បន្ទាប់ពីពេលវេលាល្អៗបានឆ្លងកន្លងផុតទៅថ្ងៃថ្មីក៏បានចូលខ្លួនមកដល់ដូចគ្នា ប៉ុន្ដែអ្វីៗវាប្រៀបដូចជាមិនល្អដូចអ្វីដែលប៉ងទុកនោះទេរឿងល្អៗនិងរឿងអាក្រក់ៗវាក៏កំពុងតែកើតឡើងដើរមកទន្ទឹមគ្នាផងដែរ........
+UP Group
Sing « ហាស៎!? ថាមិច? ឡានដឹងទំនិញត្រូវបានបំផ្លាញអញ្ចឹងហេស??»នាយកម្លោះ Sing ដែលយើងស្គាល់ថាជាជំនិតរបស់លោក CEO នៃ UP Group ម្នាក់នេះកំពុងតែភ្ញាក់ផ្អើរឡើងមកនៅពេលដែលបានទទួលទូរស័ព្ទពីអ្នកចាត់ការមើលខុសត្រូវនៅរោងចក្រផលិតតែ ដែលបានផ្ដល់ដំណឹងមកថាឡានដឹងទំនិញ (ទំនិញតែ) ត្រូវបានបំផ្លាញដោយជនល្មើស មិនស្គាល់មុខនោះ នាយបន្លឺសម្លេងឡើងមកខ្លាំងៗសឹងមិនគួរឲ្យជឿរទេព្រោះថាហេតុការណ៏នេះមិនធ្លាប់មានពីមុនមកនោះទេ សុខៗមកកើតរឿងបែបនេះគឺពិតជាធ្វើឲ្យគេចម្លែកចិត្តជាខ្លាំងដូចគ្នា....
In call
Staff « បាទ គឺពិតមែនហើយលោក Sing ពេលនេះកម្មកររបស់យើងដែលបានចេញទៅដឹកទំនិញឲ្យអតិថិជននោះក៏ត្រូវពួកវាវាយយ៉ាងដំណំដែរ... »Sing «ហើយមានចាំមុខមាត់ពួកវាបានដែរទេ ឬក៏តម្រុយអីខ្លះឬអត់??»
នាយបានសួរតបទៅអ្នកម្ខាងទៀតនៅក្នុងទូរស័ព្ទStaff « បាទ គឺឮមកថាពួកវាបានពាក់ឈុតខ្មៅរួមជាមួយ ស្រោមមុខពណ៌ខ្មៅដូចគ្នាផងដែរ ធ្វើឲ្យកម្មករចាំមុខពួកវាមិនបានទេលោក តើពេលនេះគួរធ្វើយ៉ាងមិចទៅ ទំនិញខូចខាចអស់ហើយ ម៉្យាងទៀតអតិថិជនក៏ប្រញ៉ាប់ដែរ តើបានទំនិញពីណាឲ្យភ្ញៀវទៅលោក sing ??» ឯអ្នកចាត់ការក៏បានសួរបកទៅ sing វិញពីបញ្ហារត្រូវប្រឈមនោះ
Sing «ចង្រៃយ៎អើយ! មិនអីទេចាំបន្តិចខ្ញុំទាក់ទងទៅលោកប្រធានសិនណា ហើយខាងនោះ (រោងចក្រផលិតតែ) លោកជួយចាត់ចែងផងណា ប៉ុណ្ណឹងសិនចុះណា»
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...