Episode 16 « តែខ្ញុំនឹងមិនដូចបងទេ»

791 39 6
                                    

បន្ទាប់ពីបានសម្រាកគេងនៅមន្ទីពេទ្យអស់រយះពេលមួយយប់ហើយនាយតូចមិនទាន់ដឹងខ្លួននោះទេ ដោយគេក៏ទទួលបានការមើលថែរយ៉ាងយកចិត្តទុកដាក់ពីសង្សារសំណព្វចិត្តរបស់គេដូចគ្នា ហើយបើមើលមកពេលនេះវិញលោកប្រធានក្រុមហ៊ុនរបស់ UP Group ម្នាក់នេះវិញកំពុងតែអង្គុយនៅលើសាឡុងទទួលភ្ញៀវរួមជាមួយឯកសារនិងកំពុងចុចកុំព្យូទ័រដើម្បីធ្វើការផងដែរ។
+10pm
«ហុឹម!» សម្លេងក្រហឹមតិចៗបានបន្លឺឡើងបញ្ចាក់ថាពេលនេះនាយតូច fourth របស់យើងបានភ្ញាក់ដឹងខ្លួនពីសន្លប់ហើយ ដោយបានឃើញបែបនេះធ្វើឲ្យអ្នកដែលកំពុងធ្វើការនោះស្ទុះវឹងទៅរកសង្សារគេដែលគេងនៅលើគ្រែពេទ្យនោះ

Gem « fourth!? អូនដឹងខ្លួនហើយមែនទេ? មាននៅមិនស្រួលត្រង់ណាទេ? ចាំបងតាមលោក doctor មកឲ្យណា» នាយនិយាយទៅកាន់នាយតូចព្រមតាំងបានត្រកងរាងកាយតូចស្ដើងនោះឲ្យក្រោកឡើងមកថ្នមតិចៗ

Fot « អូន!..អូនលែងអីហើយណា បងកុំបារម្ភពេកអី» fot ឆ្លើយតបទៅកាន់ gemini ទាំងញញឹមតិចៗដែលអាចបង្ហាញថាពេលនេះគេអស់អីហើយ

Gem « ឲ្យបងសុំទោសណា....ដែលបងបានទុកអូនចោលហើយធ្វើឲ្យអូនរងចាំបងរហូតមិនញុំាអីដល់ថ្នាក់សន្លប់បែបនេះ បងសុំទោសណា បងគ្មានបានការមែន..បងបានសន្យាថាមិនធ្វើឲ្យអូនឈឺ តែបងក៏បានធ្វើមែន បងសុំទោសណា fourth អូនលោកលែងឲ្យបងណា?» រឺឯនាយកម្លោះក៏បានក្រសោបដៃនាយតូចជាប់ហើយឱនមុខចុះរួមទាំងនិយាយសុំទោសមិនដាច់ពីមាត់សោះ ទើបធ្វើឲ្យសង្សារបស់គេត្រូវដកដៃចេញពីនាយហើយក៏យកមកក្រសោបថ្ពាល់កាន់នៅលើផ្ទៃមុខរបស់នាយក្រាស់ហើយក៏និយាយទៅកាន់គេ

Fot « Gemm! បានហើយឈប់សុំទោសអូនបានហើយ ពិព្រោះវាមិនមែនជាកំហុសបងឯណា អូនខ្លួនឯងទេដែលចចេសខ្លួនឯង បើអូនស្ដាប់តាមបង Janhea លេខារបស់បងព្រមញុំាបាយមុនបងនោះប្រហែលជាមិនអីនោះទេ ដូច្នេះហើយបងកុំបន្ទោសខ្លួនឯងទៀតអីណា » fot បានិយាយលួងលោមនិងនិយាយពីមូលហេតុឲ្យសង្សាររបស់គេយល់

Gem ក៏ប៉ុន្តែវា.....ជុប*» មិនទាន់និយាយអ្វីផងគេក៏ត្រូវឈប់មាត់ភ្លាមៗដោយសារតែបបូរមាត់ត្រូវបានគេគ្រប់ដណ្ដប់បាត់ទៅហើយ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now