Episode 15 «បងសុំទោស!»

751 38 2
                                    

ក្រោយពីបានចំណាយពេលបើកឡានរយះពេល4ម៉ោងបន្ទាប់ពីចាកចេញពីភូកេតមកនោះហើយ ឡានសេរីទំនើបពណ៌ខ្មៅមួយគ្រឿងរបស់ម្ចាស់ក្រុមហ៊ុមមួយនេះក៏បានបើក មកដល់រួចហើយក៏បានឈប់ចតនៅចំពីមុខក្រុមហ៊ុនតែម្ដង តែអ្វីដែលសំខាន់គឺលោកប្រធានសង្ហាម្នាក់នេះមិនបានមកតែឯងនោះទេ គឺគេបានយកសង្សារក្មេងរបស់គេមកជាមួយផងដែរទើបធ្វើឲ្យអ្នកនៅក្រុមហ៊ុនជាពិសេសបុគ្គលិកស្រីៗ បាននាំគ្នាបង្វែរចំណាប់អារម្មណ៏មើលទៅកាន់រាងតូចស្ដើងដែលមានរូបរាងស្រស់ស្អាតជាខ្លាំងនោះ....អ្នកខ្លះក៏មើលក្នុងផ្លូវល្អ តែអ្នកខ្លះទៀតក៏បានសម្លឹងមើលមកក្នុងផ្លូវអាក្រក់ដូចគ្នា ដូចដែលបានដឹងស្រាប់មកហើយពិព្រោះពីមុនដោយពួកគេមិនដែរឃើញថាលោក CEO របស់ពួកគេមិនដែលនាំអ្នកណាមកក្រុមហ៊ុនម្ដងណាឡើយ ទើបតែលើកនេះតែប៉ុណ្ណោះ......

Gemini និង fourth បានដើរចូលមកដល់ខាងក្នុងដោយ មានកូនចៅនិងអង្គរក្ស2នាក់ឈរចាប់រួចជាស្រេច នៅពេលឃើញថាវត្តមានចៅហ្វាយរបស់ខ្លួនបានមកដល់ហើយ sing ក៏ប្រញ៉ាប់រហ័សបន្លឺសម្លេងរាក់ទាក់ឡើងមក

Sing «ជំរាបសួរចៅហ្វាយ និងសួរស្ដីអ្នកប្រុស fourth ដូចគ្នា» គេបានគោរពទៅកាន់ចៅហ្វាយរួចក៏បានងាកមកសួស្ដីនាយតូចដែរ

Fot «បាទ សួស្ដី» នាយតូចក៏បានតបទាំងញញឹមតបទៅកាន់ sing វិញដូចគ្នា

Gem «ឆាប់ទៅ!! តើបន្ទប់ប្រជុំរួចរាល់ហើយមែនទេ??» មិននិយាយអីច្រើនទេមកដល់ភ្លាមនាយក៏ស្ដីនិយាយរឿងការងារតែម្ដង

Sing «បាទ រួចរាល់ហើយចៅហ្វាយ»

Gem « ល្អ!!....Fourth ទៅចាំបងនៅបន្ទប់ office របស់បងសិនទៅណា ពេលបងរួចការងារហើយចាំបងទៅរកអូនណា» 😊
តបទៅកូនចៅហើយគេក៏បានបែរខ្លួនមករកសង្សាហើយក៏តបទៅនាយតូចដែរបានឈរនៅជិតគេនោះ

Fot «អឹម...បងកុំបារម្ភអីខ្ញុំមិនអីទេ បងទៅធ្វើការសិនចុះណា ខ្ញុំនៅចាំបងហើយចាំទៅញុំាអីជាមួយគ្នាណា» fourth និយាយតបទៅសង្សារយ៉ាងគួរឲ្យស្រលាញ់

Gem «okay បើអូនឃ្លានក៏ប្រាប់ទៅលេខាបងបាន បងទៅសិនហើយណា» នាយក្រាស់បានឆ្លើយតបទៅកាន់រាងតូចដែរនៅចំពោះមុខហើយក៏លើកដៃមកអង្អែរថ្ពាល់គេបន្តិចហើយក៏ងាកខ្លួនមកបញ្ជារអង្គរក្សខ្លួនម្នាក់ដែល នៅទៅនោះ
Gem «ឯងជួយនាំគេទៅបន្ទប់របស់ខ្ញុំផងហើយប្រាប់ឲ្យ Janhea មើលថែរគេឲ្យបានល្អផងឮដែរទេ??»

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now