Episode 09 «តាមដាន!?»

710 35 8
                                    

+Home Chittsawangdee
Fourth's POV
ព្រឹកថ្ងៃថ្មីក៏បានមកដល់ព្រះអាទិត្យបានរះជះពន្លឺរស្មីឡើងមកបំភ្លឺភពផែនដីមកកាន់មនុស្សគ្រប់គ្នាប្រៀបដូចជាថ្ងៃដែលស្រស់ស្រាយខ្លាំងបំផុត ហើយវាក៏ជាពេវាលាដល់ល្អសម្រាប់មនុស្សម្នាក់ដែលកំពុងតែគេងលង់លក់នៅលើគ្រែពូកទន់ៗរបស់គេ ហើយម្នាក់នោះគឺជានាយតូច Fotfot នេះឯង។ ត្របក់ភ្នែកតូចៗក៏បានបើកឡើងមកដើម្បីសុំាជាមួយពន្លឺព្រះអាទិត្យដែលបានចាំងចូលមកតាមទ្វាបង្អួចធ្វើឲ្យទៅប៉ះនឹងថ្ពាល់ប៉ោងៗមួយគូរនោះដែលមានពណ៌ផ្កាឈូកព្រឿងៗមើលហើយសែនខ្នាញ់ចង់តែចាប់ថើបឲ្យណាណីទេ🤭 បន្ទាប់ពីបានភ្ញាក់ហើយនាយតូចក៏បានក្រោកឡើងពីដំណេកពត់ពេនខ្លួនរួចរាល់ទើបចុះពីលើគ្រែពូកដើរសម្ដៅទៅក្នុងបន្ទប់ទឹកបាត់...
+20នាទីក្រោយមក
Fourth បានរៀបចំខ្លួនរួចហើយថ្ងៃនេះគេតែងខ្លួនស្អាតខុសប្លែកពីធម្មតាព្រោះតែគេបានពាក់សម្លៀកបំពាក់ដែល Gemini គេបានទិញឲ្យការពីម្សិលមិញនេះឯង ពេលរួចរាល់ហើយគេក៏បើកទ្វាបន្ទប់ដើម្បីចុះទៅក្រោម:
«ក្រាកៗ»
សម្លេងបើកទ្វាបន្ទប់ក៏បន្លឺឡើងស្មើរគ្នាធ្វើឲ្យយើងឃើញថាមានមនុស្សម្នាក់កំពុងភ្លឹងនឹងសម្រស់អ្នកម្ខាងទៀតនៅពេលបានបើកទ្វាមកស្របគ្នានេះឯង ទើបធ្វើឲ្យភាគីម្ខាងទៀតបានសួរទៅអ្នកដែលកំពុងតែសម្លឹងគេមិនដាក់ភ្នែកនោះឯង

Fot « លោក! លោក? Geminiii !!!!! កើតអីឬអត់នៀក? មិចបានជាខ្ញុំហៅមិនឮបែបនេះ??»
Fourth ដំបូងគេបានហៅតិចៗទេតែនៅពេលដែលខាងនោះដូចមិនឮថែមទាំងភ្លឹកៗបែបនេះគេក៏ស្រែកឡើងតែម្ដងធ្វើឲ្យ gemimi ភ្ញាក់មិនស្ទើរនោះទេ

Gem «ហាស៎ បាទ អ៎រ អរុណសួស្ដីណា fourth »
ក្រោយពីភ្ញាក់ខ្លួនពីការស្រែករបស់នាយតូចហើយគេក៏ប្រញាប់ឆ្លើយហើយនិយាយពាក្យសួរស្ដីទៅកាន់គេទាំង រដាក់រដប់

Fot «បាទ អរុណសួស្ដី តែថាលោកកើតអីដែរទេ ហេតុអីមិញនេះភ្លឹកៗអញ្ចឹង?»

Gem «អ៎រ គឺ...គ្មាអីនោះទេ តែថា fourth ប្រុងទៅក្រៅមែនទេបានជាតែងខ្លួនប្លែកបែបនេះ??»
បន្ទាប់ពីសម្រួលអារម្មណ៏មកវិញហើយ gemini ក៏បានឆ្លើយដូចគ្មានអីកើតឡើងហើយថែមទាំងបានសួរបកទៅកាន់ fourth វិញទៀត ព្រោះវាពិតមែនដូចជាគេឃើញថាថ្ងៃនេះនាយតូចនេះស្អាតខ្លាំង

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now