Fourth'Pov
នៅពេលដែល fourth បានឡើងមកដល់បន្ទប់ខាងលើនោះហើយគេក៏មិនបានចាប់អារម្មណ៏អ្វីនោះទេ គេក៏បានដើរទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ដែលមានកន្សែងនិងឈុតអាវសម្រាប់គេងយប់ដែលជារបស់ gemini រៀបចំឲ្យហើយគេក៏ចូលទៅងូតទឹកបាត់ទៅ។
+នៅក្នុងបន្ទប់ទឹក fourth កំពុងតែដុះខ្លួនសុខៗគេក៏បាននឹកឃើញសកម្មភាពនិងពាក្យសម្ដីដែរ gemini បាននិយាយមកកាន់គេកាលពីថ្ងៃមិញឡើងមក:
{ស្រម៉ៃ}
Gem « យំឲ្យខ្លាំងទៅ ហើយក៏យំចេញមកឲ្យអស់មក កុំទុកវាទៀតអី វាមិនល្អទេដឹងទេ? ហើយក៏ចាប់ពីពេលនេះទៅ fourth កុំយំទៀតអីណា ព្រោះថាខ្ញុំនឹងនៅជាមួយ fourth នៅធ្វើជាកម្លាំងចិត្តឲ្យ fourth ជានិច្ចណា»
____________
Fot «តើគេនិយាយពិតដែរឬទេដែលថានឹងនៅក្បែរយើងរហូត???» ភ្លាមៗគេក៏សួរមកខ្លួនឯងដោយបានគិតពីបុរស ម្នាក់នោះ ហើយអ្វីដែលសំខាន់ពេលនេះគេកំពុងតែលេចចេញនូវស្នាមញញឹមឡើងមកមើលទៅដូចជាពេញចិត្តនឹងទង្វើររបស់ប្រុសម្នាក់នោះធ្វើមកកាន់ខ្លួនគេហើយ តែក្ដីសុខ ដែលកំពុងមាននោះក៏បាត់ទៅវិញភ្លាមៗដែរ ពិព្រោះគេក៏បានគិតពីស្ថានភាពរបស់គេនៅពេលនេះថាគេមិនសម្យនឹងទទួលបានវាទេ fourth បន្តនិយាយម្នាក់ឯងឡើងមកម្ដងទៀត:Fot « Fourth ពេលនេះមិនមែនជាពេលដែលឯងត្រូវមកមានស្នាមញញឹមបែបនេះទេ ហើយមួយវិញទៀតគេអាចគ្រាន់តែអាណិតមនុស្សឯកាគ្មានទីពឹងដូចជាឯងតែប៉ុណ្ណោះ វាគ្មានអីលើសពីនឹងទេ ហើយឯងនិងគេគឺនៅភព2ផ្សេងគ្នាណា ឈប់ស្រម៉ៃទៅ fourth » នាយតូចបានសម្លឹងមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ដោយទឹកមុខសោកសៅបំផុត........
ប្រហែលជា 15នាទីក្រោយមកទើប fourth ងូតទឹករួចរាល់ហើយក៏បានប្ដូរសម្លៀកបំពាក់ហើយដែរ គេបានដើរចេញមកពីបន្ទប់ទឹក។ ចេញមកដល់គេក៏បានឃើញថា gemini កំពុងតែអង្គុយនៅលើគ្រែកំពុងចុចទូរស័ព្ទលេងគេក៏បន្លឺសួរFot «លោក!? មិនទៅងូចទឹកប្ដូរខោអាវទេហ្អី??»
គេសួរបណ្ដើរក៏កំពុងជូតសក់ខ្លួនឯងបណ្ដើរGem« ឲ្យងូចមិចនឹងកើតទៅបើ fourth ទើបតែចេញមកហ្នឹង» នាយតបបែបធម្មតាៗតែភ្នែកនៅនិងទូេស័ព្ទនៅឡើយ
Fot «ហើយ!? មានន័យថានៅទីនេះមានបន្ទប់តែមួយទេ? អញ្ចឹងមានន័យថាយប់នេះខ្ញុំនិងគេត្រូវ....??» fourth គេភ្ញាក់ខ្លួននឹងបានគិតទៅដល់ថាត្រូវគេងលើគ្រែជាមួយគ្នាទៀតផង
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...