Episode 29 « Back To The Past »

644 42 6
                                    

+ត្រលប់ទៅកាលពី ១០ ឆ្នាំមុន
នៅក្នុងភូមិគ្រិះមួយដែលមើលទៅដូចជាមានសមាជិកក្នុងគ្រួសារកំពុងតែឈ្លោះប្រកែកគ្នាផងដែរ ដែលពេលនេះយើងក៏បានឃើញមានឪពុកកូនមួយគូរបានកំពុងតែតឹងសសៃករជាមួយគ្នាផងនោះដោយអ្នកជាកូនប្រុសបានអង្គុយលត់ជង្គង់ទល់មុខឪពុកនៅផ្ទាល់ឥដ្ឋហើយរឺឯឪពុកឈរសម្លឹងមើលមកគេទាំងក្រសែរភ្នែកខឹងសម្បារជាខ្លាំង

Dad « អាកូនចង្រៃ! អាកូនចោលម្សៀត! ចិញ្ចឹមបង្បង់បាយ...មួយថ្ងៃៗគ្មានគិតរៀនសូត្រទេគិតតែទៅបង្កររឿង បង្កររឿងនៅសាលាមិនចប់ទេថែមទាំងទៅធ្វើរឿងឲ្យយើងឈឺក្បាល់នៅខាងក្រៅទៀត យើងសួរឯងណា Ai Mond ឯងនេះមានខួរក្បាលគិតដែលទេហាស៎រាល់ថ្ងៃនៀក នេះយើងជាប៉ាឯងយើងខ្មាសគេជំនួសឯងហើយ....»

Mond « រឿងតែប៉ុណ្ណេះសោះប៉ាធ្វើដូចធំដុំណាស់អញ្ចឹង»

Dad « អូហូ...នេះលេងថ្នាំដល់ថ្នាក់គេចាប់ចូលប៉ុសប៉ូលីសហើយឯងនៅនិយាយថារឿតតូចតាចទៀតហ្អីអាកូនចង្រៃយ៎....???» គាត់និយាយទាំងតឹងសរសៃករទៅកាន់កូនគាត់ដែលមើលទៅគ្មានញញើតអីបន្តិចសោះ

Mond « បើប៉ានៅតែស្ដីឲ្យខ្ញុំបែបនេះដដែលប៉ាមិនទុកឲ្យខ្ញុំនៅក្នុងគុកតែម្ដងទៅ»

Dad « អើរ! យើងគួរឲឭតែឲ្យឯងនៅដេកក្នុងគុកវាប្រហែលល្អហើយមានកូនដូចឯងនេះយើងសូមមិនមានល្អជាង....ចរឹកអន់ចោលម្សៀតដូចឯងនេះកែមិនឡើងទេ...ឯងទៅមើលមិត្តរបស់ឯងទៅមើលក្មួយ Gemini គេជាក្មេងល្អចេះស្ដាប់បង្គាប់ រៀនក៏ពូកែ ធ្វើអ្វីក៏បានមិនពឹងផ្អែកឪពុងគេបន្តិចគេធ្វើដោយសម្ថភាពផ្ទាល់របស់គេ ហើយបើឯងវិញក្រៅពីចេះចាយលុយបំផ្លាញទ្រព្យនិងបង្កររឿងនេះឯងចេះធ្វើអីខ្លះទៀតទៅហាស៎ Ai Mond ???»

Mond គ្រាន់តែឮឈ្មោះ Gemini ចេញពីមាត់ប៉ារបា់គេហើយសរសើរ Gemini ពេញៗមាត់រួមថែមទាំងបានប្រៀបធៀបខ្លួនជាមួយមិត្តដែលគេខឹងច្រណែនតាំងតែរៀននៅអនុវិទ្យាល័យមកនោះផង Mond គេក៏ចាប់ផ្ដើមក្ដៅស្លឹកត្រចៀកផ្ទុះកំហឹងក្នុងខ្លួនមកភ្លាមតែម្ដង ព្រោះវាមិនមែនជាលើកទីមួយទេដែលប៉ាគេបានយកគេមកប្រៀបធៀបទៅហ្នឹង Gemini បែបនេះ...តែវាក៏ជាការពិតដែលពិព្រោះថា Gemini គេជាក្មេងដែលល្អរៀកក៏ពូកែ មិនចេះដើរលេងផឹកសុីលេងថ្នាំឬដើរទៅបង្កររឿងរញ៉េរញ៉ៃអីបែបហ្នឹងទេ ទើបធ្វើឲ្យគេមានការចាប់អារម្មណ៏ច្រើនពីមនុស្សនៅជុំវិញខ្លួនគេ ផ្ទុយពី Mond ខុសស្រលាស់តែម្ដង
តែបើនិយាយទៅកាលពីដំបូងឡើងគេមិនមែនជាក្មេងទំនើងបែបអន្តតាពៀរអីបែបហ្នឹងទេ គ្រាន់តែគេមិនមែនជាអ្នករៀនសូត្រអីបែបហ្នឹង Mond តែងតែទទួលបានលេខចំណាត់ថ្នាក់ស្ទើរតែបាតតារាងរាងរាល់ខែដែលធ្វើឲ្យប៉ារបស់គេមានកូនចិត្តអន់ចិត្តនិងកូនប្រុសជាខ្លាំងដែលកូនគាត់រៀនមិនពូកែដូចជាកូនប្រុសត្រកូល Chittsawangdee ទាំង2នាក់នោះសោះទើបធ្វើឲ្យគាត់បានស្ដីបន្តោសទៅលើកូនប្រុសនិងបានប្រៀបធៀប Mond ទៅនិង Gemini ដែលជាមិត្តនិងគេស្រាប់ផងដែរ....ទង្វើរបែបនេះរបស់លោកប៉ាក៏ក្លាយជាទន្លាប់រហូតដល់ Mond បានសន្សំចិត្តខឹងច្រណែនជាមួយនិង Gemini រហូតមកដោយគេគិតថាដោយសារតែ Gemini ទើបប៉ារបស់គេស្អប់គេដោយសារតែ Gemini ពូកែគ្រប់យ៉ាងបែបនេះហើយដូច្នេះនាយក៏ចងគំុនុំសងសឹកនិងចងកំហឹងជាមួយ Gemini រហូតមកដោយគេព្យាយាមធ្វើគ្រប់យ៉ាងឲ្យដូច Gemini និងដណ្ដើមអ្វីគ្រប់យ៉ាងដែល Gemini មានផងដែរ ហើយពេលនោះហើយទំនាក់ទំងមិត្តភាពរបស់អ្នកទាំង2ក៏បានបែកបាក់ផ្ដាច់ចំណងមិត្តភាពរហូតមកដល់ពេលបច្ចុប្បន្ននេះឯងផងដែរ....។

គុំនុំចងស្នេហ៏ 🔥 < End >Where stories live. Discover now