើរដើរសម្ដៅទៅកាន់ជណ្ដើរយន្តដើម្បីឡើងទៅ office របស់គេ

Sing «បាទ! វាជារឿងដែលចៅហ្វាយត្រូវតែដឹងហើយវាក៏សំខាន់ណាស់ដែរចៅហ្វាយ»
នាយជាកូនចៅបានតបទៅចៅហ្វាយខ្លួនហើយពួកគេក៏បានឡើងទៅជាន់ទៅ12ដែលជាជាន់ office របស់ gemini

Janhae « អរុណសួស្ដីលោកប្រធាន» បន្ទាប់ពីបានឃើញវត្តមានរបស់លោកប្រធានក្រុមហ៊ុនដើរចូលមកនាងលេខារូបស្រស់ក៏បានឱនខ្លួនគោរពនិងបាននិយាយរាក់ទាក់ទៅកាន់ដែរ តែដូចដឹងហើយថាលោកប្រធានម្នាក់នេះមិនបានតបទៅនាងវិញទេ

Gem «...........»
គេនិង sing ក៏បានដើរចូលទៅក្នុងបន្ទប់ office ដោយមានទឹកមុខស្មើរថេងទាំង2នាក់បាត់ទៅ ដែរនៅសល់តែនាងលេខាឯនេះក៏បានពោលឡើងតែម្នាក់ឯងឡើងមក

Janhae « ថ្ងៃនេះសង្ស័យតែខ្ញុំត្រូវនៅមើលលោកប្រធានពាក់មុខយក្សកំណាចរបស់គាត់ពេញមួយថ្ងៃទៀតហើយ....ហ្អើយ Janhae អើយ Janhae ឯងនេះប្រហែលជាត្រូវទៅស្រោចទឹកចេញម្ដងហើយ អេ!តើខ្ញុំគួរតែទៅធ្វើស្នេហ៏ដាក់លោកប្រធានតែម្ដងទៅឲ្យគាត់អាចញញឹមខ្លះមកកាន់យើង នេះខ្ញុំមកធ្វើការនៅទៅនេះជាង 6 ខែហើយគាត់មិនដែរសើចនិងញញឹមដាក់ខ្ញុំសោះ....ឆ្កួតមិនខានទេនាង Janhae អើយ»
នាងនិយាយបែបលេងសើចតែវាក៏ពិតមែនតាំងតែ gemini បានមកគ្រប់គ្រងនៅ UP Group មកនាយមិនដែលបានលេចចេញនូវស្នាមញញឹមទៅកាន់អ្នកណាផ្ដេរផ្ដាស់នោះទេ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now