កន្លងមកមិនបានប៉ុន្មានផងថ្ងៃមង្គលរបស់គូរស្នេហ៏ផ្អែមល្ហែមរបស់យើងក៏បានមកដល់ដែរ ដោយកម្មពិធីរៀបចំកាត់បែបពួកអុឺរ៉ុបផងដែរ ហើយអ្វីដែលសំខាន់ជាងនេះនោះគឺGemini និង fourth បានជ្រើសរើសធ្វើកម្មពិធីនៅឯផ្ទះលំហែលនៅភូកេតទៀងផង បើនិយាយពីទិដ្ឋភាពនៅក្នុងកម្មពិធីគឺស្រស់ស្អាតបែបសាមញ្ញៗតែម្ដងព្រោះតែវាជាអ្វីដែល fot គេចង់បានរឺឯ gem គេក៏មិនបានបដិសេធអ្វីទេគឺស្របតាមប្រពន្ធគេស្រាប់ហើយ....
សម្រាប់ភ្ញៀវដែលបានមកចូលរួមថ្ងៃមង្គលការរបស់ពួកគេក៏មានតែអ្នកស្គាល់ជំនិតៗនិងសាច់ញាតិបងប្អូនរបស់គ្រួរសារទាំងសងខាងតែប៉ុណ្ណោះ......កម្មពិធីបានចាប់ផ្ដើមហើយដោយកូនកម្លោះរបស់យើងបានឈររង់ចាំដៃគូរជីវិតរបស់គេដើរបោះជំហ៊ានចូលមកមួយៗដែលថែមទាំងមានការទះដៃអបអរសារទរពីភ្ញៀវកិត្តិយសដូចគ្នាផងដែរ
Win « ហេតុអីគេស្អាតយ៉ាងនេះ »???
Dew «មែនហើយថ្ងៃនេះ fotfot គេពិតជាស្អាតណាស់»
Bright « មើលចុះ ai'gem ពេលបានប្រពន្ធវាស្អាតបែប នេះវាញញឹមបិទមាត់មិនជិតសោះតែម្ដងហើយ ai'sat អើយ!»
Jane « ហិក ហិស ទីបំផុត fotfot របស់យើងក៏មានថ្ងៃនេះហើយ ជាថ្ងៃដែលគេមានក្ដីសុខបំផុតហើយ ហុឹស ហុឹស » ចាស៎មិននិយាយធម្មតាទេគឺថែមទាំងពេកមាត់ដូចកូនក្មេងតែម្ដង
Win « ហើយចុះហេតុអីបានជាឯងយំដែលហាស៎ Jane?»
Jane « មកពីគ្នារំភើបជំនួសមិត្តពេកហ្នឹងណា»
Dew « អូហូ បានហើយអូនយំបែបនេះប្រយ័ត្នប៉ះពាល់ដល់កូនក្នុងផ្ទៃណា»
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...