🥀 បេះដូងពាល 🥀

375 40 0
                                    

ភាគទី : 09 » [ គេដេញខ្ញុំចេញ ]
Yoonmin Novel
___________
#ផ្ទះជីមីន
សម្លេងចេចចាចរបស់ជូរីរអ៊ូរឿងបងប្រុសធ្វើឲ្យយ៉ុនហ្គីខឹងហើយដេញចេញទៀត នាងមិនមែនបារម្ភថាជីមីនអត់ការងារទេ តែនាងខ្វល់ថាយ៉ុនហ្គីនឹងលែងទាក់ទងនាងទៀតច្រើនជាង
«ហូយ បងមីនហ្ហ៎...ខូចការធំអស់ហើយ បើខ្ញុំទាក់ទងបានប្រុសអ្នកមាន បងមិនចាំបាច់ហត់នឿយទៀតទេ គេនឹងផ្គត់ផ្គង់ខ្ញុំគ្រប់យ៉ាង មិចក៏បងមិនចេះគិតវែងឆ្ងាយសោះអញ្ចឹង?» ជូរីមុខស្អុយប៉ែរស្ដីឲ្យបងប្រុសទី2 ក្រោយពេលឃើញបងធំដើរចេញមកទើបឈប់និយាយភ្លាម
«កើតស្អីហ្ហាស?» យុកហា
«ជូរីទាក់ទងជាមួយចៅហ្វាយខ្ញុំយ៉ុនហ្គី» ជីមីនរាយការណ៍ប្រាប់បងធំដែលធ្វើឲ្យនាងតូចតាមសម្លក់គេ ខំស្ងាត់មាត់ហើយហ្នឹងនៅនិយាយទៀត
«អរ...តាមពិតម៉ាហ្វៀដែលបងសង្ស័យគឺជាយ៉ុនហ្គី មីនឌឺវៀទេហ្អី? ហ្ហើយ! គេនោះ ព្រានសម្បើមណាស់ បងថាកុំអីល្អជាង» យុកហាទើបតែនឹកឃើញថាយ៉ុនហ្គី មេរបស់ជីមីនជាកំពូលព្រាន ចរឹកពាលដែល ពិបាកនឹងឲ្យគេស្មោះជាមួយនាងមួយទល់នឹងមួយណាស់ ជីមីនធ្វើការជាមួយដឹងច្បាស់បំផុត
«មែនហើយ មកពីខ្ញុំដឹងទើបហាម» ជីមីន
«គេសង្ហា មានលុយមានអំណាច ខ្ញុំដឹងច្បាស់ថាមានស្រីជាច្រើនតាមតោងគេ តែ! រឿងបែបនេះអ្នកណាស្អិតអ្នកនោះបានប្រាកដណាស់ ប៉ុន្តែអីដែលគួរឲ្យខឹងគឺបងមីនទៅធ្វើឲ្យគេខឹងបាត់ហើយ ឥលូវយ៉ាងមិច? ត្រីរស់ក៏រួច ទន្សាយក៏បាត់» ☹️ ជូរី
«ហ្ហឹម? មិចអញ្ចឹង?» យុកហា
«បងមីនទៅដាល់គេ ហូយ! ខូចការណ៍អស់ ឥលូវគេដេញគាត់ចេញបាត់ហើយ» ជូរីមុខកាន់តែស្អុយលើសដើម កំហុសខ្លួនឯងបាត់អស់រលីង នៅតែកំហុសជីមីនតែម្យ៉ាងទៅវិញ ហើយចុះអាការដែរនាយជាបងទៅដាល់គេមិនដោយសារការពារ កិត្តិយសនាងទេឬ?
«គេដេញខ្ញុំចេញហើយ» រាងតូចអោនមុខ ចុះបន្តិច ដោយសារតែកំហឹងមួយឆាវ ពេលនោះខ្លួនខឹងនឹងយ៉ុនហ្គីរៀបគម្រោងជាមួយជុងហ្គុកធ្វើបាបថេយ៉ុងផង ហើយក្រោយពីនោះភ្លាមៗក៏មកឃើញកៀកកើយនឹងប្អូនទៀតកាន់តែឆេះឈួលទ្វេឡើង
«អឹស! ទើបតែបើកលុយគេបង់សាលាឲ្យជូរីផង ឯងចេញអញ្ចឹងមានលុយឯណាសងគេទៅ?» យុកហាយកដៃជ្រោងសក់ខាំធ្មេញរកនឹកវិធីដោះស្រាយ តើបានលុយឯណាសងគេទៅនៀក
«ខ្ញុំសុំទោសបងប្រុស» ជីមីន 😣
«ហ្ហើយ! ក៏មកពីឯងដែរ បើមិនមកពីការពារឯង ជីមីនក៏មិនធ្វើអញ្ចឹងដែរ លើកក្រោយឈប់ដើរលេងយប់ទៀត» យុកហាចង្អុលមុខនាងល្អជាប្អូនម៉ួម៉ៅ
«ស្អីគេ? មិចក៏មកបន្ទោសខ្ញុំ? ធុញណាស់ ចេះដឹងរឿងខ្ញុំពេកអញ្ចឹងហើយ កុំមកបន្ទោសខ្ញុំតែម្នាក់ឯង» នាងខឹងម៉ួម៉ៅសម្លក់ជីមីនដែលបង្ករឿងឲ្យកើតឡើងបាត់បង់ចំណូលហើយនៅមកបន្ទោសនាងទៀត
ម្នាក់ៗនិយាយមិនរួច បើរឿងវាបានកើតឡើងទៅហើយ មានតែប្រញាប់រកការងារថ្មីទៀតប៉ុណ្ណោះ ។
_________
#ស្អែកឡើង
កាស៊ីណូមីនឌឺវៀ មនុស្សកុះករធម្មតាតែបាត់តែអង្គរក្សរបស់យ៉ុនហ្គីម្នាក់ទេ គ្នាមិចនឹងហ៊ានមក បើគេដេញចេញហើយខ្លួនក៏ចិត្តខ្លាំងនិយាយថាចេញហើយដែរ
លោកវ៉ាងចេញពីបន្ទប់ធ្វើការមកក៏ជួបនឹងយ៉ុនហ្គីល្មម ងាកទៅក្រោយមិនឃើញអ្នកដើរតាម គាត់ក៏សួរ
«ឯណាជីមីន? ប៉ាមានរឿងចង់ពិភាក្សាជាមួយគេ» លោកវ៉ាងចង់សួរគេខ្លះៗទាក់ទងនឹងរឿងការងារ ណាមួយម្សឹល មិញគេក៏ទៅជាមួយយ៉ុនហ្គីដែរ
«ខ្ញុំដេញគេចេញហើយ» នាយសង្ហាមុខ ខ្មៅអ៊ែរភ្លាមក្រោយលឺប៉ារំលឹកពីអង្គរក្សរាងតូចចិត្តធំម្នាក់នោះ មិនមកធ្វើការល្អហើយ ធុញសឹងស្លាប់ លួចខ្ជឹលការងារបន្តិចសោះ ក៏រអ៊ូលើសម្ដាយគេទៅទៀត
«ស្អី?!គេខុសអីឯងនេះរកតែលែសគេចដើរលេងទើបបានជាបណ្ដេញអង្គរក្សល្អៗ ដូចជីមីនចេញ ហ្ហើយ..! ហត់មាត់ណាស់ ថ្ងៃណាទើបឯងចេះធំនឹងគេខ្លះ?» លោកវ៉ាងក្រវីក្បាលដូចគោស្រាំងទិច ពិបាកណាស់ទើបរកមនុស្សស្មោះត្រង់យល់ការ ដូចជីមីនបាន ឥលូវត្រូវលោកកូនដេញ ចេញតាមតែអំពើចិត្តបាត់ទៀត
«ធំហើយតើ ប៉ាចង់មើលទេ?» នាយនេះ លឺប៉ាថាមិនចេះធំ បែរជាធ្វើការវិការបម្រុង រ៉ូតខោចុះ តែលោកវ៉ាងចង្អុលមុខទាន់
«អាកូនចំកួត! ឆាប់ទៅហៅជីមីនមកវិញភ្លាម» គាត់ខឹងឡើងក្រហមមុខអស់ហើយ មិនចេះធំចង់សម្ដៅចាស់ចិត្តចាស់គំនិត មិនមែនធំអាក្រោមនោះទេ
«ហេតុអី? ប៉ាមិនឃើញស្នាមលើមាត់ខ្ញុំទេ?» លឺប៉ាឲ្យទៅតាមជីមីនមកវិញ នាយលោតសញ្ញា?? ពេញក្បាល ក្រែងថាមិនឲ្យអ្នកណាប៉ះខ្លួនកូនមួយដៃនោះអី ឥលូវ អង្គរក្សចិត្តធំណាស់ហ៊ានដាល់ចៅហ្វាយ ដូច្នេះត្រូវតែដេញចេញទើបបាន តែស្ដាយ ក្លិនក្រអូបដូចមនុស្សស្រីនោះបន្តិច
«វាសមមុខឯងហើយ» លោកវ៉ាង
«ថាមិច??!» 🌚 ស្ដាប់គាត់និយាយចុះ លឺដល់ណាខ្មាស់គេដល់ហ្នឹងទៀតហើយ កូនប្រុសសាច់ឈាមខ្លួនឯងមិនកាន់ជើង ទៅលើកជើងអ្នកដទៃទៅវិញ
«ស្មានថាយើងមិនដឹង? ឯងទាក់ទងប្អូនស្រី គេនោះ ឯងដឹងទេ?ក្មេងស្រីនោះគឺគេពិតជាស្រលាញ់ខ្លាំង គេខំធ្វើការរាល់ថ្ងៃដើម្បី នាង ហើយឯងគិតថាគេបណ្ដោយបានដែរ បើគេដើរតាមឯងរាល់ថ្ងៃគេមិនដឹងមែនទេថាឯងជាមនុស្សបែបមិច?» លោកវ៉ាង 🫵
«ហ្ហឹម? បែបមិច?! ខ្ញុំសង្ហា ប៉ាមិនឃើញទេហ្អី? សង្ហា មានចំណេះដឹងពេញខួរ» ឆ្លៀតអួតខ្លួនឯងបានទៀត 👏
«អឺ! អារឿងសង្ហាយើងមិនប្រកែកទេ តែអាចរឹកយ៉ាប់យើងធានាឲ្យមិនបាន ទៅ! ធ្វើមិចក៏បានត្រូវហៅជីមីនមកវិញ» លោក វ៉ាងតាំងចិត្តមាំថាមិនឲ្យបាត់បង់មនុស្សមាន ប្រយោជន៍ឲ្យលោកបានទេ មិនមែនថាលោកស្រលាញ់ចូលចិត្តអីប៉ុន្មានទេ តែរាងតូចនៅមានប្រយោជន៍ច្រើនណាស់
«មិនដឹង?! ចង់បានទៅហៅខ្លួនឯងទៅ» កំពូលលោកកូនដើរចេញធ្វើព្រងើយ ជាធម្មតាបើសិនប៉ាគេគម្រាមតែប៉ុណ្ណឹងស្ដាប់ហើយ តែលោកកូននេះអត់មានជ្រាបខួរសូម្បីបន្តិច លោកវ៉ាងបានត្រឹមក្រវីក្បាលនិងបញ្ជារឲ្យគេទាក់ទងទៅយុកហា ឲ្យហៅជីមីនត្រលប់មកវិញ
_________
#ថ្ងៃបន្ទាប់
ជីមីនប្រកែកមិនបាននឹងត្រលប់មកវិញ ទី1 ពិបាករកការងារភ្លាមៗបានលុយពីណាសងគេ ហើយទី2 ក្រែងចិត្តលោកវ៉ាង ទើបសុំបើកលុយគាត់ហើយសន្យាធ្វើការឲ្យបានល្អ តែបែរជាហ៊ានឈ្លោះជាមួយចៅហ្វាយ ទៅវិញ
ជីមីនឈរខាំធ្មេញនៅមុខបន្ទប់សម្រាករបស់យ៉ុនហ្គី ថ្ងៃនេះគេមកសម្រាកនៅរីសតដែលជាកម្មសិទ្ធរបស់ជុងហ្គុកនិងប៉ាគេចូលហ៊ុនគ្នា
«ហ្ហើយ...! ទ្រាំមុខក្រាស់បន្តិចទៅ យើងស៊ីប្រាក់ខែគេ» រាងតូចដកដង្ហើមធំមួយខ្សាកយ៉ាងវែងបន្ធូរខ្យល់តាមមាត់ហើយលើកដៃគោះទ្វារបន្ទប់
តុក...តុក...!!
«ចៅហ្វាយ...» ជីមីន
«មករកស្អី?» មានសម្ដីណាស់ណ៌ អាងថាខ្លួនជាចៅហ្វាយគេមិនហ៊ានជាមួយហើយគេសុខចិត្តខុសឲ្យតែត្រលប់មកធ្វើការបានវិញធម្មតា
«លោកថៅកែឲ្យតាមមកការពារ» ជីមីន សម្លឹងមុខគេបន្តិចហើយអោនមុខចុះវិញ វាក៏ជាក្ដីអាម៉ាស់មួយដែរ យប់មុនរាងសម្ដីធំ ដាក់គេនិយាយក្ដែងៗថានឹងចេញហើយ តែចុងក្រោយក៏ត្រូវមកជួបគ្នាទៀត

ក្ដាំង...! ⚡️⚡️ សម្លេងផ្គរលាន់
«អេ! យើងនៅចាំបានថាអ្នកណានិយាយ សម្ដីឡូយថាមិនចង់ធ្វើការជាមួយយើង នោះ ហ្ហើយ...នៅតែលុយទិញក្បាលឯងបានដដែល ហ្ហឹស.ហ្ហឹស...» ស្ដាប់សម្ដី គេចុះ មើលងាយគ្នាអីដល់ថ្នាក់នេះ វាត្រូវខ្លះៗដែរថាលុយសំខាន់ តែក៏មិនគួរប្រើពាក្យសម្ដីអសុរសមើលងាយគ្នាដែរ
«លោក...!» ជីមីនលឺហើយសែនខឹង
«យ៉ាងមិច? ចង់ដាល់យើងទៀតមែនទេ? ណេះ! ដាក់មកយើងបែរមុខឲ្យដាល់» នាយបំប៉ោងថ្ពាល់បែរមុខឌឺដងឲ្យគេដាល់ខ្លួនដូចយប់មុន ដោយអាងថាគេនឹងមិនហ៊ានទៀតទេ រាងតូចក្ដាប់ដៃណែនខាំធ្មេញគ្រឺតៗរបៀបទប់កំហឹង
«លោកជាចៅហ្វាយ ខ្ញុំមិនហ៊ានទេ» ជីមីន និយាយទាំងសង្គ្រឺតធ្មេញគ្រឺតៗញ៉េញមិន ធម្មតាទេ បើសិនជាមិនមែនចៅហ្វាយនោះ ដំបង2កំណាត់ហោះចំកណ្ដាលមាត់មិនខាន
«អរ...អឹមមែនហើយ បើអញ្ចឹងយាមនៅខាងក្រៅហ្នឹងហើយណា» ថាហើយនាយក៏បិទទ្វារគ្រាំងស្ទើរកៀបមេជើងរបស់ជីមីនទៅហើយ រាងតូចក្ដាប់ដៃដាល់ជញ្ជាំងមួយដៃផាច់បញ្ចេញកំហឹង ទុកថាជញ្ជាំងជាមុខយ៉ុនហ្គីទៅចុះ តែវាក៏ឈឺដៃដែរណា

មួយសន្ទុះក្រោយមកមេឃក៏ភ្លៀងធ្លាក់ខ្លាំង ខ្យល់ក៏បក់មករងារខ្លាំងដែរ រាងតូចឈរអោបដៃនៅមុខបន្ទប់យាមឲ្យគេ ហើយមុខ បន្ទប់នេះគឺមិនមានអ្វីបាំងរាំងភ្លៀងបានច្រើននោះទេ បើខ្យល់គឺសាចភ្លៀងត្រូវតែម្ដង ជីមីនទាញអាវគ្របលើក្បាល ប៉ុន្តែវាមិនបានបាត់រងារដែរ
«ខិខិ...រងារម្លេះ?» ខ្លួនប្រាណជីមីនចាប់ផ្ដើមទទឹកភ្លៀងហើយ តែក៏មិនអាចចាកចេញទៅណា បើសិនមិនមានបញ្ជារពីចៅហ្វាយនោះទេ យ៉ុនហ្គីអាចនឹងកំពុងចង់ធ្វើបាបជីមីនទុកជាការសងសឹកផងក៏មិនដឹង ដោយសារតែរាងតូចហ៊ានវាយនាយកាលពីថ្ងៃមុន
«ហ្ហឹស! ឲ្យឯងស្គាល់ពាក្យថាចុះចាញ់ម្ដង ខ្លាំងណាស់មែនទេ?» 😏 នាយនៅខាងក្នុងមិនបានដឹងទេថានៅខាងក្រៅទាំងខ្យល់ទាំងភ្លៀងរងារប៉ុណ្ណា ហើយក៏មិនដឹងទេថាអ្នកខាងក្រៅកំពុងតែមិនស្រួល
«អ្ហស...អូយឈឺណាស់...ជួយផង» 😣ជីមីនស្រាប់តែយកដៃទប់ខ្នងប្រែទឹកមុខជាក្រហម គេចុកឆ្អឹងខ្នងខ្លាំងដោយសារតែភាពត្រជាក់ខ្លាំង រាល់ពេលដែលអាកាសធាតុចុះត្រជាក់ដូចជារដូវរងារ ចង្កេះនិងឆ្អឹងខ្នងរបស់រាងតូចតែងតែធ្វើទុក្ខចុកជាប្រចាំ ពេលខ្លះរហូតដល់ដេកយំម្នាក់ឯងក៏មានដែរ ប៉ុន្តែបញ្ហានេះមិនធ្លាប់ទទួលបានការព្យាបាលនោះឡើយ ខ្លាចថាត្រូវចំណាយច្រើន ហើយមួយវិញទៀតមិនចង់ធ្វើជាបន្ទុកឲ្យបងនិងប្អូនស្រីនោះទេ

To be continue.....
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now