ព្រឹកថ្ងៃថ្មីដែលជាថ្ងៃទី2នៅផ្ទះលំហែលដែលស្ថិតនៅលើខ្នងភ្នំតូចមួយរបស់អ្នកកម្លោះ gemini នេះឯង....
Fourth បានក្រោកពីគេងឡើងមកតែគេមិនបានឃើញថា gemini នៅក្នុងបន្ទប់គេងនោះទេ ប៉ុន្ដែគេក៏មិនបានគិតអ្វីច្រើនដែរ នាយតូចបានក្រោកពីគេងមកហើយគេក៏ដើរសម្ដៅទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន បន្ទាប់ពីរួចរាល់អស់ហើយគេក៏បានចុះទៅខាងក្រោម មកដល់ក្រោមហើយក៏បានឃើញថានាយកម្លោះ gemini បានកំពុងអង្គុយចាំខ្លួន រួចជាស្រេចនៅលើសាឡុងទទួលភ្ញៀវGem « Good morning Fourth 😊» gemini បាន និយាយទៅកាន់នាយតូចមុនបន្ទាប់ពីបានឃើញវត្តមាន របស់គេបានដើរចុះមកដោយទឹកមុខស្រស់ស្រាយ មើលទៅដូចមានក្ដីសុខដល់ហើយ
Fot «បាទ! Good morning.....នេះហេតុអ្វីបានជាលោកក្រោកលឿនយ៉ាងនេះ ???» រឺឯនាយតូចវិញ ក៏ប្រញ៉ាប់ស្ដីតបទៅគេវិញទាំងស្នាមញញឹមដ៏ទាក់ទាញរបស់គេហើយក៏បានសួរទៅអ្នកកម្លោះដែរ
Gem «គឺបងចង់នាំ fourth ទៅផ្សារដើម្បីទិញរបស់ខ្លះយកមកទុកញុំានិងទៅដើរលេងនោះអី» gemini និយាយបែបធម្មតា តែវាអាចមិនធម្មតាទេសម្រាប់អ្នកស្ដាប់ដូចជា fourth នៅពេលនេះអញ្ចឹង
Fot « ប..បង!។?? លោកហៅខ្លួនឯងថាយ៉ាងមិចអម្បាញមិញ??» ដោយភ្ញាក់និងសព្វនាមដែលគេនិយាយដាក់ខ្លួនហើយនាយតូចក៏បានសួរទៅគេទាំងមិនចង់ជឿរ
Gem « Aoww ក៏បងនោះអី វាដូចជាមិនមានអីខុសប្លែកទេ ព្រោះបងមានអាយុបង fourth រហូតដល់ទៅ3ឆ្នាំឯណោះដូច្នេះបងក៏អាចហៅខ្លួនឯងថា "បង" បានហើយ មិនអញ្ចឹង»? យ៉ាងមិចមិនចង់ឲ្យបងហៅបែបនេះមែនទេ?»
gemini ក៏បានរ៉ាយរ៉ាប់ទៅនាយតូចដែលបាមឈរមើលគេទាំងឆ្ងល់ ប៉ុន្តែក៏នៅតែធ្វើឲ្យអ្នកម្ខាងទៀតមានអារម្មណ៏ ថាមិនស្រណុកសោះវាមិនមានជាអារម្មណ៏ខុសប្លែកអីទេ តែវាធ្វើឲ្យគេមានអារម្មណ៏ថាអៀននិងនាយកម្លោះម្នាក់នេះវិញ ហើយម៉្យាវិញទៀតគេក៏ចង់ឮពាក្យនេះរហូតដែរ
Fot « អ៎..អត់ទេ គ្រាន់តែភ្លាមៗពេក ទើបមានអារម្មណ៏ថាភ្ញាក់ផ្អើរបន្តិច 😊»
Gem « តើ fourth រួចរាល់ហើយមែនទេ?? អញ្ចឹងពួកយើងឆាប់ទៅ ព្រោះបងមានកន្លែងច្រើនសម្រាប់នាំ fourth ទៅផងណា»
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...