🥀 បេះដូងពាល 🥀

524 44 1
                                    

ភាគទី : 03 » [ បើឯងចង់បាន យើងធ្វើឲ្យឯងបានគេមកពិតៗ ]
Yoonmin Novel
___________
#កាស៊ីណូមីនឌឺវៀ
ជីមីនដែលកំពុងឈរអោនមុខចុះក្រែងចិត្តនឹងលោកវ៉ាងដែលខ្លួនបានវាយកូនប្រុសលោកខៀវភ្នែក នៅថ្លោះដៃទៀត តិចគេបញ្ឈប់មុនទៅ?
«ល្អ...! ហ្ហឹស.ហ្ហឹស...» លោកវ៉ាងញញឹមចុងមាត់លើកដៃទះស្មាក្មេងប្រុសរាងល្អិតតែចិត្តសឿង អាចបង្ក្រាបកូនប្រុសគាត់បាន អាចថាមកពីមិនស្គាល់ផងទើបបានជាហ៊ាន
«ហ្ហាស...?!» យ៉ុនហ្គីដែលពេទ្យកំពុងរុំបង់នៅដៃឲ្យងាកមកមើលមុខប៉ាទាំងមិនអស់ចិត្ត ល្អយ៉ាងមិច? គួរតែចាត់ការក្មេងឡប់នេះឲ្យនាយទើបត្រូវ ហេតុអីទៅសរសើរគេទៅវិញ?
«លោកវ៉ាង គឺ!» ជីមីន
«នៅក្បែរយ៉ុនហ្គីគឺល្អបំផុត បើសិនគេធ្វើអ្វីមិនចេះគិត ឯងជាអ្នកចេញមុខលឺទេ?» លោកវ៉ាង
«លោកប៉ា ឲ្យអាក្មេងឡប់រាងកាតុញហ្នឹងមកការពារខ្ញុំ? ក្រែងសន្យាថារកអង្គរក្សស្រីសិចស៊ីឲ្យខ្ញុំនោះអី អត់ទេ! ខ្ញុំមិនយក» យ៉ុនហ្គីប្រកែកដាច់អហ័ង្កាមិនព្រមទទួលយកជីមីនដាច់ខាត ជួបភ្លាមប្រលះមិនសំចៃដៃទៅហើយ តើទៅមុខនាយអាចមានសេរីភាពបានកម្រឹតណា
«ឯងត្រូវតែយក យើងបានឲ្យលុយទៅយុកហា បងប្រុសគេរួចហើយ អស! ជីមីនយកឥវ៉ាន់ឯងមក យើងមានបន្ទប់ឲ្យឯងស្នាក់នៅ» លោកវ៉ាង ដូចជាពេញចិត្តស្វាគមន៍ជីមីនដល់ហើយ កូនប្រុសខៀវភ្នែកអត់មានខ្វល់ទេ នៅឆ្លៀតប៉ះស្មាឲ្យជីមីនដើរទៅតាមគាត់ទៀត

«ហ្ហើយ..! មិនដឹងជាស្អីទេ?» យ៉ុនហ្គីម៉ួម៉ៅគាស់ ថ្នាំពេទ្យក្បែរដៃធ្លាក់រប៉ាត់រប៉ាយអស់ ពេទ្យគេចស្ទើរមិនទាន់ឃើញសភាពមិនស្រួលក៏ប្រញាប់ចាកចេញ បណ្ដោយឲ្យនាយនៅតែម្នាក់ឯងគិតបន្ត ដោយបែបនេះទើបលោកវ៉ាងចង់បានមនុស្សម្នាក់មកកែចរឹកកូនប្រុសគាត់
_________
#មួយសប្ដាហ៍កន្លងផុតទៅ

ជីមីនតាមការពារយ៉ុនហ្គីពិតមែន ឯកសណ្ឋាន របស់នាយតូចគឺអាវក្វាហ្សេខ្មៅ ខោស្បែករឹបរាង មើលឲ្យយូរៗទៅរាងក៏អេមមិនធម្មតាដែរ
«ឯង! មកឈរជិតនេះបន្តិច យើងចង់សាកស្នាដៃបាញ់កាំភ្លើងរបស់ឯង» យ៉ុនហ្គីដែលអង្គុយនៅបន្ទប់ហាត់បាញ់ក៏និយាយទាំងពេបមាត់ ហាក់មើលងាយសមត្ថភាពរាងតូចតែមួយនេះយ៉ាងខ្លាំង បែបនេះឲ្យជួបរបស់ពិតហើយទើបបាន
«អ្នកប្រុសកុំភ័យ ថ្វីដៃបាញ់កាំភ្លើងរបស់ខ្ញុំហាត់ មកយូរហើយ ផាំង! ស្តិ» ជីមីនលើកកាំភ្លើង ជាសញ្ញាបង្ហាញ តែមិនទាន់បានបាញ់ពិតនោះទេ
«អួត ហ្ហឹស!» ដៃរវាមរបស់នាយជាចៅហ្វាយ ប្រុងនឹងយារទះគូ*អង្គរក្សតូចច្រលឹងទៅហើយ តែម្ចាស់គេរហ័សចាប់ដៃជាប់ជាមុន ប្រាប់ហើយថាជីមីនរហ័សណាស់ បើធម្មតាប្រាកដជាត្រូវកាច់បាក់ដៃ នៅមិនរាងចាលទៀតឬ?
«សុំទោសផង...ខ្ញុំមានតំណមមួយ មិនថាចៅហ្វាយឬសត្រូវ ឲ្យតែលូកលាន់ខ្ញុំ បើមិនខ្វាក់ភ្នែកក៏ត្រូវកាច់បាក់ដៃដែរ» នាយតូចបោះសម្ដីធ្ងន់កណ្ដុកល្មមឲ្យចៅហ្វាយវ័យក្មេងបាន យល់ហើយ លូកលាន់មិនដឹងមុខបាតប្រយ័ត្នឈឺខ្លួនឥតអំពើ ព្រោះថាចៅហ្វាយចាស់ពីមុនត្រូវជីមីនចាត់ការក៏ព្រោះតែរឿងលូកលាន់ប៉ះស្ទាបគេនោះឯង
«យើងគ្រាន់តែចង់សាកភាពរហ័សរបស់ឯងតើ» អរ...ការដែលយារដៃប្រុងទះគូ*គេហ្នឹងគ្រាន់តែចង់សាកគេទេឬ? មិនមែនខ្លួនឯងចរឹក ខូចព្រាននារីទេមែនអត់?
«បើចង់សាកមិនអីទេ ហ្ហឹមមម ព្រោះដំបងនៅដៃខ្ញុំវារហ័ស សាកឬមិនសាកវាមិនដឹងទេ» ជីមីនញញឹមបែបញ៉េញធ្មេញដាក់យ៉ុនហ្គី ស្មានថាជីមីនមិនដឹងឬ គ្រាន់តែចាប់កំហុសមិនបាន ណាមួយលើកនេះលុយក្រាស់ ទ្រាំៗ មិនអាចឲ្យរបូតលុយក្រាស់ទៅទៀតទេ
«យើងចង់ទៅក្លឹបមិត្តយើង តែកុំប្រាប់លោកប៉ាលឺទេ?» យ៉ុនហ្គីងើបដើរទៅទាញអាវក្រៅមកពាក់
«តែលោកថៅកែផ្ដាំថាឲ្យរាយការណ៍គ្រប់ពេល» ជីមីនប្រញាប់ចាប់កាំភ្លើងស៊កចូលចង្កេះខោខាងក្រោយ ហើយទាញអាវក្រៅមកពាក់ប្រញាប់ដើរតាមយ៉ុនហ្គីដែរ
«បើឯងស្ដាប់ប៉ាយើងណាស់ ទៅធ្វើអង្គរក្ស គាត់ទៅ កុំមកតាមយើង» យ៉ុនហ្គីដើរចូលឡាន ដោយមានអ្នកបើកឡានឈរចាំបើកទ្វារឲ្យយ៉ាងមានអំណាច
«ខ្ញុំតាមអ្នកប្រុស» ជីមីនសម្រេចចិត្តតាមយ៉ុនហ្គី ព្រោះត្រូវដឹងពីសកម្មភាពនាយជានិច្ច
«ឡើងមក» យ៉ុនហ្គីបក់ដៃឲ្យរាងតូចមកអង្គុយជិតនាយ ដោយមិនបាច់ទៅអង្គុយមុខជាមួយអ្នកបើកឡាននោះឡើយ ។
___________
#ក្លឹបកំសាន្ត Jeon Club

🥀 បេះដូងពាល 🍒Where stories live. Discover now