Episode 07 «ប្ដូរចរឹក»

770 38 2
                                    

បន្ទាប់ពីនាយនិយាយរួចហើយ Gemini គេក៏បានបន្លឺសម្លេងបញ្ជារទៅកាន់កូនចៅឡើងមកម្ដងទៀត
Gem «ពេលនេះយើងចង់ដឹងអំពីមូលហេតុនៃការស្លាប់របស់គេថាមានរឿងអីឲ្យពិតប្រាកដទៅ ព្រោះយើងមិនចង់គិតខុសតែម្នាក់ឯង....Sing ឯងយល់ហើយមែនទេថាត្រូវធ្វើអីបន្ត....»
នាយប្រាប់ទៅ sing ទាំងប្រាកដប្រជា រឺឯនាយជាកូនចៅហាក់យល់នូវអ្វីដែលចៅហ្វាយចង់បានអ្វីនោះហើយក៏ប្រញាប់ឆ្លើយ

Sing «បាទ! ចៅហ្វាយខ្ញុំនឹងចាត់ការជូន»
តប gemini ភ្លាមនាយក៏ឱនគោរពគេបន្តិចទើបខ្លួនដើរចេញទៅក្រៅបាត់ទៅ នៅសល់តែលោកប្រធានម្ចាស់ UP Group នេះនៅម្នាក់ឯងមើលទៅពេលនេះគេកំពុងគិតរឿងអ្វីម្យ៉ាងក៏មិនដឹងដែរ ស្រាប់តែបានបន្តិចនាយក៏បាន call ទូរស័ព្ទទៅលេខាស្រស់របស់គេ
In call 📱
Janhea «សួស្ដីលោកប្រធាន មានអ្វីឲ្យខ្ញុំជួយដែរទេ??»
នាងលេខាប្រញ៉ាប់ទទួលហើយក៏តបសួរទៅលោកប្រធានរបស់គេ

Gem «ថ្ងៃនេះមានការងារសំខាន់អ្វីឬអត់?»
នាយក៏ដូចិត្តទៀតឮអ្នកម្ខាងលើកនិយាយភ្លាមក៏សួរតបភ្លែត

Janhae «ចាស៎លោកប្រធាន ថ្ងៃនេះមានការណាត់ជួបជាមួយអតិថិជនមួយដែរ ចាស៎»

Gem «សំខាន់ទេ?»

Janhea « ចាស៎លោកប្រធានមិនសូវសំខាន់ទេ បើលោកប្រធានមានការរវល់ខ្ញុំនឹងលើកការណាត់ឲ្យលោកប្រធានបានណាចាស៎»
លេខាម្នាក់នេះហាក់យល់ការក៏បានតបទៅលោកប្រធារបស់គេវិញផងដែរ

Gem « ល្អ! អញ្ចឹងខ្ញុំផ្ញើរផងណា ព្រោះថ្ងៃនេះខ្ញុំរវល់នៅខាងក្រៅ»

Janhea «ចាស៎! ខ្ញុំយល់ហើយ ជម្រាបលាលោកប្រធាន»
និយាយសន្ទនាគ្នាចប់ពួកគេក៏ដាក់ទូរស័ព្ទចុះរៀងខ្លួនទៅ
មកមើលក្នុង office Mrr.CEO Norawit របស់យើងវិញពេលនេះគឺគេកំពុងតែរៀបចំខ្លួនទៅក្រៅ តែយើងក៏មិនដឹងថាគេទៅក្រៅជាមួយអ្នកណាហើយទៅធ្វើអីនោះដែរ......
Time Skip ⏭️

+Home Chittsawangdee
ម៉ោង 11:00 am
ពេលនេះក៏បានឃើញនូវរូបរាងតូចស្ដើងមួយកំពុងតែដើរចុះពីលើជណ្ដើរដើរចុះមកមួយៗសម្ដៅមកក្រោម គេដើរចុះដល់ក្រោមភ្លាមក៏ប្រទះឃើញនឹង អ៊ំុ Sai និង នាង Phim ដែរកំពុងរៀបចំអាហានៅក្នុងផ្ទះបាយផងដែរ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now