🥀 បេះដូងពាល 🥀

476 50 1
                                    

ភាគទី : 18 » [ ខូចចិត្តស្អីសម្បើមម្លេះ ]
Yoonmin Novel
___________
#ក្លឹបជុងហ្គុក
ជីមីនមិនទៅជាមួយមីនហូទេ តែមកជាមួយជុងហ្គុកទៅវិញ តាមមើលសភាពដូចមិនសូវល្អទេ ម៉ោង 11យប់ហើយនៅផឹកស្រាស្រងូតស្រងាត់ម្នាក់ឯងទៅកើត
ជុងហ្គុកឈរសម្លឹងមើលសកម្មភាពចម្លែករបស់ជីមីននិងរអ៊ូមិនឈប់
«ហ្ហឹស! នៅប្រកែកថាមិនស្រលាញ់គេទៀត ខូចចិត្តដល់ថ្នាក់មកផឹកស្រាម្នាក់ឯង បើមិនកំដរវាដូចជាមិនសម» ថាហើយនាយក៏ចូលទៅអង្គុយទល់មុខរាងតូចបក់ដៃឲ្យគេយកស្រាឲ្យខ្លួនដែរ
«ជល់មួយ» នាយយកកែវស្រាមកជល់នឹងកែវរបស់រាងតូចបន្តិច ហើយនិយាយម្នាក់ឯង ជីមីនមិនមាត់កនោះទេ ទង្វើនេះអ្នកណាក៏មើលដឹងដែរមាត់ប្រកែកតែចិត្តវិញកំពុងតែលួចប្រច័ណ្ឌគេ
«លោកគិតថាស្នេហាជាអ្វី?» ជីមីនទើបតែ ហើបមាត់សួរបន្តិច
«មិនដែលគិតផង សម្រាប់យើងគ្រាន់តែឃើញស្អាត គួរឲ្យចាប់អារម្មណ៍ សាច់ខ្ចីៗ គឺគួរឲ្យស្រលាញ់ វាជាស្នេហាហើយ» ការឆ្លើយតបបែបងាយៗរបស់នាយបូករួមនឹងស្រា វាជាចម្លើយដែលឥតន័យបំផុត
«ស្នេហាកើតឡើងដោយសារតែមនុស្សម្នាក់មានអារម្មណ៍យកចិត្តទុកដាក់ បារម្ភ មើលថែ គិតគូរពីគ្នា សម្រាប់ខ្ញុំមិនសម្ដៅ លើរូបរាងខាងក្រៅទេ» ជីមីន
«ហ្ហើយ...យើងមិនខ្វល់ទេ អ្វីដែលយើងចង់បានវាត្រូវតែបានមកក្នុងដៃយើងដដែល ស្នេហាជាអ្វីមិនសំខាន់ទេ» នាយចង់ថាខ្វល់ពីវាធ្វើអី បើអ្វីៗកើតឡើងព្រោះចំណង់ ច្រើនជាង នាយមិនដែលខ្វល់ពីអារម្មណ៍ ចំពោះដៃគូឡើយ
«លោកនិយាយចេះតែបានហើយ ព្រោះលោកជា Top វាមិនខុសពីមនុស្សប្រុសដែលយកស្នេហាជាល្បែងលេងសើចទេ» ជីមីនហ៊ាននិយាយបន្ទាប់ពីស្រាចូលខ្លួនរាង ច្រើនដែរ ណាមួយមើលទៅគេគិតតែចង់បាន បែបនេះហើយទើបថេយ៉ុងមិនព្រមស្រលាញ់គេទោះគេបានខ្លួនប្រាណហើយក៏ដោយចុះ
«ហ្ហឹសៗ បានសម្ដីណាស់យប់នេះ» នាយ បែរជាអស់សំណើចទៅវិញ លឺតែយ៉ុនហ្គីថាអង្គរក្សសម្ដីបាន ស្ដីឲ្យចៅហ្វាយវ៉ាច់ៗ ឥលូវជួបខ្លួនឯងហើយ តិចថាចាត់ការមិនដឹងរបស់អ្នកណាឥលូវនឹង
«កុំរវល់នឹងខ្ញុំអី» ជីមីន
«ចាំយើងតេប្រាប់ចៅហ្វាយឯង» ជុងហ្គុក
«កុំអី...» រាងតូចប្រហែលមិនចង់ឲ្យគេឃើញសភាពខ្លួនកំពុងខូចចិត្តនោះទេ ខ្លាចថាគេនឹងបញ្ចើចបញ្ចើរឲ្យទៀត
«មកនៅទីនេះមែន យើងខលរកឯងតាំងពីល្ងាច មិចក៏មិនយកទូរសព្ទតាមខ្លួន» នឹកដើមដង្ហើមដល់តែម្ដងហើយលោកយ៉ុនហ្គី ថាកុំឲ្យដឹងឥលូវតាមមករកដល់ក្លឹប
«ចៅហ្វាយ...» ជីមីនភ្នែកទន់បើកស្ទើរតែលែងរួចទៅហើយ តែនៅចាំសម្លេងបាន
«កើតស្អី?» យ៉ុនហ្គី
«ក្រាស់គេបណ្ដើរប្រពន្ធយើង» ជុងហ្គុក
«ទៅផ្ទះ!!» យ៉ុនហ្គីពិតជាមិនចូលចិត្តអារម្មណ៍ដែលឈរមើលជីមីនខូចចិត្តដោយសារអ្នកផ្សេងទេ វាចម្លែកៗមិចមិនដឹង
«ចៅហ្វាយកុំចេះរឿងខ្ញុំមួយរឿងបានទេ?» ដៃតូចៗរុញទ្រូងប្រុសមាឌធំឲ្យខិតចេញឆ្ងាយពីខ្លួនដោយមិនចង់ឲ្យគេមកខ្វល់ខ្វាយ ខូចចិត្តតើយ៉ាងមិច? ចិត្តគេតើមិនមែនយកចិត្តនាយមកខូចជាមួយឯណា
«ខូចចិត្តស្អីសម្បើមម្លេះ» យ៉ុនហ្គីចាប់ដើមដៃជីមីនសងខាងឲ្យសម្លឹងទល់មុខខ្លួន តែអ្នកម្ខាងបើកភ្នែកលែងរួចហើយ ខ្ជឹលនិយាយច្រើនយ៉ុនហ្គីក៏លើកលីកាយតូចដូច បាវស្រូវ ជុងហ្គុកអស់សំណើចបន្តិច ពេលឃើញមិត្តខ្លួនហួងហែងកូនចៅបែបនេះ
_______
អ្នកបម្រើនិងកូនចៅផ្សេងៗនាំគ្នាភ្នែកស ក្រោយឃើញយ៉ុនហ្គីលីជីមីនដូចបាវស្រូវចូលមកក្នុងផ្ទះ ហើយអង្គរក្សអីឲ្យចៅហ្វាយចេញតាមការពារបែបនេះ
ផឹប...! កាយតូចត្រូវទម្លាក់លើពូកទន់ៗ
រាងក្រាស់សម្លឹងមើលសភាពមនុស្សស្រវឹង លែងដឹងអី គេងលង់លក់មុខក្រហមដោយ សារកម្ដៅស្រា រាងរៅស្រឡូននេះស្ទើរតែ ទប់ចិត្តមិនបានទៅហើយ
«ម្ដងទៀតលូវហើយ» នែពូ...កុំចូលចិត្ត ឆ្លៀតឱកាសពេក
នាយឡើងទៅលើពូក លុតជង្គង់ជិតៗកាយតូចហើយលើកដៃកៀសសក់មុខដែលវែងបាំងថ្ពាល់ចេញ បបូរមាត់សិចស៊ីទាក់ទាញណាស់ គួរឲ្យចង់ខាំក្រញិច ថ្ពាល់ប៉ោងៗក្រហមព្រឿងដូចជានំ Mochii គួរឲ្យចង់ថើប

🥀 បេះដូងពាល 🍒Where stories live. Discover now