+New Day
បន្ទាប់ពីបាននៅគេងពេទ្យសម្រាកព្យាបាលជម្ងឺហើយពេលនេះអាការៈ fourth ក៏បានធូរស្បោយច្រើនហើយដែររឺឯ Gemini ក៏បាននាំរាងតូចចេញពីមន្ទីរពេទ្យនិងបាននាំគេមកផ្ទះវិញដែរដោយមាននាយជាអ្នកមើលថែរដោយផ្ទាល់ដូចគ្នា។+ផ្ទះ Chittsawangdee
Phim « សួស្ដីអ្នកប្រុសតូច! អ្នកប្រុស fourth បានធូរហើយមែនទេ? ឃ្លានដែរទេចាំបងទៅធ្វើអីឲ្យញុំាណា»Fot « បាទ..បានធូរច្រើនហើយបង ខ្ញុំមិនសូវឃ្លានទេមិនរំខានបងល្អជាង.....!?»
Gem « បង Phim ចាំជួយធ្វើស៊ុបឲ្យអូន fot ញុំាបន្តិចទៅពេទ្យប្រាប់ថាគេខ្សោយណាស់ធ្វើអ្វីដែលប៉ូវគេខ្លះទៅ..អូរ មែនហើយចុះឯណាអ៊ុំ Sai នោះម្ដេចមិនឃើញគាត់នៅអញ្ចឹង?»
Phim « ចាស៎អ្នកប្រុសចាំបងទៅធ្វើឲ្យណា ហើយអ៊ុំ Sai គាត់សុំច្បាប់ទៅលេងស្រុក2-3ថ្ងៃទើបមកវិញអ្នកប្រុស បើអញ្ចឹងបងសុំទៅផ្ទះបាយសិនហើយណា...ពេលបងធ្វើហើយចាំបងលើកយកទៅឲ្យ»
Gem&fot « បាទ/បាទបងអរគុណណាស់»
មិយាយគ្នាហើយ Phim ក៏ទៅធ្វើការរបស់ខ្លួនតាមសម្ដីរបស់អ្នកប្រុសបានប្រាប់ រឺឯគូរស្នេហ៏របស់យើងក៏បានបណ្ដើរគ្នាឡើងលើដើម្បីទៅសម្រាកនៅក្នុងបន្ទប់របស់ពួកគេផងដែរ...នៅពេលមកដល់ហើយ Gemini បានដាក់រាងតូចឲ្យគេងនៅលើគ្រែនិងបានទាញភួយមកដណ្ដប់ឲ្យគេរៀបរយទៀតផង
Gem « Fot~~!? បងសួរអីបន្តិចបានទេ??» ក្រោយពីឲ្យរាងតូចគេងសម្រាកហើយនាយក៏បានបន្លឺសម្លេងសួរទៅកាន់សង្សារដែលកំពុងគេងមើលមកមុខនាយ
Fot «Hmm?? មានអីមែនទេ? បងចង់សួររឿងអីដែរ?»
Gem « គឺគ្មានអីទេគ្រាន់តែបងចង់ដឹងថាអូនស្គាល់ Mond Tanutchai បានដោយរបៀបណាតែប៉ុណ្ណោះ?»
Fot « អូរមែនហើយគឺគេម្នាក់នោះជាភ្ញៀវប្រចាំហាងរបស់អូន...បងដឹងទេគេនោះចម្លែកណាស់គេតែងតែមកហាងនំរាល់ថ្ងៃហើយពេលខ្លះក៏មកសម្លឹងមើលមុខអូនមិនដាក់ភ្នែកទេ តែនោះប្រហែលមកពីសង្សារបងស្អាតពេកទេដឹង» fourth តបធម្មតាឆ្លៀតលេងសើចជាមួយ gem ទៀតផងព្រោះតែគេមិនដឹងរឿងទើបគេឆ្លើយតាមបែបហីៗ តែបើមើលមុខរបស់ Gemini វិញនាយក៏មិនតបអ្វីទេគេក៏បានសើចតបទៅរាងតូចវិញតែវាជាការសើចបែបមិនសម្យព្រោះគេកំពុងគិតថានាយ Mond នោះហេតុអ្វីក៏មកព្យាយាមចូលចិត្ត fourth បែបនេះទើបគេកលតចិត្តព្រួយបារម្ភពីសុវត្តិភាពរបស់រាងតូចខ្លាំងណាស់
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...