(សុំទោសអ្នកទាំងអស់គ្នាតពីភាគមុនបន្តិចណាហើយនិងមានកែសម្រួលសាច់រឿងបន្តិចបន្តួចដោយសារតែ)ខានសរសេរយូរ admin ភ្លេច 😭)
+Chittsawangdee's Home
បន្ទាប់ពីបានចាកចេញពីក្លឹបហើយ gemini ក៏បានបើកឡានមកដល់ផ្ទះវិញដែរ ដោយយើងបានឃើញថាពេលនេះនាយតូចសំណព្វចិត្តរបស់គេបានគេងលង់លក់បាត់ទៅហើយទើបធ្វើឲ្យនាយក្រាសសម្រេចចិត្តចូលខ្លួនទៅបីត្រកងខ្លួនតូចដែលកំពុងតែគេងលក់នោះឯង....ចូលដល់ក្នុងផ្ទះក៏បាន Phim រត់មកទទួលពួកគេ:
Phim« អ្នកប្រុស! នេះ fot គេកើតអីមែនទេ?»
ដោយឃើញអ្នកប្រុសខ្លួនកំពុងបីfotចូលមកទើបគាត់សួរឡើងGem « បងជួយយកកន្សែងជាមួយនិងទឹកក្ដៅអ៊ុនឲ្យខ្ញុំនៅខាងលើក្នុងបន្ទប់របស់ខ្ញុំផង» ជំនួសដោយការឆ្លើយសំណួរអ្នកប្រុស gem បានស្នើរឲ្យ Phim ជួយរៀបចំនូវអ្វីដែលគេប្រាប់ផងដែរ។
មកដល់ក្នុងបន្ទប់ភ្លាម Gem បានដាក់ឲ្យ Fot គេងនៅលើគ្រែពូកថ្នមៗហើយក៏បានប្ដូរសម្លៀកបំពាក់ឲ្យគេរួចរាល់ហើយទើបខ្លួនយកកន្សែងច្រលក់ទឹកក្ដៅអ៊ុនយកមកជូតខ្លួនឲ្យរាងតូចដែលសភាពនៅស្រវឹងតិចៗនិងបានអស់កម្លាំងពីការរើបំរាស់ហើយនិងភាពភ័យក្លាយអំពីរឿងដែលកើតឡើងនោះទៀតទើបធ្វើឲ្យគេទន់ខ្លួនអស់កម្លាំងគេងលក់បែបនេះ.....បន្ទាប់ពីបានមើលថែរសង្សារសំណព្វចិត្តរួចហើយ gemini ក៏បានឱនទៅថើបថ្ងាស់របស់ fourth ហើយដណ្ដប់ភួយឲ្យគេរួចស្រេចអស់ទើបគេដើរចេញមកអង្គុយនៅតុកធ្វើការរបស់គេ នាយបានទាញទូរស័ព្ទចុច call ទៅមិត្តរបស់គេ
In call 📱
« Sing! យើងមានរឿងឲ្យឯងជួយបន្តិច...ឯងទៅឆែកមើល camera សុវត្តិភាពនៅ Boss Club ហើយ ក៏ទៅសេុីបមើលថាតើអ្នកណាដែលបញ្ចារឲ្យអាម្នាក់នោះមកធ្វើបាប fourth នោះ» Gemini គ្រាន់តែអ្នកម្ខាងទៀតលើកទទួលហើយគេក៏ស្ដីបញ្ចារទៅកូនចៅឲ្យធ្វើតាមសម្ដីគេភ្លាមSing « បាទចៅហ្វាយ ខ្ញុំយល់ហើយ» អ្នកជាកូនចៅយល់ពីបំណងរបស់ចៅហ្វាយហើយក៏ឆ្លើយតបហើយប្រព័ន្ធទូរស័ព្វក៏បានផ្ដាច់
Gem « កុំឲ្យយើងដឹងឲ្យសោះថាឯងជាអ្នកណានោះ»
គេបន្លឺសម្លេងឡើងមកទាំងទឹកមុខស្មើរថេង Gemini មិនដែលមានអារម្មណ៏បែបនេះពីមុនមកទេ វាជាអារម្មណ៏ហួងហែង បារម្ភ ខ្លាចបាត់បង់ មិនចង់ឲ្យមានអ្នកណារមកប៉ះពាល់មនុស្សដែលគេស្រលាញ់នោះទេ គេក្លាយជាបែបនេះគេក៏មិនចម្លែកចិត្តដែរ ពិព្រោះហេតុផលមានតែម៉្យាងគត់គឺមកពីគេស្រលាញ់ fourth ខ្លាំងនោះឯង....។
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...