🥀 បេះដូងពាល 🥀

418 39 1
                                    

ភាគទី : 12 » [ ស្រីស្អាតជាបន្លាមានពឹស ]
Yoonmin Novel
____________
ក្រោយដែលឃើញថារាងតូចតាំងចិត្តខ្លាំងទាំងដែលមុខស្លេកៗ នាយសង្ហាបែរជាអស់សំណើចទៅវិញ ប្រហែលជាហួសចិត្ត ខ្លាចខ្លាំងហ្អេះ? ខ្លាចនាយដេញចេញដល់ម្លឹងឬ?
«ហ្ហឹស! ទៅសម្រាកទៅ យើងនៅហាត់ដាល់តែឯង» នាយងាកក្រោយដើរបានបន្តិចក៏ងាកមកវិញម្ដងទៀត
«យើងឲ្យឯងសម្រាកមួយសប្ដាហ៍ ក្រោយ ពីនោះគ្មានពេលសម្រាកទៀតទេណា» ដោយមើលឃើញថាបង្ខំសាកចិត្តទៀត ដួលសន្លប់ឥលូវហើយ ចុងក្រោយមានតែដេញឲ្យទៅសម្រាក ណាមួយសួរថាឈឺអីក៏មិនព្រមប្រាប់ទៀត
«តែលោកថៅកែនឹង..! អឹ បាទចៅហ្វាយ» រកនឹងប្រកែកហើយតែគិតការសម្រេចចិត្ត របស់យ៉ុនហ្គីត្រូវឆ្លងកាត់លោកវ៉ាងដែរហ្អី? បើគេឲ្យសម្រាកហើយត្រូវតែសម្រាក ក៏ល្អដែរជីមីនអាចមានពេលទៅព្យាបាល នៅមន្ទីរពេទ្យហើយ
យ៉ុនហ្គីតាមសម្លឹងមើលដំណើររបស់រាងតូច ហើយក៏ញញឹមចុងមាត់ មិនដឹងថាគិតអីនោះទេ សង្ឃឹមថាមិនមែនជាគំនិតអី អាក្រក់ៗទៅចុះ
..............
ជីមីនមកជួបនឹងយុកហា ដោយសារខ្លួនត្រូវទៅសម្រាកព្យាបាលនៅពេទ្យមួយ
សប្ដាហ៍ក្រែងបងបារម្ភ ខ្លួនក៏កុហកថាតាម យ៉ុនហ្គីទៅធ្វើការនៅខេត្ត
«មិចក៏បងមិនឃើញទិន្នន័យពីកាស៊ីណូមក ការងារអីចុះទៅយូរម្លេះ?» យុកហាអោបដៃសម្លឹងមើលមុខប្អូន ក្នុងចិត្តក៏បារម្ភពីទឹកមុខប្អូន ក្មេងម្នាក់នេះមានអីមិនដែលប្រាប់ទេ ចូលចិត្តលាក់ទុកម្នាក់ឯងរហូត
«ការងារបន្ទាន់» ជីមីនស្ពាយកូនកាបូបមួយ
«ខ្នងរបស់ឯងយ៉ាងមិចហើយ? តើវាមានឈឺទៀតទេ? បងបានសន្សំលុយខ្លះ ឯងយកទៅ» យុកហាប្រហែលជាមិនចង់ឲ្យប្អូនព្រងើយកន្តើយនឹងជម្ងឺនេះទេ ការងារក៏ត្រូវប្រើកម្លាំងទាត់ធាក់ច្រើនខ្លាចប៉ះពាល់ដល់ឆ្អឹងខ្នងរបស់ប្អូន
«បងទុកទៅ ខ្ញុំមានលុយហើយ» ជីមីនរុញ ដៃបងមិនព្រមទទួលយកលុយទេ
«ប្អូនប្រុស បងសង្ឃឹមថាឯងនឹងមិនលាក់អ្វីជាមួយបងទេណា បងជាមនុស្សដែលអាច រំលែកគ្រប់រឿងជាមួយឯង មិនថាល្អឬ អាក្រក់ទេត្រូវប្រាប់បងមុនគេ» យុកហា
«បាទ ខ្ញុំស្រលាញ់បង» ជីមីនចូលទៅអោបបងប្រឹងទប់ទឹកភ្នែកក្ដុកក្ដួលក្នុងចិត្ត គាត់តែងតែបារម្ភសួរសុខទុក្ខរហូត គ្រាន់តែជីមីនមិនសូវបានប្រាប់គាត់ពីការលំបាក មិនចង់ឲ្យគាត់ខ្វល់ចិត្តជាមួយខ្លួនគ្រប់រឿង
«នេះអោបរឹតស្អីហ្នឹងបងធំ បងទី2 មើលតែជិតបែកគ្នាទៅកើត» ជូរីដាក់កាបូបលើតុ ហើយងាកមកមើលបងៗ
«ជីមីនចុះខេត្តជាមួយចៅហ្វាយគេ» យុកហាងាកប្រាប់ប្អូនស្រីដែលប្ដូរទឹកមុខជាចាប់អារម្មណ៍លឺថាជីមីនទៅខេត្តជាមួយយ៉ុនហ្គី
«ចុះខេត្ត ដើរលេងហ្ហស? បងមីន ជូរីសុំទៅដែរបានទេ?» នាងតូចស្ទុះមកតោងដៃបងទី2 សុំតាមមើលតែគេទៅដើរលេង ការពិតគ្នាកុហកយកពេលទៅដេកពេទ្យសោះ
«មិនបានទេ ប្រឹងរៀនឲ្យជាប់ កុំឡេះឡោះ ឲ្យសោះ បងសង្ឃឹមថាឯងនឹងរៀនបាន ពិន្ទុល្អកុំឲ្យការខិតខំបងឥតន័យ» ជីមីន
«ហ្ហឹមម ការពិតបងមិនចង់ឲ្យខ្ញុំទៅក្បែរលោកយ៉ុនច្រើនជាង» នាងល្អអោបដៃមុខ ស្អុយប៉ែរខឹងចិត្តសុំអីមិនដែលបាន នាងចង់បានរបស់ល្អៗប្រើដូចមិត្តក៏គ្មានលុយទិញឲ្យ នាងចង់ទាក់ទងប្រុសអ្នកមានឲ្យគេចិញ្ចឹមមានរបស់ថ្លៃប្រើក៏មិនឲ្យទាក់ទងទៀត មិនដឹងជាគិតស្អីទេ
«បងរៀនបានតិច ធ្វើការប្រើតែកម្លាំងទេ បងមិនចង់ឲ្យឯងជួបរឿងដូចបង បើឯងមានចំណេះ អត់ពីបងទៅ ឯងនឹងមិនលំបាក» ជីមីននិយាយដូចខ្លួនជាម្ដាយដែលគិតគូរ អនាគតឲ្យកូន ពេលអត់ពីខ្លួនទៅនាងមានជំហររឹងមាំសម្រាប់ខ្លួនឯង ណាមួយក៏មិនដឹងថាជម្ងឺខ្លួនធ្វើទុក្ខធ្ងន់ធ្ងរពេលណា បើសិនសុខៗខ្លួនស្លាប់បាត់ទៅ យ៉ាងណាក៏បានរៀបចំផ្លូវដើរឲ្យប្អូនរួចដែរ
«ជីមីននិយាយត្រូវហើយ» យុកហាលើស ពីយល់សម្ដីដែលជីមីននិយាយ គ្រួសារដែលមានសមាជិក3នាក់នេះ ជីវិតត្រដាប់ត្រដួសមកយូរហើយ ម្នាក់ៗខំប្រឹងប្រែងរៀងខ្លួន ចំនែកនាងជាប្អូនក៏ត្រូវរំលឹកជានិច្ច ថាជីមីនមានគុណយ៉ាងណាចំពោះនាងដែរ
«ចាស...ជូរីស្រលាញ់បងទាំង2 ខ្ញុំចូលចិត្ត រអ៊ូបងមីនក៏ដឹង តែខ្ញុំនៅតែចងចាំថាបងមីនទៅធ្វើការរាល់ថ្ងៃហត់នឿយដើម្បីខ្ញុំ» ទោះបីរឹងរួសមិនសូវចេះគិតច្រើន តែនាងក៏មានតែបងប្រុស2នាក់នឹងជាទីពឹង បើសិនដឹងថាបងប្រុសធ្វើបាវសាក់ឲ្យគេវាយទាំងឈឺ ទៅការពារគេដាក់ជីវិតខ្លួនឯង នាងក៏អាណិតបងដែរ មនុស្សក្នុងគ្រួសារតែមួយកាត់យ៉ាងណាក៏មិនដាច់
«បងស្រលាញ់ឯង ស្រលាញ់បងធំ»ជីមីន
_______
ជុងហ្គុកបើកឡានមកលបចាំជួបថេយ៉ុង ថ្ងៃនេះគេចេញក្រៅម្នាក់ឯងជាឱកាសរបស់នាយហើយ
«Hello...» ជុងហ្គុក (សុទ្ធអីងកាលីស)
«លោក?! អង្គរក្ស...អឹមម» រកនឹងស្រែករកជំនួយពីអង្គរក្សដែលនៅឆ្ងាយហើយក៏ត្រូវគេខ្ទប់មាត់ជាប់ ស៊យមែនចេញក្រៅម្នាក់ឯងម្ដងសោះជាប់អន្ទាក់បាត់
«កុំស្រែកប្រពន្ធសម្លាញ់» នាយខ្សឹបក្បែរត្រចៀករាងតូច តែថេយ៍រើយកស្លាប់រស់
«អឹមម លែង! លោកឯងមករកស្អី?» រាងតូចរើមិនចង់ឲ្យគេអោបរឹតខ្លួនទេ ស្អប់ស្ទើរស្លាប់ តាំងពីថ្ងៃនាយដាក់ថ្នាំរំលោភ នោះមកថេយ៍សែនខឹងស្អប់មនុស្សនេះខ្លាំងណាស់ បើសិនជាអាចចង់តែសម្លាប់គេទេ
(សម្លាប់ប្ដីមិចកើតកូន តិចមេម៉ាយ😌)
«ក៏មកពីនឹក តោះទៅរំលឹករឿងចាស់ល្អទេ? មោ៎...សឺតក្រអូបដដែល» និយាយតែមាត់មិនអស់ចិត្ត ដៃក៏អូសទាញតែថេយ៍មិនបានព្រមជាមួយឡើយ ស្រែករកជំនួយម្ដងទៀត ហ៊ានណាស់មិនទាន់ចេញផុតពីមុខផ្ទះល្អផងមកស្ទាក់ចាប់គេបែបនេះ
«ប៉ាជួយកូនផង...ហ្ហឹក» ថេយ៉ុង
«លែងកូនយើង!» ផាំង 💥 មួយគ្រាប់បាញ់ឡើងលើមេឃជាការគម្រាមពីប៉ាក្មេក ដែលជាស្នងការប៉ូលីស
«ប៉ា...» ក្រោយទទួលបានសេរីភាពភ្លាម រាងតូចក៏រត់ទៅពួនក្រោយប៉ាទាំងភ័យញ័រ
«អរ...ជម្រាបសួរលោកពូ» គ្រាន់តែឃើញមុខអនាគតប៉ាក្មេកកាន់កាំភ្លើងមកផ្ជង់ភ្លាម ជុងហ្គុកក៏អោនលំទោនតែមិនមែនរបៀបខ្លាចញ័រទេ របៀបឌឺឲ្យលោកគីមថែម
«ឯងចង់ធ្វើស្អីកូនយើង ចេញឲ្យឆ្ងាយពីទីនេះបើមិនចង់ស៊ីគ្រាប់សំណរ» លោកគីមនៅតែបន្តផ្ជង់ទាំងមុខមាំដដែល នេះគាត់មិនដឹងផងថាថេយ៉ុងត្រូវជុងហ្គុកដាក់ថ្នាំរំលោភ បើដឹងទៀតគ្រាប់សំណរហោះមិនខាន កូនអ្នកណាក៏លោកមិនញញើតដែរ
«គ្រាន់តែមកសួរសុខទុក្ខ...!» ផាំង 💥
និយាយមិនចប់ប្រយោគផង លោកគីមបាញ់ប្រឡោះជើងជុងហ្គុកមួយគ្រាប់ឆាកជើងរបស់គេមិនឲ្យដើរចូលមកទៀត ទើប នាយសម្រេចចិត្តថយក្រោយមួយជំហានវិញ កែវភ្នែកនៅមុតដដែលសម្លឹងទៅមនុស្សខ្លួនតូចក្រោយខ្នងលោកគីម
«Ok! ទៅវិញក៏បាន តែឈប់! អ្វីដែលខ្ញុំចង់បានរក្សាទុកឲ្យល្អផងណាប៉ាក្មេក អា៎! ច្រលំលោកពូ ហ្ហឹស!» 😏 ចរឹកចឹងៗឲ្យគេយកធ្វើកូនប្រសារយ៉ាងមិចលោក
គ្រាន់តែគេបើកឡានចេញទៅបាត់ លោកគីមក៏ទាញដៃកូនមកកាន់ ចុងដៃគេត្រជាក់ណាស់ហើយញ័រទៀត ចម្លែកត្រង់ថាមិចក៏សុខៗខ្លាចគេដល់ម្លឹង
«ប៉ាចង់បន្ទោសឯង តែអត់ទេ! បើឯងសម្រេចចិត្តថាមិនទាក់ទងជាមួយគេវាក៏ជារឿងល្អហើយ តោះចូលផ្ទះ» លោកគីម
«បាទប៉ា...» ភ្នែកថេយ៍នៅតែរ៉េរ៉ាខ្លាចគេមិនទាន់ទៅ នឹកឃើញដល់ទង្វើដែលគេធ្វើដាក់ខ្លួនហើយខ្លាចតែម្ដង វាជាលើកទី1 ហើយក៏មិនចង់ឲ្យមានរឿងអញ្ចឹងកើតឡើងទៀតដែរ
________
#មួយសប្ដាហ៍ក្រោយការព្យាបាល
ជីមីនហាក់ធូរស្បើយច្រើន តែក៏មិនទាន់ដូចដើមទាំងស្រុងដែរ ការព្យាបាលនិងថ្នាំ នៅតែលេបបន្តរហូតហ្នឹង សំណាងហើយ ដែលយ៉ុនហ្គីបានឲ្យជីមីនសម្រាក
បញ្ចប់ការងារយ៉ុនហ្គីក៏ទៅកំសាន្តអារម្មណ៍ ដូចតែរាល់ដង តែលើកនេះប្ដូរកន្លែងលេង មកក្លឹបថ្មីម្ដង ទីនេះស្រីស្អាតៗណាស់
«ឯងចាំនៅក្រៅបន្ទប់ហើយ» វាជាបន្ទប់ VIP អង្គរក្សគឺបានត្រឹមតែយាមនៅមុខបន្ទប់តែប៉ុណ្ណោះ
«ហេតុអីមិនឲ្យខ្ញុំចូល?» ជីមីន
«បើឯងចង់ចូលទៅធ្វើជនទី3 មើលយើង មានក្ដីសុខជាមួយស្រីក៏ឆាប់ចូលមក» ចៅហ្វាយមាត់អាក្រក់បោះសម្ដីល្មមឲ្យជីមីនលែងតបរួចនិងអោនមុខចុះ រាងតូច មើលទៅខាងក្នុងឃើញស្រស់ម្នាក់នោះស្អាតណាស់ សិចស៊ីរាងរៅវិញទាក់ទាញ រឿងអីយ៉ុនហ្គីមិនពេញចិត្ត
+ ខាងក្នុង
«ប្រុសសង្ហាចូលចិត្តស្រីសិចស៊ីមែនទេ? ខ្ញុំមិនជឿថាលោកមិនចូលចិត្តខ្ញុំទេ ហ្ហឹស!» 😏 នាងល្អជាស្រីស្រស់ជាងគេនៅទីនេះ ហើយក៏ហ៊ានមកនេបនិត្យស្និទ្ធស្នាលនឹងយ៉ុនហ្គីជាងគេដែរ តាមមើលកាយវិការមានជំនាញនាងដាក់កាយតូចល្វត់ល្វន់លើភ្លៅយ៉ុនហ្គី ថែមទាំងលើកដៃតោង.កនាយជាប់ស្អិត
«យើងចូលចិត្តមនុស្សស្រីមានទិចនិចច្រើនដូចនាង» គេមិនដឹងពីប្រវត្តិនាងទេថាជាអ្នកណា គ្រាន់តែជួបភ្លាមទាក់ចិត្តភ្លេត
«ខ្ញុំនឹងកំដរលោកឡើងឋានសួគ៌យប់នេះ»
«ហ្ហឹស! បង្ហាញយើងឲ្យអស់មក ក្នុងបន្ទប់នេះមានតែយើង 2នាក់ទេ» នាយព្រានដៃរវាមស្ទាបអង្អែលភ្លៅចុះឡើង
«លោកបិទភ្នែកសិនទៅ» គ្រាន់តែនាងប្រាប់គេក៏ធ្វើតាមដោយរងចាំមើលរាងកាយល្វត់ល្វន់ពេញៗភ្នែក ប៉ុន្តែនាងបែរជាដកយកបំពង់ផ្សែងម្យ៉ាងមកផ្លុំលើមុខរបស់យ៉ុនហ្គីទៅវិញ ផ្សែងបានភាយចូល ច្រមុះរបស់យ៉ុនហ្គីពេញៗ នាងល្អញញឹមចុងមាត់តិចៗមានល្បិចអាក្រក់ណាស់មកលើយ៉ុនហ្គី ឃើញទេថាស្រីស្អាតគឺជាបន្លាដែលមានពឹស
គ្រឹប...!!
«នាងធ្វើស្អីហ្ហាស?!» ជីមីនរុញទ្វារចូល មកមួយទំហឹង ក្រែងយ៉ុនហ្គីបានហាមហើយតើ មិចក៏ហ៊ានចូលមករំខានទៀត? តិចឡូរលោកចៅហ្វាយខឹងឥលូវហើយ

To be continue......
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now