Episode 21 « ឃ្លាតឆ្ងាយ »

577 33 12
                                    

ពេលវេលាចេះតែរំកិលទៅមុខ moment sweet sweet របស់គូរស្នេហ៏ទាំង2គូររឹតតែមានច្រើនដូចគ្នាផងដែរ...😘
រំលងបាន5ថ្ងៃមកហើយ ហើយថ្ងៃស្អែកនេះក៏ជាថ្ងៃដែល Gemini គេត្រូវទៅ Paris ដើម្បីធ្វើការចុះកុងត្រាជាមួយដៃគូរសហការរកសុីជាមួយគ្នា...

+Gemfot'Room
Fot « បងនៅភ្លេចអ្វីទៀតទេ? កន្សែងបង់ក អាវរងារ ស្រោមដៃ ហើយនៅមានថ្នាំសម្រាប់ញុំានៅពេលបងមានអាការះមិនស្រួលខ្លួនទៀតពិព្រោះខែនេះជាខែចុះត្រជាក់ តើបងមានត្រៀមអស់ហើយឬនៅហាស៎»  fourth បានឆ្លេរឆ្លាសួរទៅកាន់ Gemini ដែលកំពុងតែឈរឱបដៃមើលមកខ្លួនគេទាំងអស់សំណើច នេះមិនច្បាស់ទេថាអ្នកណាជាអ្នកទៅបារាំងឲ្យប្រាកដទៅ ព្រោះថាពេលនេះ fourth គេស្លន់ស្លោរៀបអីវ៉ាន់ជំនួស gem អស់ហើយតែគេនៅតែបន្តសួរមកកាន់ gem ម្ដងហើយម្ដងទៀត

Gem « ក្រែងអូនជាអ្នករៀបចំឲ្យបងហើយៗតើ មិនអញ្ចឹងហ្អីក្មេងឆ្កួត» ??? gemini ឆ្លើយតបទាំងអស់សំណើចនិងរឹកពាររបស់ fourth ជាខ្លាំង

Fot « អើរ មែនហើយអូនរៀបទុកដាក់ឲ្យបងរួចហើយ តាស៎ នេះអូនចេះភ្លេចទៅកើត យ៉ាប់មែនហើយ» fourth ក៏បានសើចបន្តិចមុននឹងនិយាយបន្លប់ខ្លួនឯង

តាមការពិតទៅដោយសារតែ fourth គេមានអារម្មណ៏មិនសុខក្នុងខ្លួនដោយសារតែគេពេលនេះកើតអារម្មណ៏រសាប់រសល់បាត់ទៅហើយនៅពេលដែលគិតដល់ថាថ្ងៃស្អែកនឹះនឹងត្រូវឆ្ងាយគ្នាពី gemini រយះពេលរហូតទៅដល់ 10 ថ្ងៃឯណោះ។ ព្រោះតែពួកគេទាំង2 តាំងពីទាក់ទង់គ្នាជាសង្សាមករយះពេល3ខែមកហើយមិនដែលនៅបែកឬឃ្លាតឆ្ងាយគ្នាយូរបែបនេះទេ ទើបធ្វើឲ្យរាងតូចបារម្ភអំពីសង្សាររបស់គេ ម៉្យាងទៀតខ្លួនគេផ្ទាល់ក៏មិនចង់ឃ្លាតកាយពី gemini ដូចគ្នា.....តែដោយសារតែខ្លាចធ្វើឲ្យប៉ះពាល់ដល់ gemini គេពិបាកចិត្តគិតច្រើនទើប fourth គេព្យាយាមបន្លប់និងមិនចង់ឲ្យនាយឃើញថាខ្លួនមានអារម្មណ៏បែប ណានោះទេ នេះមិនទាន់ទៅផង fourth បាននឹកគេរួចបាត់ ទៅហើយហ្នឹង....តែថាមនុស្សស្រលាញ់គ្នារស់នៅជាមួយគ្នាយូរដែលហើយរឿងប៉ុណ្ណេះថាហេតុអី gemini មិនដឹងនោះថាពេលនេះសង្សាគេកំពុងតែលាក់អារម្មណ៏របស់ខ្លួន នោះ

Gem « ហុឺម..! អូនកុំបារម្ភអី បងទៅតែ 10 ថ្ងៃទេណា នៅពេលដែលបងចប់ការហើយពេលណាបងនឹងប្រញ៉ាប់ឡើងយន្តហោះមករកអូនវិញភ្លាមតែម្ដង» ដោយទ្រាំមិនបាន gem ក៏បានទាញកាយតូចមួយនោះមកឱបជាប់ទ្រូងហើយក៏បន្តនិយាយលួងលោមគេ

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now