🥀 បេះដូងពាល 🥀

450 43 2
                                    

ភាគទី : 04 » [ ល្បិចអាក្រក់ណាស់ ]
Yoonmin Novel
___________
ថេយ៉ុងអង្គុយផឹកស្រាសុខៗក៏មានបុគ្គលិកប្រុសម្នាក់លើកស្រាមកដាក់លើតុឲ្យខ្លួន រួចញញឹមបន្តិច រាងតូចក៏ហាក់ផាំងនិងប្រញាប់សួរក្រែងគេច្រលំតុ ព្រោះខ្លួនមិនបានហៅស្រាប្រភេទនេះនោះទេ
«ខ្ញុំមិនបានកម្មង់ទេ» ថេយ៉ុងធ្វើភ្នែកភ្លឹសៗ
«អស! គឺលោកខាងណុះជាអ្នកកម្មង់ជូន» អ្នករត់តុចង្អុលទៅយ៉ុនហ្គីដែលអង្គុយនៅសាឡុងក្បែរនោះ ហើយនាយក៏លើកកែវរបៀបថាលើកដាច់ជាមួយនាយអីបែបនេះ ព្រានសាហាវណាស់ប្រុសជើងល្អ ជីមីនដែលឈរដូចរូបចម្លាក់ក្បែរនោះសែនជ្រេញលួចពេបមាត់ទៀតផង

«ខ្ញុំមិនដែលស្គាល់គេទេ» រាងតូចរុញកែវស្រាចេញហើយបដិសេធមិនទទួល មិនដែលស្គាល់គ្នាផង ការដែលមកក៏មិនមែនដើម្បីមករកអ្នកណាស្អំបេះដូងនោះដែរ គឺមកដើម្បីផឹកតែម្យ៉ាងប៉ុណ្ណោះ
យ៉ុនហ្គីចងចិញ្ចើមមិនសមបំណងជាហេតុធ្វើឲ្យអង្គរក្សតូចលួចបៀមសំណើចម្ដងទៀត ព្រាននារីពេលខ្លះក៏ត្រូវបាក់កាលីបដែរណា មិនមែនគ្រប់គ្នាសុទ្ធតែចូលចិត្តចរឹកខូចខឹលនោះទេ
«ឯង! ទៅចាត់ការឲ្យយើង» ដោយឃើញរាងតូចចាកចេញ នាយប្រញាប់ឲ្យកូនចៅផ្សេងទៀត ក្រៅពីជីមីនទៅចាត់ការថេយ៉ុងម្ដង ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យមែនទេ? បាន...ជូនតាមសំណូមពរ 😏

រាងតូចចេញពីក្លឹបសម្ដៅទៅឡាន គ្រប់យ៉ាងហាក់ក្រឡាប់ចាក់តិចតួច នោះក៏មកពីឥទ្ធិពលសុរា ដាក់ជ្រុលបន្តិចហើយ ដំបូងថាមកផឹកតែ1កែវអីទេ មូលហេតុអន់ចិត្តនឹងប៉ាមិនសូវរវល់ជាមួយខ្លួនដូចមុន ណាមួយក៏ចង់មករកអ្វីដែលថ្មីផង

«នែ...ឈប់សិនមើល» សម្លេងប្រុសមាឌធំ
«ចង់ធ្វើអី?» រាងតូចសួរដោយសម្លេងភិតភ័យ យប់ហើយស្ងាត់ផង មិនមានអ្នកណាមកខ្វល់ខ្វាយជួយខ្លួនទាន់នោះទេបើពួកនេះធ្វើបាប នោះ គិតយ៉ាងមិចទៅ?
«ចៅហ្វាយយើងខំអញ្ជើញឯងត្រឹមត្រូវ ព្រហើនណាស់ដែលបដិសេធគាត់បែបនេះ»
«ពួកឯងគឺគ្នីគ្នារបស់ប្រុសម្នាក់នោះ? ខ្ញុំមិនដែលស្គាល់គេ ឲ្យខ្ញុំទទួលយ៉ាងមិច ជៀសចេញទៅ! អូយ លែងមើស» ដោយសារតែព្យាយាមគេចចេញ ទើបបានជាត្រូវគេចាប់ប្រទាញប្រទង់ដោយកម្លាំងបាយ សាច់សខ្ចីប្រែជាក្រហមអស់ រលីងហើយ
ផ្លុប...! សម្លេងដុំថ្មហោះមកចំដៃរបស់អាម្នាក់ដែលកំពុងចាប់អោបថេយ៍ មេប្រើឲ្យចាប់បែបគម្រាម តែវានេះហួសព្រំដែនតែម្ដង ហើយតើអ្នកណាជាអ្នកគប់ពីទីងងឹតមក?

🥀 បេះដូងពាល 🍒Where stories live. Discover now