🥀 បេះដូងពាល 🥀

586 46 2
                                    

ភាគទី : 02 » [ កាច់ឲ្យបាក់ដៃល្អទេ? ]
Yoonmin Novel
___________
#ផ្ទះត្រកូលផាក

បន្ទប់បិទជិតមួយដែលបណ្ដុំទៅដោយឧបករណ៍ ទំនើបៗទាក់ទងនឹងការចាប់សម្លេង ឆែកទិន្នន័យនានា រួមជាមួយនឹងការតាមដានបែបបច្ចេកវិទ្យាផ្សេងៗ ក្នុងនោះនាយសង្ហាមាឌខ្ពស់ស្រឡះ មានឈ្មោះថា ផាក យុកហា ជាបងប្រុសទី1 និងជាបងធំដែលជីមីននិងជូរីរំលឹកនៅឯក្លឹបនោះឯង គេកាន់ការងារនៅកន្លែងនេះច្រើនឆ្នាំហើយ បន្ទប់សម្ងាត់នេះមានតែសមាជិកគ្រួសារ 3នាក់បងប្អូនតែប៉ុណ្ណោះដែរដឹង
«ហ្ហើយ...ឲ្យទៅតាមរកប្អូនដូចឲ្យទៅសុំភ្លើងយក្ស បាត់ទាំងមួយទាំង2ឲ្យឈឹង» យុកហា ចុចកុំព្យូទ័រមើលការងារបណ្ដើរនិយាយពីកំពូលប្អូនៗបណ្ដើរ
ទីង...!!
ទិន្នន័យមួយបានលោតមក វាជាការផ្ញើសារពី Office ធំមួយ យុកហាស្គាល់ច្បាស់តែម្ដងថាវាមកពីណា
«ហូស...! កាស៊ីណូមីនឌឺវៀ? ហ្ហើស.ហ្ហឹស...លុយក្រាស់ហើយវគ្គនេះ» នាយសង្ហាសើចស្ញេញបើកមើលទិន្នន័យយ៉ាងប្រញាប់ ក៏ឃើញថាមានការស្នើរជួលអង្គរក្សឲ្យទៅតាមការពារកូនប្រុសទោលរបស់លោកវ៉ាងម្ចាស់កាស៊ីណូធំនៅក្រុងសេអ៊ូលនេះ
«Woww...មិនតថ្លៃរឿងចំណាយទៀត ក្រាស់ហើយអាមីន កំពុងតែពិបាករកលុយបង់សាលាឲ្យប្អូនផង» យុកហាផ្ទាត់ដៃលឺសូរផេះតាមទម្លាប់ពេលដែលខ្លួនសម្រេចការងារអ្វីមួយ

គួរបញ្ជាក់ផងដែរថា ផាកជីមីន គឺជាអង្គរក្សស៊ីឈ្នួលដែលមានជំនាញលើការប្រើដំបង 2កំណាត់ បាញ់កាំភ្លើង និងការវាយប្រយុទ្ធ នេះមិនមែនជាចៅហ្វាយទី1ទេដែលទាក់ទងជីមីនទៅ ការស៊ីឈ្នួលមានរយៈពេលកំណត់ យកជាប្រាក់ខែ ឬ ជាឈ្នួលម៉ៅដាច់តែម្ដងក៏បាន ប៉ុន្តែដល់កំណត់ណាមួយភាគីសងខាងអាចចចារបន្តកុងត្រាឬបញ្ឈប់បានតាមអ្វីដែលពួកគេចង់ផងដែរ ។
«ចុះបើសិនជាអាមីនមិនព្រម លើកមុនវាប៉ះចៅហ្វាយរោគចិត្តម្ដង បីសនឹងជ្រុលដៃសម្លាប់គេទៅហើយ ដៃឆៅម្លឹងៗ កូនប្រុសថៅកែវ៉ាង យកទៅការពារឬទៅធ្វើអីឲ្យប្រាកដទេនៀក» យុកហាអេះក្បាលតិចៗ គិតរអ៊ូម្នាក់ឯងសុខៗក៏ឈឺសម្លេងគោះទ្វារខាងក្រៅ គេប្រញាប់ឆែកមើលតាមកាមេរ៉ាក៏ឃើញថា 2នាក់នោះមកវិញហើយ

«បងធំ...» ជីមីនដើរចូលមកមុន
«បងធំនឹងជេរខ្ញុំទៀតហើយបងមីន» ជូរីអោនមុខចុះឈរក្រោយខ្នងជីមីន ខ្លាចបងស្ដីឲ្យតែហ៊ានចេញដើរលេងក្លឹប
«បងមិនស្ដីឲ្យឯងទៀតទេជូរី មកវិញល្អហើយ ឆាប់ទៅសម្រាកទៅ ស្អែកចាំនិយាយគ្នាទៀត» យុកហានិយាយសម្លេងស្មើរៗដាក់ប្អូនស្រី ប្រឹងទប់មិនឲ្យខ្លួនជ្រុលសម្ដីដូចមុនទៀត
ជូរីញញឹមដាក់ជីមីនហើយក៏អរគុណបងប្រុសធំ មុននឹងប្រុងទាញដៃបងទី2 ទៅដែរ
«ចំនែកឯងនៅទីនេះសិនហើយជីមីន» យុកហា
«បងធំមានការអី?» ជីមីនងាកមកសួរក្រែងខ្លួនបានធ្វើអីខុសទៀតហើយ ឬមួយថៅកែចាស់រករឿងឲ្យសងលុយ ដោយសារតែចេញមុនកំណត់ មូលហេតុថៅកែលូកលាន់
«នេះជាទិន្នន័យដែលបងទទួលបានក្នុងតម្លៃខ្ពស់កប់ពពក គេជួលឯងទៅធ្វើអង្គរក្សកូនប្រុសតែម្នាក់របស់គេ លោកវ៉ាង មីនឌឺវៀ» យុកហា ទាញសារទិន្នន័យមកឲ្យប្អូនប្រុសមើល តែក្នុងនោះមិនមានរូបថតគេឡើយ
«មិនអីទេ ជំនាញខ្ញុំហើយ ម៉ោង3យប់ហើយ ខ្ញុំងងុយចាំស្អែកនិយាយគ្នាទៀតណា» ជីមីនមិនសូវខ្វល់ទេ ព្រោះគេមានបទពិសោធន៍លើរឿងការពារនេះច្រើនមកហើយ
«ក្មេងសង្ហាណាស់កូនប្រុសលោកវ៉ាងនៀក» យុកហាទើបតែឆែកឃើញរូបរបស់យ៉ុនហ្គី ក្រោយពេលដែលជីមីនចេញទៅបាត់បន្តិច
«សង្ឃឹមថាមិនរោគចិត្តដូចចៅហ្វាយមុនៗរបស់អាមីនផងចុះ ហ្ហឹស.ហ្ហឹស...» យុកហា
_________
#ផ្ទះលោកស្នងការគីម
អ្នកបម្រើគោះទ្វារបន្ទប់អ្នកប្រុសតូចតិចៗ ដោយសារមិនឃើញគេចុះមកញ៊ាំអាហារពេលព្រឹកជាមួយលោកប៉ាដូចរាល់ថ្ងៃសោះ
«អ្នកប្រុសតូច...» អ្នកបម្រើ
«ហ្ហឹមមម ខ្ញុំចេញទៅឥលូវហើយ» ក្មេងប្រុសតូចច្រលឹង មុខមាត់គួរឲ្យស្រលាញ់ Pink pink តែម្ដងថ្ពាល់របស់គេ ក្រោមការមើលថែយ៉ាងដិតដល់ពីម៉ែដោះនិងអ្នកបម្រើ ក៏ដូចជាក្ដីស្រលាញ់ពីលោកប៉ា ក្មេងប្រុសតូចស្ទើរតែក្លាយជាក្មេងស្រីវិញទៅហើយ សាច់របស់គេទន់រលោង សភ្លឺ ម្រាមដៃស្រឡូនវែងៗផ្កាឈូកតែម្ដង
«ប្រាប់លោកប៉ាឲ្យពិសារមុនទៅ យប់មិញខ្ញុំគេងមិនលក់ ទើបព្រឹកនេះមិនសូវមានកម្លាំង» គីម ថេយ៉ុង យកដៃញីភ្នែកតិចៗ ប្រាប់ទៅអ្នកបម្រើទាំងបើកភ្នែកព្រឹមៗ គេនៅស្លៀកឈុតគេងយប់នៅឡើយទេ
«អ្នកប្រុសមិនស្រួលខ្លួនត្រូវការទៅពេទ្យទេ?»
«មិនអីទេ...គេងបន្តិចទៀតមានកម្លាំងវិញហើយ ប្រាប់លោកប៉ាផងថាឲ្យគាត់ថែសុខភាព កុំសូវគិតពីការងារខ្លាំងពេក» ថេយ៉ុង មិនមានម៉ាក់តាំងពីតូច គេស្និទ្ធនឹងប៉ា តែមួយរយៈនេះមានរឿងក្ដីធំៗជាច្រើនកើតឡើង ទើបលោកគីម មិនសូវបាននៅក្បែរកូនសោះ
«អញ្ចឹងចាំខ្ញុំទៅធ្វើស៊ុបប៉ូវឲ្យអ្នកប្រុសតូច» អ្នកបម្រើរហ័សចុះមកក្រោមវិញ និងប្រាប់ប៉ារបស់រាងតូចពីអាការៈ តែដូចដែលថាអញ្ចឹងលោកស្នងការរវល់ណាស់ បានត្រឹមផ្ដាំអ្នកបម្រើឲ្យជួយមើលថែកូនគាត់
«ហ្ហឹមមម ប៉ាប្លែកច្រើនណាស់ កូនចង់ត្រលប់ទៅធ្វើជាក្មេងតូចដូចកាលពីមុនវិញ» ថេយ៉ុង និយាយតិចៗម្នាក់ឯងដោយការអន់ចិត្ត មិន ឃើញប៉ាឡើងមកសួរដូចមុនទេ នេះប្រហែលជាត្រូវការអ្នកយល់ចិត្តហើយមើលទៅ ។
________
យុកហាបាននិយាយប្រាប់ជីមីនពីការងារដែលនាយទទួលយល់ព្រម គឺឲ្យជីមីនធ្វើជាអង្គរក្សស៊ីឈ្នួលរបស់កូនប្រុសលោកវ៉ាង ហើយថ្ងៃនេះ ជីមីនត្រូវទៅជួបនឹងគេដល់កាស៊ីណូតែម្ដង
«ធ្វើការឲ្យបានល្អណា កុំឲ្យភ្លាត់លុយក្រាស់ដូចលើកមុន» យុកហាទះស្មាប្អូនប្រុសតិចៗ នាយមិនបានទៅជាមួយប្អូនទេ គ្រាន់តែបានជូនមកដល់ជិតៗនោះ ដោយសារគេហាមឃាត់លើឧបករណ៍ខ្លះៗដែលយុកហាប្រើ
«បាទបងប្រុស ទុកចិត្តចុះ លើកនេះខ្ញុំតាំងចិត្តនឹងធ្វើឲ្យល្អយកលុយឲ្យជូរីរៀនឲ្យជាប់» តាមពិតគ្រប់យ៉ាងគឺដើម្បីតែប្អូន ជីមីនរៀនមិនសូវបានច្រើនទេ ព្រោះតែគេមិនមានលទ្ធភាព ការដែលជ្រើសរើសយកមុខរបរគ្រោះថ្នាក់បែបនេះក៏ដោយសារគ្មានជម្រើសដូចគ្នា
«ខាងមុខជាកាស៊ីណូមីឌឺវៀ ពួកគេគឺជាត្រកូលដែលមានអំណាចធំ បងក៏មិនដឹងដែរថាហេតុអីគេមកចាប់អារម្មណ៍ស្នាដៃឯង តែត្រូវប្រឹងប្រែង ស៊ូៗណា បងនៅក្រោយខ្នងចាំជួយឯងជានិច្ច» យុកហាក្ដាប់ដៃលើកជាសញ្ញាស៊ូៗឲ្យប្អូនមើល នាយជាបងគ្មានជំនាញវាយទាត់ធាក់ដូចជីមីនទេ តែបើខាងស៊ើបរកទិន្នន័យសម្ងាត់ណាមួយ ទើបនាយជំនាយជាង
«បាទបងប្រុស» ជីមីន
________
ភ្លឹបបប...!!
សម្លេងភ្លោះចេញតាមបង្អួចជាន់ទី1 មើលរាងទំនងជាគេចវែសអ្វីមក គេគឺយ៉ុនហ្គីតើ រត់គេចពីប៉ាទៀតហើយមែនទេ? ក្រែងសន្យាជាមួយប៉ាថារកអង្គរក្សស្រីឲ្យនឹងនៅទីនេះមិនទៅណានោះអី
ចៃដន្យណាស់ ជ្រួសផ្លូវជាមួយនឹងជីមីនតែបន្តិចទេ បើសិនជាជួបច្បាស់ជាត្រូវរាងតូចប្រលះមិនខានរឿងលូកលាន់ជូរីយប់មិញ

ក្រោយពីជួបជាមួយលោកវ៉ាងនិងនិយាយការងាររួចរាល់ហើយ កូនចៅក៏រាយការណ៍មកថាបាត់យ៉ុនហ្គីទៀតហើយ
«ហ្ហើយ...អាកូនចោរម្សៀតនេះវ៉ើយ ហត់មាត់ណាស់» លោកវ៉ាងក្រវីក្បាលហួសចិត្ត
«ចាំខ្ញុំជាអ្នកតាមគាត់មកវិញចុះលោក» ជីមីន
«ល្អ...បង្ហាញស្នាដៃឯងមកចុះ» លោកវ៉ាងពេញចិត្តភាពស្វាហាប់របស់ជីមីន ថ្វីត្បិតថារាងតូចដូចស្រី តែគេជាក្មេងប្រុសរឹងមាំម្នាក់

#ម៉ោង 8យប់
សម្លេងបញ្ជារពីយុកហាមក ដោយឧបករណ៍ស្រូបសម្លេងដែលច្នៃដោយយុកហាផ្ទាល់
«គោលដៅនៅខាងមុខណាជីមីន គេគឺ...!» គេកំពុងនៅបញ្ជារការក្នុងបន្ទប់ កាន់កុំព្យូទ័រនិងឧបករណ៍ស្រូបសម្លេង មិនទាន់និយាយអស់ផងក៏ដាច់សម្លេងជីមីន
«បាទបងប្រុស...ហ្ហឹស! ឯងចប់ហើយ អាប្រុសដៃដល់» ជីមីនដោះកាសត្រចៀកចេញនិងដកដំបង 2កំណាត់ដែលជាអាវុធប្រចាំខ្លួនមកក្រវី ខាំធ្មេញសម្លឹងមើលទៅគោលដៅ នែ..!មិនចាំស្ដាប់ឲ្យអស់សិនទេ
ឌឹបៗៗៗ...!!!
«អូយ!! អូយយ៉ូយ! អូយ...ឯងជាអ្នកណា? អូយ បែកភ្នែកយើងហើយ អ្អា៎...កុំកាច់ដៃយើង» យ៉ុនហ្គីស៊យធំហើយ ពីថ្ងៃមិនជួបមកជួបយប់វិញ ដឹងតែប់របស់ជីមីនហើយ ដៃរវាមណាស់មែនទេ? ជួបរបស់ពិតហើយលើកនេះ
«អាព្រាននារី កាច់ឲ្យបាក់ល្អទេដៃហ្នឹង? នៀក!» ជីមីនកាច់ដៃយ៉ុនហ្គីក្រព័ទស្លាបសេកដូចអ្នកទោស នាយតូចគុំគួនយូរហើយ ហ៊ានណាស់ដែលមកលូកលាន់ជូរីនៅក្លឹបយប់មិញ ថែមទាំងរត់បាត់ទៀត

«ហ្ហើយ!! ងាប់ៗ ងាប់មិនខានទេ លែងទៅ លែងអ្នកប្រុសទៅ សុំទោសៗ...ប្អូនខ្ញុំវាមានការយល់ច្រលំទេ» យុកហារហ័សគ្រាន់បើ ដោយសារមានអារម្មណ៍ចម្លែក នាយក៏ប្រញាប់មកមើលឃើញជីមីនក្រៀកយ៉ុនហ្គីជិះពីលើដូចជិះសេះលែងដៃ 🤭
«យល់ច្រលំរឿងអីបងធំ?» ជីមីនចងចិញ្ចើម
«គាត់ជាកូនប្រុសលោកថៅកែដែលឯងត្រូវការពារ» យុកហាស្ទើរតែជ្រមុជចូលក្រោមដី មិចក៏ស្វាគមន៍គ្នាដោយបែបនេះទៅវិញ?
«ហ្ហាស??!...» 🌚
«ដៃយើងបាក់ហើយ ភ្នែកយើង...ហូយខៀវភ្នែក» យ៉ុនហ្គីដែលត្រូវគេជិះពីលើត្រូវជាំភ្នែក និងធ្លោះដៃដោយស្នាដៃរបស់នាយតូចជីមីន ដែលជាអង្គរក្សថ្មីនោះឯង 🤣

To be continue......
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now