ព្រឹកថ្ងៃបន្ទាប់ក៏បានចូលមកដល់
នៅហាង Sunflower Cake&Coffee នេះជាហាងនំរបស់នាយតូចដែលបានបើកដំណើរកាលបានមក2ឆ្នាំមកហើយ បើក្រលេកទៅមើលនៅក្នុងហាងពេលនេះវិញ គឺបានបង្ហាញឲ្យឃើញនូវរូបរាងមនុស្សប្រុសម្នាក់ដែលមានមាឌតូចល្អិតម្នាក់គេមានកម្ពស់ប្រហែល 1.78cm សម្បុរសរភ្លឺថ្លា ដៃជើងតូចៗមានថ្ពាល់ក្រហមព្រឿងៗដូចជាផ្លែ peach ហើយថែមទាំងមានស្នាមញញឹមយ៉ាងស្រស់ស្អាតខ្លាំងបំផុតមិនថាអ្នកណាៗក៏ដោយឲ្យតែបានឃើញនូវស្នាមញញឹមរបស់នាយតូចល្អិតម្នាក់នេះហើយប្រាកដជាលង់ជាមិនខានទេ ហើយម្នាក់នេះឯងជាម្ចាស់ហាងនំ Sunflower Cake&Coffee ហ្នឹងហើយ គេមានឈ្មោះថា Nattawat Kirdpan តែឈ្មោះហៅក្រៅគឺ Fourth អាយុ 23ឆ្នាំ រៀនចប់បរិញ្ញាបត្រខាងផ្នែកធ្វើ cake នៅឯប្រទេសថៃផងដែរទើបគេមកបើកហាងខ្លួនឯងផ្ទាល់តែម្ដង...អាចហៅគេថា Fotfot ក៏បានតែសម្រាប់តែអ្នកជិតដិតនិងគេតែប៉ុណ្ណោះ
«នេះហើយរូបពិត»ត្រលប់មកវិញនាយតូចម្ចាស់ហាងនេះកំពុងតែរៀបចំតុបតែងនំដាក់ចូលទូរតាំងសម្រាប់ដាក់លក់
តឹងៗតឹងៗ.... 🔔 សម្លេងកណ្ដឹងបានបន្លឺឡើង
សុខៗស្រាប់តែមានមនុស្សបើកទ្វារហាងចូលមកព្រមទាំងស្រែកហៅឈ្មោះនាយឮៗឡើងមកទៀតផង
YOU ARE READING
គុំនុំចងស្នេហ៏ 🔥 < End >
Romance🌞«មិនថាត្រូវតាមរកគេដល់ជើងមេឃឬដល់ឋានណាក៏ដោយ ខ្ញុំសន្យាថានិងតាមរកគេឲ្យឃើញហើយនឹងសងសឹកគេជំនួសបងឲ្យទាល់តែបាន» 🌻«តើខ្ញុំបានសាងបាបកម្មអ្វីខ្លះបានជាត្រូវមកជួបបញ្ហាឥតឈប់ហើយត្រូវមកសងបំណល់កម្មនេះមួយទៀតបែបនេះ»? «តើស្នេហារវាងមនុស្សពីរនាក់ដែលបានកើតចេញពីការចងគុ...