🥀 បេះដូងពាល 💔

495 43 0
                                    

ភាគទី : 11 » [ សាកកម្លាំងជាមួយយើង ]
Yoonmin Novel
___________
មកដល់បន្ទប់សម្រាក ជីមីនទាញទូរសព្ទមក ផ្ញើសារឲ្យបងប្រុសនិងប្អូនស្រីកុំឲ្យពួកគេ បាត់ទំនាក់ទំនងនិងបារម្ភ រួចក៏ដាក់ទូរសព្ទនៅក្បាលដំណេក បិទភ្នែកដេកបានបន្តិច សម្លេងគោះទ្វារក៏បន្លឺឡើង
តុក...តុក...!!
«អ្នកណា...?»
«យើង!» សម្លេងមាំគ្រលររបស់យ៉ុនហ្គី
«ចៅហ្វាយមានការអីដែរ ខ្ញុំសុំសម្រាកយកកម្លាំងសម្រាប់ថ្ងៃស្អែកបានទេ?» គ្រាន់តែបើកទ្វារមកឃើញមុខហើយដឹងថាមានគំនិតអីតែម្ដង ខ្លួនពិតជាកំពុងតែអស់កម្លាំងមែន យល់អារម្មណ៍ថាពេលដែលយើងហត់អស់កម្លាំងមិនចង់ឲ្យមានអ្នកណាមករំខានឬរញ៉េរញ៉ៃដែរទេ?
«យើងចង់ដេកជាមួយឯង» 😑
«ហ្ហាស?!» រាងតូចផ្ទួនសំណួរទាំងបើកភ្នែកធំៗនិយាយស្រួលម្លេះ? ដេកជាមួយគេស្ដាប់ហើយរអើលៗមិចមិនដឹង (ធ្វើដូចមិនធ្លាប់)
«ហ្ហាសស្អីឯង ហ៊ាននិយាយជាមួយយើងបែបនេះហ្អេះ?» មុខស្មើរដើរចូលទៅមុនដោយគ្មានការអនុញ្ញាតពីម្ចាស់បន្ទប់ ថែមទាំងចូលទៅទាញភួយគេដណ្ដប់ ធ្វើដូចបន្ទប់ខ្លួនឯងទៀត
«ចៅហ្វាយ ក្រែងបន្ទប់ចៅហ្វាយធំ...!»
«យើងមិនធ្វើស្អីឯងទេ ជាប្រុសសោះខ្លាច នោះខ្លាច ក្រែងឯងចេះវ៉ៃហ្អេះ? បើយើងលូកលាន់ដាល់ឲ្យចំភ្នែកយើងមក» ងាយៗ ពីលោកចៅហ្វាយ សាកគេដាល់មែនបើមិនដេញគេចេញ ឆឹស!
រាងតូចរកប្រកែកមិនបានក៏ឡើងទៅដេកលើគ្រែដែរ តែក្រៅភួយព្រោះមិនចង់ឲ្យកៀកសាច់គ្នាពេកចេះតែមានចរន្តឆក់
«យើងដេកមិនលក់ បើមិនមានអ្វីអោប» យ៉ុនហ្គីនិយាយតិចៗពេលខិតមកក្បែរ
ត្រចៀករាងតូច
«ចាំខ្ញុំទៅយកខ្នើយអោបឲ្យ» ក៏ល្អដែរបានខ្នើយអោបបាំងផង
«ទេ! ឯងនឹងហើយធ្វើខ្នើយអោបឲ្យយើងអោប» ហ្ហឹម?! ឡូយម្លេះលោកម្ចាស់យកមនុស្សធ្វើខ្នើយអោបបានទៀត admin រកទៅផ្សារទិញខ្នើយអោបរូបមនុស្សមកអោបដែរសិនខែរងាផង 🤣
«ខ្ញុំ...» ប្រកែកក៏គេមិនស្ដាប់មនុស្សម្នាក់ នេះចម្លែកណាស់ ពេលយប់គេប្រៀបដូចជាកូនឆ្មាមួយក្បាលតែត្រូវការភាពកក់ក្ដៅ ត្រូវការការអោបលួងលោម ដូច្នេះជីមីនគឺមានតែបែរទៅទល់មុខឲ្យគេអោប
«កុំអោបខ្លាំងពេក ខ្ញុំដកដង្ហើមមិនរួចទេ» ជីមីនការពិតឈឺខ្នង ព្រោះគេរឹតចំឆ្អឹងខ្នងខ្លាំង ជម្ងឺនេះប្រហែលជាចំណាយពេលយូរណាស់ដើម្បីព្យាបាល
«ហ្ហឹមមម» យ៉ុនហ្គីបិទភ្នែកតែគ្រហឹមបន្តិច

🥀 បេះដូងពាល 🍒Where stories live. Discover now