Episode 22 « ឈឺ »

674 34 9
                                    

+1 week later
កន្លងទៅមួយអាទិត្យទៅហើយនេះនៅសល់តែ3ថ្ងៃទៀត ទេ Gemini ក៏ត្រលប់មកវិញហើយឬឯរឿងផ្សេងៗទៀតក៏រលូនដែលសូម្បីតែទំនាក់ទំនងរវាងរាងតូច fotfot និងនាយ Mond ផងដែរ ដោយសារតែនាយកម្លោះម្នាក់នេះគេតែងតែមកហាងរបស់ fot ជារាងរាល់ថ្ងៃទើបធ្វើឲ្យ fot បានស្គាល់គេផងដែរតែរាងតូចគិតចំពោះនាយក្នុងនាមជាភ្ញៀវតែប៉ុណ្ណោះមិនដូច Mond ទេគេមកអង្គុយនៅហាងជារាងរាល់ថ្ងៃដូចជាពេលនេះអញ្ចឹងគេមកអង្គុយមើលមុខរបស់ fourth ជាយូរគេសម្លឹងមើលដោយក្រសែរភ្នែកស្មានមិនត្រូវនូវជម្រៅចិត្តថានាយកំពុងគិតអ្វីនោះទេម្ដងក៏សើចញញឹមម្ដងក៏ប្រែទឹកមុខជាចងគុំនុំទៅវិញនាយនាពេលនេះមើលទៅដូចជាមនុស្សរោគចិត្តអញ្ចឹងគួរឲ្យខ្លាច.....

«លោក!? នេះនំរបស់លោករួចហើយ...» fourth បានដើរមកជិត Mond ហើយហុចនំដែលនាយបានកម្មង់នោះ

Mond « អ៎រ បាទ! អរគុណណាស់» គេបានទទួលនំពីដៃរាងតូចហើយក៏បន្តនិយាយ

Mond « នេះ! ហេតុអ្វីមុខរបស់លោកស្លេកស្លាំងបែបនេះ តើមិនស្រួលខ្លួនមែនទេ? កើតអ្វីឬអត់ត្រូវការទៅពេទ្យដែលទេចាំខ្ញុំជូនទៅ....» នាយបានងើបឈរហើយឈោងទៅចាប់ដៃរបស់រាងតូចតែក៏ត្រូវគេបដិសេធភ្លាមនិងបានយកដៃចេញពីនាយទៀតផង

Fot « មិនអីទេ! មិនបាច់រំខានលោកទេ ខ្ញុំមិនបានកើតអីធ្ងន់ធ្ងរនោះទេ គ្រាន់តែរាងហត់បន្តិចប៉ុណ្ណោះសម្រាកបន្តិចក៏លែងអីហើយ យ៉ាងណាក៏អរគុណហើយ»

Mond « oh ok ក៏បានសូមទោសណាដែលខ្ញុំហួសដែនកំណត់ពេកហើយ» នាយធ្វើជាប្រែទឹកមុខស្រពោនមួយរំពេច

Fot « លោកសុំទោសខ្ញុំធ្វើអី ....លោកមានធ្វើអីខុសឯណា»

Mond « អញ្ចឹងខ្ញុំទៅវិញហើយណា ចាំជួបគ្នាណា លាសិនហើយ ☺️»

Time skip ⏭️
Paris, France 🇫🇷
Sing « ចៅហ្វាយការងាររួចរាល់អស់ហើយ ពេលនេះខាងដៃគូរសហការពួកគេក៏បានយល់ព្រមនិងបានធ្វើកិច្ចសន្យាចុះកុងត្រាជាមួយក្រុមហ៊ុនយើងហើយ អញ្ចឹងចៅហ្វាយនឹងត្រលប់ទៅវិញតាមការកំណត់ឬយ៉ាងមិចដែរ?» sing បាន ដើរចូលមកក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេស្នាក់នៅដើម្បីប្រាប់ចៅហ្វាយគេ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now