បន្ទាប់ពីរឿងរ៉ាវដែលបានកើតឡើងរួចមក fourth ក៏បានចូលមកក្នុងបន្ទប់គេដែលនៅខាងក្រោយនៃហាងរបស់គេ ពេលនេះមើលមកសភាពរបស់នាយតូចម្នាក់នេះគឺមានភាពស្ងៀមស្ងាត់បំផុត fourth បានដាក់ខ្លួនចុះអង្គុយនៅលើគ្រែពូករបស់គេបានមួយស្របក់ស្រាប់តែគេក៏បានងាកខ្លួនទៅម្ខាងហើយបន្លឺសម្លេងសួរទៅកាន់មនុស្សម្នាក់ឡើងមក
Fot « យ៉ាងមិចហើយ? ឃ្លានអត់? ញុំាអីហើយឬនៅ? តើថ្ងៃនេះសប្បាយចិត្តដែរទេ? ចង់ដឹងទេ! ថាតើខ្ញុំបានជួបអ្វីមកខ្លះមកនៅថ្ងៃនេះ? តែថាមិចបាច់ដឹងល្អជាង ហើយក៏មិនបាច់សួរខ្ញុំដែរព្រោះមិនគិតថានឹងប្រាប់ទេ...បានហើយខ្ញុំទៅងូតទឹកហើយណាអាងបានចូលគេ»
Fourth បន្ទាប់ពីនិយាយហើយក៏បានងើបដើរចេញទៅបន្ទប់ទឹកបាត់ ដោយមិនបានចាំចម្លើយអ្នកដែលគេនិយាយជាមួយអ្បាយមិញនេះទេ តែយើងក៏មិនបានដឹងដូចគ្នាថា fourth គេបាននិយាយជាមួយអ្នកណាដែរ?? ហើយអ្វីដែលសំខាន់ហេតុអីម្នាក់នោះមិនបង្ហាញមុខឲ្យឃើញ??....បានបន្តិចនាយតូចក៏ងូតទឹករួចរាល់ហើយក៏បានរៀបខ្លួនចូលគេងដូចគ្នា...🌙
Time Skip ⏭️
ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់បន្លឺនៃព្រះអាទិត្យបានភ្លឺរះចាំងជះមកក្នុងភូមិគ្រឹះផ្ទះរបស់លោក Norawit Chittsawangdee នេះឯងវាមើលទៅពិតជាស្រស់ស្អាតនិងស្រស់ស្រាយខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា តែវាអាចជាមិនស្អាតសម្រាប់នាយកម្លោះដែលជាម្ចាស់ផ្ទះនេះនោះទេ ដោយពេលនេះគេបានដើរចុះពីលើផ្ទះព្រមជាមួយទឹកមុខស្មើរថេងគ្មានសូម្បីស្នាមញញឹម គេចុះមកដល់ភ្លាមក៏បានទទួលការគោរពពីអ្នកបម្រើរនៅក្នុងផ្ទះរួមនិង Sing ផងដែរ ដែលមានវត្តមាននៅទៅនោះអ៊ុំសាយ «អរុណសួស្ដីអ្នកប្រុស នេះអ្នកប្រុសអញ្ចើញពិសាអាហារពេលព្រឹកសិនទេ ព្រោះអ៊ុំបានរៀបចំរួចរាល់ហើយ»
អ៊ុំសាយជាអ្នកបម្រើនៅក្នុងផ្ទះមួយនេះដោយមានវ័យចាស់ជាងគេហើយគាត់ក៏ជាចាស់ទុំនៅក្នុងផ្ទះមួយនេះយូរមកហើយផងដែរ ដោយឃើញអ្នកប្រុសម្នាក់នេះចុះមកភ្លាមក៏ប្រញ៉ាប់សួរទៅកាន់អ្នកកម្លោះGem « បាទ! អត់ទេថ្ងៃនេះខ្ញុំប្រញ៉ាប់ទៅក្រុមហ៊ុនព្រោះមានការងារបន្ទាន់ អូ៎មែនហើយយប់នេះខ្ញុំត្រូវទៅកម្មវិធីនៅខាងក្រៅដូច្នេះហើយអ៊ុំមិនចាំបាច់រៀបចំអាហាឲ្យខ្ញុំទេ»
នាយឆ្លើយតបដោយធម្មតាទៅកាន់មនុស្សចាស់ដែលបានសួរទៅកាន់ខ្លួនរួចក៏បន្តនិយាយទៅកាន់ជំនិតរបស់គេដែលបានឈរចាំស្រាប់
Gem« ឆាប់ទៅ!»
Sing« បាទ! ចៅហ្វាយ»
ឯកូនចៅក៏រហ័សឆ្លើយតបមកវិញដែរ ពួកគេក៏បាននឹងដើរចេញទៅធ្វើការដោយមានការគោរពពីអ្នកអ្នកបម្រើ
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...