🥀 បេះដូងពាល 🥀

504 38 0
                                    

ភាគទី : 14 » [ នាងធ្វើបានល្អហើយ ]
Yoonmin Novel
___________
ជីមីនមិនមាត់តបតជាមួយនាយទៀតទេ រាល់ថ្ងៃនេះដឹងចរឹកស្រាប់ហើយថាគេយ៉ាងមិចនោះ ជះទឹកលុយដោយសំអាងថាខ្លួនជាអ្នកមាន វាអាចជាការពិតដែលខ្លួនត្រូវការលុយ ប៉ុន្តែមិនមែនដោះដូរដោយបែបនេះឡើយ ម្យ៉ាងវិញទៀតនាយកំពុងយល់ច្រលំថាជីមីនមិនតបតឬវាយនាយឲ្យខៀវភ្នែកដូចមុន មកពីទម្ងន់ទឹកលុយនោះឯង
«នែ! ឯងទៅណា?» ដោយឃើញរាងតូច ល្វត់ល្វន់ងើបរើសខោអាវមកស្លៀកនិងចាកចេញចោលខ្លួនទើបនាយជាចៅហ្វាយស្រែកសួរធ្វើព្រងើយ
«ស្ដាយដែរហ្នឹង តែធ្វើមិចបើយើងជ្រុលមាត់និយាយមើលងាយឯងរួចហើយ យើងមិនសុំទោសទេ វាអន់» ok ខ្លាចអន់ យ៉ុនហ្គីកម្រនិយាយពាក្យដែលធ្វើឲ្យបន្ទាបខ្លួនឯងណាស់ ណាមួយត្រឹមជាអង្គរក្សគ្មានអីគួរឲ្យសុំទោសផង
នៅក្នុងឡានត្រលប់ទៅវិញ ម៉ោង5ទៀបភ្លឺ ហើយម្នាក់ៗស្ងាត់មាត់ជៀបគ្មានបានដេកសម្រាកអ្វីបន្តិចទេ អ្នកបើកឡានក៏ដៀងភ្នែកឃើញស្នាមលើ.ករបស់ជីមីន
«ស្នាមអីលើ.កឯងហ្នឹង?» អ្នកបើកឡាន
«អសគឺ! មូសខាំ ឈរយាមមាត់ទ្វារយូរពេកមូសវាខាំពីពេលណាក៏មិនដឹង» រាងតូច រកលែសកុហកស្ទើរតែមិនទាន់ ស្នាមជាំដុំធំៗនេះមិនសមណាជាស្នាមមូសខាំទេ
«ហ្ហេម..!ហ្ហឹមម!!» យ៉ុនហ្គីក្រហែមទើបនាំគ្នាស្ងាត់មាត់ អ្នកបើកឡានក៏មិនហ៊ានសួរទៀតដែរ រំខានចៅហ្វាយសម្រាកចំណាយកម្លាំងច្រើនណាស់ល្ងាចមិញ
—————
#កាស៊ីណូហូម៉ូរ៉ា
សម្លេងសម្រឹបជើងស្រាលៗដើរចូលមកក្នុងបន្ទប់ធ្វើការរបស់កម្លោះចាស់ ដុងជុន ដែលអង្គុយជក់បារីបង្ហុយពេញបន្ទប់
«ចៅហ្វាយ...» ស្រីស្រស់ជេននីជាអង្គរក្ស ស្រីដែលមានសមត្ថភាពពូកែនិងមានសម្រស់ស្រស់ស្អាត ឆ្លាតសិចស៊ី នាងត្រូវបានបញ្ជូនឲ្យទៅចាត់ការយ៉ុនហ្គីដោយលាក់អត្តសញ្ញាណធ្វើជាស្រីបម្រើក្នុងក្លឹប
«នាងធ្វើបានល្អហើយ លើកនេះអាចឲ្យយើងដឹងថាអាល្មោភកាមនោះវាចូលចិត្តស្រីកម្រឹតណា ហ្ហឹសៗ» លោកដុងជុនសើចបន្តិចរបៀបចំអក តើប្រុសឯណាដែលមិនចូលចិត្តស្រីស្អាត សូម្បីតែលោកក៏មិនទុកនាងអង្គរក្សនេះដែរ ពេលត្រូវការក៏បម្រើដូចតែគ្នាហ្នឹង
«អង្គរក្សរបស់គេនោះរហ័សណាស់ ខ្ញុំស្ទើរតែសម្រេចទៅហើយ» ជេននីខាំមាត់នឹកដល់ពេលដែលជីមីនចូលមកគាស់នាងផ្កាប់មុខ ធម្មតាជីមីនអាចនឹងខ្ទប់ជញ្ជាំងរបស់នាងបាត់ទៅហើយ សមត្ថភាពវាយតប់របស់នាងមិនចាញ់ជីមីនទេគឺមានតែលើសជីមីនទៀត (នៅមុខយ៉ុនហ្គីរំអួយ)
«មកអង្គុយត្រង់នេះមក សឺត..!» ក្រោយស្រីល្អមកអង្គុយលើភ្លៅហើយលោកក៏ថើបថ្ពាល់នាងមួយខ្សឺត មុខនៅតែញញឹមរហូត
«យើងនឹងថែមលុយឲ្យនាងសម្រាប់ការងារមួយនេះ លើកក្រោយត្រូវតែសម្រេចលឺទេ?» នេះបញ្ជាក់ថានឹងមានលើកក្រោយទៀតសម្រាប់យ៉ុនហ្គីឲ្យតែគេប្រហែស ជេននីនឹងចាត់ការគេបានជាមិនខាននោះទេ
«ចាសលោកថៅកែ សឺត...» ស្រីល្អថើបថៅកែវិញមួយខ្សឺតយ៉ាងវែង ខាងក្រៅជាអង្គរក្សតែខាងក្នុងពួកគេគឺជាដៃគូនឹងគ្នា
_______
រំលងទៅ 2ថ្ងៃ
ជីមីនទទួលទូរសព្ទពីប្អូនថាចង់បានកាបូបថ្មី នាងបានផ្ញើរូបមកឲ្យទៀតតម្លៃវាខ្ពស់ណាស់ ដោយសារតែមិត្តរបស់នាងជាកូនអ្នកមាន គេតែងតែមានរបស់ល្អៗប្រើ តែបងប្រុសនាងមិនមែនជាអ្នកមានដូចគេទេ មួយរយៈមុនចំណាយថ្លៃថ្នាំស្ទើរអស់ពីខ្លួនរលីង ទើបអាចមកធ្វើការបានធម្មតាវិញបែបនេះ យ៉ុនហ្គីដើរមកពីក្រោយបានឃើញសារដោយចៃដន្យតែគេមិនបាននិយាយអ្វីនោះទេ
ក្នុងបន្ទប់ធ្វើការស្ងាត់ណាស់ រហូតដល់យ៉ុនហ្គីបញ្ចប់ការងាររួចរាល់ គេពត់ពេនខ្លួនស្ងាបយ៉ាងវែងអន្លាយ ភ្នែកក៏ក្រលាស់ទៅឃើញក្មេងខ្លួនតូចជាអង្គរក្សដេកលើសាឡុងក្បែរនោះយ៉ាងស្រួល

🥀 បេះដូងពាល 🍒Where stories live. Discover now