Episode 30 « Proposal To Married 🤍»

694 27 6
                                    

+ 6 ខែកន្លងផុតទៅ
រឿងរ៉ាវដែលបានកើតឡើងកន្លងមកវាហាក់បីដូចជាសុបិន្តអាក្រក់អញ្ចឹង ព្រោះថាម្នាក់ៗបានបំភ្លេចរាល់រូបភាពអាក្រក់ៗទាំងឡាយនិងបានចងចាំតែពេលវេលាល្អៗនិងក្ដីសុខសុភមង្គលដែលវាជាការចងចាំល្អៗសម្រាប់ពួកគេតែប៉ុណ្ណោះ.......
+ភូមិគ្រឹះ Chittsawangdee
Fourth's Pov
Fot < ថ្ងៃនេះខ្ញុំបានក្រោកពីគេងពីព្រឹកតាមទម្លាប់ធម្មតារបស់ខ្ញុំដើម្បីទៅរៀបចំសម្លៀកបំពាក់ឲ្យ Gem និងសម្ភារៈរបស់គាត់ទុកទៅធ្វើការហើយនិងបានចុះទៅក្រោមជួយធ្វើអាហារពេលព្រឹកជាមួយអ៊ុំ Sai និងបង Phim ផងដែរ...អូរ! មែនហើយពេលនេះគឺខ្ញុំគ្មានការងារធ្វើទៀតទេ ដោយសាតែលោក Gemini អាគតលោកប្ដីខ្ញុំគាត់បានឲ្យខ្ញុំឈប់បើកហាងធ្វើនំទៀតហើយដោយហាងខ្ញុំបានដាក់ជួលឲ្យគេហើយ រឺឯខ្ញុំពេលនេះប្រៀបបានដូចជាព្រះនាងម្ចាស់នៅក្នុងគ្រួសារ Chittsawangdee នេះទៅហើយដោយមានអ្នកបម្រើឆ្វេងស្ដាំទៅណាមកណាក៏ត្រូវមានអង្គរក្សជូនទៅមក ពីដំបូងខ្ញុំក៏មិនទម្លាប់ដែរខ្ញុំក៏បានប្រកែកជាមួយ gem ដែរតែគេមិនព្រម តែយូរៗទៅក៏អាចសម្របខ្លួន បានហើយដែរ......។ ពេលនេះខ្ញុំបានរៀបចំអាហារឲ្យសំណព្វចិត្តខ្ញុំហើយៗតែចម្លែកណាស់នេះម៉ោង 7:30 នាទីព្រឹកហើយមិនទាន់ឃើញគេចុះមកទៀត ដោយតាមធម្មតាគេនឹងចុះមកញុំាអាហារនៅម៉ោង 7:00 តែស្មាលនេះហើយគេមិនទាន់ចុះមកទៀតឬក៏គេមិនទាន់ក្រោកពីគេង?...ប្រុសកំហូចនេះប្រុងគេងដល់ថ្ងៃចាំងគូទមែនទេ??»

Phim « fot ឲ្យបងទៅហៅប្រុស gem ទេ...?» ដោយមិនឃើញ gem បងគាត់ក៏បានសួរទៅរាងតូច

Fot « មិនអីទេបង...ចាំខ្ញុំទៅហៅគាត់ខ្លួនឯង អញ្ចឹងបងចាំជួយរៀបចំជិតផ្លែឈើបង្ហើយឲ្យខ្ញុំផងណា»

Phim « ចាស៎ បានណា »
គាត់តបហើយ fot ក៏បានដើរសម្ដៅទៅជាន់ខាងលើបន្ទប់របស់ខ្លួនដើម្បីទៅហៅលោក ព្រះ Gemini ផងដែរ....ដើរមកដល់បន្ទប់ពេលបើកទ្វាមកក៏ឃើញថា Gemini បានភ្ញាក់ពីគេងហើយក៏បានរៀបចំខ្លួនហើយៗផងដែរដោយជាឈុតអាវធំដែល fot រើសឲ្យសមជាប្រធានក្រុមហ៊ុន UP Group នោះ...តែគ្រាន់តែបានឃើញ gemini ភ្លាមនោះ fot គេក៏បានចាប់អារម្មណ៏រឹកពាររបស់ Gemini ជាខ្លំាងដោយសារតែគេដូចជាឮ gemini និយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹងទេមើលទៅដូចជាមានគម្រោងអ្វីម៉្យាង

គុំនុំចងស្នេហ៏ 🔥 &lt; End &gt;Where stories live. Discover now