🥀 បេះដូងពាល 🥀

294 23 0
                                    

ភាគទី : 21 » [ បងមីនចិត្តដាច់ម្លេះ? ]
Yoonmin Novel
___________
ជូរីបានដំណឹងថាយ៉ុនហ្គីនៅជាប់ឃុំឃាំងក៏មកមើល នេះជាប់ 3ថ្ងៃហើយតែមិនឃើញមានអ្នកណាមកធានាសោះ
«លោកយ៉ុន...» ជូរីមើលទៅអាណិតនាយណាស់តែមិនបានដឹងរឿងនៅពីក្រោយការជាប់ឃុំទេ យ៉ាងណាក៏នាងមិនខ្វល់ដែរថាយ៉ុនហ្គីបានធ្វើអ្វីខ្លះដាក់នរណា
«មកធ្វើអី? បងនាងប្រាប់ហ្អេះ?» យ៉ុនហ្គី
«បងមីនចិត្តដាច់ម្លេះ?» 🥺
«កុំនិយាយអី ស្អែកនេះយើងចេញទៅវិញហើយ យ៉ាងណាលោកប៉ាគាត់មិនបណ្ដោយឲ្យយើងជាប់ឃុំយូរទេ» យ៉ុនហ្គី ងាកមើលមុខជុងហ្គុកដែលនៅក្បែរនោះបន្តិច ក៏រាងអាម៉ាស់ខ្លះៗដែរ
«បើសិនជាលោកអន់ចិត្តនឹងបងប្រុសខ្ញុំ លោកកុំទុកក្នុងចិត្តអីណា បងមីនគាត់តែអញ្ចឹងតាំងពីដើមហើយ មិចក៏គាត់មិនចេះដឹងគុណលោកសោះអញ្ចឹង» ជូរីចេះនិយាយចេញមករួច ក្រែងអ្នកដឹងនិងបាន គឺជានាងតើ ជីមីនមិនបានដឹងរឿងគេជួយជាសម្ងាត់ឯណា
«គេមករកយើងម្សិលមិញ» យ៉ុនហ្គី
«គាត់និយាយអីខ្លះ?» ជូរី
«ណ្ហើយចុះ! បើគេចង់ឈប់តាមប្រុសស្នេហ៍គេក៏តាមតែគេចុះ» និយាយដូច្នេះក៏ដោយសារតែអន់ចិត្តនោះឯង តាមថាមានមនុស្សតម្រង់ជួរច្រើនណាស់ឲ្យនាយរើស ហេតុអីត្រូវស្ដាយអង្គរក្សកំប៉ិកប៉ុកដូចគេ
«ហ្ហើយអាយ៉ុន កុំសម្ដីខ្លាំង បើឯងខ្វះគេលែងបាន» ជុងហ្គុកចាប់ស្មាមិត្តនិយាយគ្មានលាក់នៅមុខជូរី នាយមើលដឹងថាមិត្តរបស់ខ្លួនកំពុងខឹង ប្រច័ណ្ឌតែមាត់រឹង
«លោកយ៉ុននិងលោកជុងហ្គុកនិយាយពីអីហ្នឹង?» នាងល្អចងចិញ្ចើមមិនសូវយល់ ខ្វះលែងបានចង់និយាយពីអ្វី?
«នាងទៅវិញចុះ» យ៉ុនហ្គីងាកមុខចេញមិនចង់បន្ត បើគិតទៅពេលនេះបើសិនជីមីនចាកចេញមែននាយក៏បណ្ដោយ វាអាចជាពិបាកបន្តិច តែមិនយូរវាក៏ត្រលប់ទៅសភាពដើមកាលមិនទាន់មានជីមីនវិញហើយ

មកដល់ផ្ទះនាងតូចដាក់កាបូបលើតុហើយដាក់ខ្លួនអង្គុយមួយទំហឹងលើសាឡុង
«បងមីនធ្វើខ្លួនមិនគួរឲ្យស្រលាញ់សោះ» នាងឃើញបងដើរចេញពីផ្ទះបាយមកក៏និយាយខ្លាំងៗឲ្យបងលឺ
«បងយ៉ាងមិច?» ជីមីន
«លោកយ៉ុនល្អនឹងគ្រួសារយើងណាស់ មិចក៏បងមិនលើកលែងឲ្យគាត់ ដកពាក្យបណ្ដឹងវិញទៅ» នាងមុខខូវដាក់បងមិនឈប់ មនុស្សប្រុសម្នាក់នេះសំខាន់សម្រាប់ នាងណាស់ ទាំងចិត្តល្អផ្គត់ផ្គង់ សង្ហា មាន នាងពិតជាមិនចង់ឲ្យគេខឹងស្អប់គ្រួសារនេះ ទេ ពិតមែនយ៉ុនហ្គីតែងជួយដោយមិនចង់បញ្ចេញថាខ្លួនធ្វើល្អ មនុស្សនេះបង្ហាញតែចំនុចអាក្រក់ឲ្យគេឃើញប៉ុណ្ណោះ
«អឹមមម» ជីមីនព្រិចភ្នែកបន្តិចព្រោះក៏នឹកឃើញថាគេបានជួយខ្លួននិងគ្រួសារដែរ តែពាក្យបណ្ដឹងគឺថេយ៉ុងទេជាអ្នកប្ដឹង
«អឹមហ្នឹងមានន័យថាមិច? បងកុំដើម្បីស្នេហាបង ហើយធ្វើឲ្យលោកយ៉ុនខឹងខ្ញុំដែរណា» នាងមើលទៅអន្ទះសារមិនធម្មតាទេ ខ្លាំងជាងបងៗដែលមានទំនាក់ទំនង សម្ព័ន្ធភាពស្អិតរមួតទៅទៀត
«ចាំបងនិយាយជាមួយថេយ៉ុងសិន គេអាច នឹងខឹងរឿងរបស់ជុងហ្គុក ណាមួយពួកគេជាមិត្តពាក់ព័ន្ធគ្នាច្រើនរឿង» ជីមីន
«ឲ្យលឿនបន្តិចទៅ ត្រូវធ្វើឲ្យគេឃើញថាយើងមានចិត្តជួយ មុនពេលដែលមេធាវី គេធានាចេញមុន រៀនយកមុខយកមាត់ខ្លះទៅទើបគេស្រលាញ់យើងងប់» ជូរីនេះមិនណយទេ បើសិនជានាងស្និទ្ធស្នាលបានក្បែរនឹងយ៉ុនហ្គីជាងនេះ កុំសង្ឃឹមស្រីណាបានក្បែរប្រុសរបស់នាងទៀតឲ្យសោះ ឬសូម្បីតែជីមីនបងរបស់នាង?
_______
ទីបំផុតមេធាវីក៏បានធានាពួកគេចេញក្រៅឃុំពិតមែន ជុងហ្គុកដើរចេញមកឈរមុខប៉ុស្ដ៍ប៉ូលីសនិងងាកសម្លឹងមើលវិញពេញដោយទឹកមុខអំនួត ចំនែកកាយវិការវិញ ពន់ខ្លួនពត់ប្រាណសម្បើមណាស់
«ខានផឹក 2-3ថ្ងៃ មក!ទៅជប់លៀង» ជុងហ្គុកកៀក.កមិត្តជាប់និយាយនាំគេកុំឲ្យធ្វើមុខស្អុយពេក គិតអីច្រើនត្រឹមអង្គរក្សកំដរទាំងថ្ងៃទាំងយប់ រកថែម 4-10ទៀតក៏បានដែរ
«យើងទៅជួបលោកប៉ាសិន» យ៉ុនហ្គីឡើងឡានចោលជុងហ្គុកហើយបើកចេញទៅបាត់ធ្វើមិនដឹង
«ហ្ហើយ...ប្រែច្រើនណាស់» ជុងហ្គុកថាហើយក៏ងាកទៅឃើញថេយ៉ុងឈរមើលតាមកញ្ចក់មក នាយក៏ធ្វើកាយវិញ Fly kiss 💋 ដាក់រាងតូចយ៉ាងជ្រលើម ប្រាប់ហើយថាគុកនេះឃុំមិនបានយូរទេ

🥀 បេះដូងពាល 🍒Where stories live. Discover now