🥀 បេះដូងពាល 🥀

410 40 0
                                    

ភាគទី : 07 » [បើស្រលាញ់ទុកកិត្តិយសឲ្យគេផងលោក]
Yoonmin Novel
___________
ជីមីនយល់គ្រប់យ៉ាងដែលនាយជាចៅហ្វាយកំពុងនិយាយ ប៉ុន្តែធ្វើជាមិនយល់មិនចង់ឲ្យនាយមកនិយាយឬគិតអ្វីមិនល្អលើខ្លួនឡើយ
«ចៅហ្វាយចេញទៅវិញបានហើយ យប់ហើយខ្ញុំងងុយណាស់» ជីមីនបម្រះរុញច្រាននាយមាឌធំឲ្យចេញតែអ្នកម្ខាងទ្រឹសៗមិនព្រមរង្គើរ ហើយគិតប្រុងគេងជាមួយអង្គរក្សឬយ៉ាងណា?
«យើងចង់ដេកបន្ទប់ឯង» យ៉ុនហ្គី
«បន្ទប់នេះតូច គ្រែក៏តូចមិនសាកសមនឹងចៅហ្វាយទេ បើលោកថៅកែដឹងខ្ញុំប្រាកដជាត្រូវមាត់ទៀតមិនខាន» ជីមីនលើកយកលោកវ៉ាងមកនិយាយក្រែងយ៉ុនហ្គីស្ដាប់ខ្លះ តែ...
«មកដេកមក» នាយផ្ដួលខ្លួនលើគ្រែហើយវាយពូកផាច់ៗហៅឲ្យជីមីនទៅដេកកើយដៃនាយវិញ ធ្វើមើលតែជាគូស្នេហ៍ ទោះលើកយកលោកវ៉ាង មកក៏នាយមិនស្ដាប់ដែរ លោកវ៉ាងនិយាយផ្ទាល់ គេមិនស្ដាប់ផង
«ហ្ហើយ...» រាងតូចក្រវីក្បាលតិចៗ
«បើឯងមិនរអ៊ូ មិនរឹងទទឹង ស្អែកយើងព្រមទៅធ្វើការតាមលោកប៉ាចង់បាន» យ៉ុនហ្គីតែងតែ ប្រកែកមិនព្រមហាត់ការងារដែលលោកវ៉ាងរៀបចំឲ្យទេ គួរឲ្យធុញ តែបើសិនរាងតូចព្រមទន់ភ្លន់បន្តិច នាយនឹងធ្វើតាមសំណើរលោកប៉ា
«ពិតមែនហ្អេះ?» រាងតូចចាប់អារម្មណ៍ចំនុចនេះណាស់ដោយហេតុថាលោកវ៉ាងបានផ្ដាំមក បើសិនជីមីនបញ្ចុះបញ្ចូលយ៉ុនហ្គីឲ្យហាត់ការបាន គាត់នឹងតម្លើងប្រាក់ខែឲ្យជីមីនថែមទៀត
«ម៉ាត់ណាម៉ាត់ហ្នឹង ឆាប់មក» ឃើញថាជីមីន មានកិរិយាទន់ភ្លន់រហ័សរហួនក្នុងការយល់ចិត្ត ជាងមុនបែបនេះ រាងក្រាស់ញញឹមបិទមាត់មិនជិតនោះទេ នាយពិតជាចង់ឃើញជីមីនញញឹម ឲ្យបានច្រើនជាងមុខក្រញ៉ូវ ហើយក៏កុំរឹងមាំខ្លាំងពេក (គ្នាអង្គរក្សឲ្យគ្នាទន់ខ្សោយមិចកើត)
រាងតូចឡើងទៅគេងវិញ និងកើយដើមដៃយ៉ុនហ្គីទៀតផង យ៉ាងណាគ្រែវាតូចល្មមត្រឹមតែគេងម្នាក់ឯង ដូច្នេះម្នាក់ៗហាក់កៀកកិតគ្នាជាខ្លាំង
«ហាមថើបខ្ញុំ» ភ្នែកបិទហើយ តែខ្យល់ដង្ហើមនៅកៀកៗនឹង.ករបស់ជីមីន ដំបូងកើយដៃយូរៗ ទៅក៏មកគេងស្មើរគ្នាវិញ ហើយច្រមុះយ៉ុនហ្គីក៏ជ្រុបនឹង.ករបស់រាងតូចដែរ
«អ្នកណាចង់ថើបឯង?» មាត់ខុសពីចិត្តហើយ ការពិតមុននឹងឈ្មុលប្រុងថើបគេ ដោយសារតែក្លិនក្រអូបភាយពេញច្រមុះពេក បន្ទាប់ពីលឺម្ចាស់គេហាមទើបនិយាយយកឡូយវិញ បើគេមិនហាមគម្រាមជាមុន មិនទុកទេក្រញិចទាល់តែហើម.កមិនខាន ។
_________
យ៉ុនហ្គីយល់ព្រមចូលធ្វើការតាមបញ្ជារប៉ាពិតមែន លោកវ៉ាងញញឹមបិទមាត់មិនជិតទេ ដែលអង្គរក្សរាងតូចម្នាក់នេះអាចធ្វើឲ្យកូនប្រុសក្បាលខូចរបស់លោកស្ដាប់បង្គាប់បាននោះ
«អស្ចារ្យ...យើងរើសឯងមកគឺមិនខុសទេ» លោកទះស្មាជីមីនតិចៗ រាងតូចអោនមុខចុះជាការគោរព
«ខ្ញុំគ្រាន់តែនិយាយធម្មតា» តាមពិតឲ្យគេដេកអោបពេញមួយយប់
«បើគេខំប្រឹងតែបន្តិច គេនឹងអាចកាន់កាប់ការងារធំ យ៉ាប់តែលេះឡោះលេងតែស្រីតើ» លោកចង់ថាកូនប្រុសលោកឆ្លាត គ្រាន់តែមិនសូវយកចិត្តទុកដាក់ ហើយចរឹកព្រាននារី
«លោកថៅកែ តើខ្ញុំអាចសុំបើកលុយមុនបានទេ? គឺ...ប្អូនស្រីខ្ញុំដល់ពេលបង់សាលាហើយ» ជីមីននៅតែអោននិងសុំនូវអ្វីដែលខ្លួនចង់បានវិញម្ដង ការពិតនៅដល់ទៅកន្លះខែទៀតទើបបានលុយ តែរាងតូចត្រូវការសម្រាប់បង់សាលាឲ្យជូរី និង ថ្លៃចាយវាយរបស់នាង
«គ្មានបញ្ហាទេ ចាំឲ្យជំនិតរៀបចំឲ្យ អសមែន ហើយ ល្ងាចនេះយ៉ុនហ្គីត្រូវទៅជួបនឹងថៅកែធំៗ លើជំនួញថ្មីរបស់យើង ហើយក្នុងនោះក៏មានសត្រូវរបស់យើងចូលរួមដែរ នៅឲ្យកៀកនឹងយ៉ុនហ្គីណា កុំឲ្យគេមានរបួសឲ្យសោះ» លោកតែងគិតពីសុវត្ថិភាពកូនប្រុសជាមុន ហើយក៏ទុក ចិត្តលើស្នាដៃរបស់អនាគតកូនប្រសារ អាស! 🤭 របស់អង្គរក្សតូចនេះដែរ
«បាទ លោកថៅកែ» ជីមីន
_______
រសៀលនេះយ៉ុនហ្គីទើបតែបានញ៊ាំបាយ គេមិនព្រមញ៊ាំតែម្នាក់ឯងទេ បើជីមីនមិនកំដរ និយាយពីថាចរឹកយ៉ាប់និយាយតែម្ដង
«ខ្ញុំញ៊ាំរួចហើយ ចៅហ្វាយប្រញាប់បន្តិចទៅ ជិតដល់ម៉ោងទៅជួបលោកថៅកែធំៗហើយ» អង្គរក្សនេះបើប្ដូរមកជាលេខាវិញប្រហែលជាល្អ ចាត់ចែងម៉ោងពេលឲ្យយ៉ុនហ្គីបានល្អណាស់
«យើងដឹងហើយ» និយាយបណ្ដើរទូរសព្ទនាយក៏រោទ៍ឡើង លោតរូបរបស់ក្មេងស្រីម្នាក់តាំងលើអេក្រង់ទៀតផង នាងគឺជូរី ក្មេងស្រីដែលយ៉ុនហ្គីជួបនៅក្លឹបយប់នោះ
«អាឡូស្រីស្អាត...អ្ហរល្ងាចនេះទំនេរតើ បាទតែ ប្រហែលយឺតម៉ោងបន្តិចណា បាទ..នឹងទៅមិនខាន ជុប*!!» សម្ដីទន់ផ្អែមនេះប្រើសម្រាប់បោក ស្រីមកជាយូរហើយ ជីមីនមិនបានឃើញរូប ក៏មិនដឹងថាស្រីនោះជាអ្នកណាដែរ តែស្ដាប់សម្ដីនាយព្រាននេះហើយសែនជ្រេញ មិនដឹងថាក្មេងស្រីម្នាក់ណាទេដែលកំពុងលង់នឹងពាក្យបោករបស់នាយនោះ រាងតូចមិនបាននិយាយអ្វី ព្រោះមិនមែនជាការងារក៏មិនមែនរឿងខ្លួនឯង បានត្រឹមតែជ្រេញតាព្រាននេះនៅក្នុងចិត្ត
ប៉ុន្តែបើជូរីដឹងថាបងប្រុសទី2 របស់នាងជាអង្គរក្សរបស់យ៉ុនហ្គី ហើយគេងអោបគ្នាពេញមួយយប់នោះ តើនាងគិតយ៉ាងណា?

🥀 បេះដូងពាល 🍒Where stories live. Discover now