🥀 បេះដូងពាល 🥀

451 40 0
                                    

ភាគទី : 05 » [ ឯងធ្វើការយ៉ាងមិចហ្ហាស? ]
Yoonmin Novel
___________
#បន្ទប់សម្រាកជីមីន
យ៉ុនហ្គីមិនឲ្យអង្គរក្សណាម្នាក់នាំជីមីនមកបន្ទប់ទេ ចិត្តល្អម្លេះដែលសុខចិត្តគ្រាមនុស្សស្រវឹងមកបន្ទប់សម្រាកបែបនេះ
ផឹប...!
រាងក្រាស់ប្រលែងមនុស្សស្រវឹងឲ្យដួលលើគ្រែផ្កាប់មុខលើពូក នាយញញឹមបន្តិចសម្លឹងមើលរាងជីមីនពីក្រោយ ទាំងចង្កេះតូច ត្រគាកធំ គូ*ងរខ្ទើត ក្លិនក៏ក្រអូបដូចមនុស្សស្រី ដំបូងៗខំប្រកែកចង់បានអង្គរក្សស្រីសិចស៊ី តែម្នាក់នេះសិចស៊ីជាងមនុស្សស្រីទៅទៀត
«ហ្ហឹមមម រសនិយមនេះអេមដែរតើ» នាយលើកដៃអង្អែលចង្ការញញឹមសមចិត្ត ស្រវឹងបែបនេះបានដៃហើយ
«អ៊ួក...! អ៊ួក ខិខិ..!!» គ្រាន់តែមានអារម្មណ៍ដឹងដល់ក្លិនកាយនាយជាចៅហ្វាយអោនមកកៀកៗ ហើយរាងតូចក៏ចាប់ផ្ដើមក្អួតចង្អោរវ៉កៗ ច្រាលពេញអាវតម្លៃថ្លៃរបស់យ៉ុនហ្គីតែម្ដង
«ហ្ហើយ! ចង្រៃយ៎ មកក្អួតស្អីពេលនេះ?» អស់អារម្មណ៍រលីងហើយ ក្អិនកំអួតស្រាសាយភាយ ពេញទាំងខ្លួននាយព្រានជាចៅហ្វាយ គេប្រញាប់ងើបចេញហើយរលាស់អាវទាំងមុខស្អុយៗ ខឹងមិនស្ទើរនោះទេ
ជីមីននៅតែបន្តបិទភ្នែកគេងធម្មតា តែយ៉ុនហ្គីវិញម៉ួម៉ៅអស់អារម្មណ៍លូកលាន់ក្មេងចរឹកយ៉ាប់នេះទៀតហើយ ផឹកស្រាបន្លំបោចសក់មិនអស់ចិត្ត ឥលូវមកក្អួតដាក់គេទៀត

គ្រាន់តែយ៉ុនហ្គីចេញទៅផុត ជីមីនបើកភ្នែកព្រឹមៗនិងអើតមើលថាចេញទៅបាត់ហើយឬនៅ?
«ឆឹស! ស្គាល់ផាកជីមីនតិចពេកហើយ» ការពិត រាងតូចមិនបានស្រវឹងក៏មិនបានចង់ក្អួត តែការធ្វើបែបនេះគឺដើម្បីការពារខ្លួន រឿងចៅហ្វាយចង់លូកលាន់នេះមិនមែនលើកទីមួយឡើយ ដូច្នេះត្រូវតែមានវិធីទប់ស្កាត់ ហើយម្យ៉ាងមិនមែនជីមីនមិនអាចវាយការពារខ្លួនទេ តែគេជាចៅហ្វាយ មិនអាចចេះតែដៃធ្ងន់ដាក់គេនោះទេ
រាងតូចញញឹមចុងមាត់ប្រឡេះលេវអាវខ្លួនឯង ដើម្បីទៅងូតទឹក គេងសម្រាកឲ្យស្រួលខ្លួនម្ដង ថ្ងៃនេះហត់ណាស់ ចៅហ្វាយរោគចិត្តនេះប្រើគ្មានសំចៃទេ ។
__________
#ស្នាក់ការលោកស្នងការគីម
«ហេតុអីក៏ថេយ៉ុងទៅស្គាល់ពួកអ្នកលេងអស់នោះ?» លោកដឹងដោយសារតែបណ្ដាញយាមល្បាតរាយការណ៍មក ថេយ៍មិនដែលចេញដើរយប់ផង តែ! ដូចជាមានម្ដងនោះមកផ្ទះក្រោយលោកទៀត (ថ្ងៃដែលជុងហ្គុកជូនទៅ)
«លោកស្នងការប្រយ័ត្នបន្តិចទៅ ម្ចាស់ក្លឹបនោះ ប្រវត្តិមិនសូវល្អទេ ប៉ាគេជាមិត្តនឹងលោកវ៉ាង ត្រកូលមីនឌឺវៀ» កូនចៅ
«ហ្ហើយ រឿងហាមចេះតែបានហើយ តែកូនវាស្ដាប់ឬអត់? ត្រឹមត្រូវសុខៗមិចក៏ទៅស្គាល់ពួកអ្នកលេងទៅវិញ» លោកស្នងការក្រវីក្បាលហួសចិត្ត ថេយ៉ុងប្រៀបដូចជាក្មេងស្រីដ៏តូចនិង មានបេះដូងស្រស់ស្អាត មិនគួរណាទៅស្គាល់និងរាប់អានពួកអ្នកលេងឡើយ
«អាចដោយសារតែគេមានល្បិចទេដឹង?»
«ទាល់តែនិយាយឲ្យខ្លាំងហើយទើបបាន» អាច នឹងមានបញ្ហាដែរទេ? កាលដែលថេយ៍ខូចចិត្ត អន់ចិត្តទៅក្លឹបក៏ដោយសារតែប៉ា ក្រោយមកស្គាល់ជុងហ្គុកគេក៏ចាប់ផ្ដើមមានមិត្តយល់ចិត្តមិនសូវអផ្សុក ហើយលោកប៉ាមកគម្រាមដាក់កំហិតមិចនឹងកើត
«ប៉ា...» និយាយមិនទាន់ផុតពីមាត់មកដល់ល្មម
«មកក៏ល្អហើយ អង្គុយជិតនេះមក» លោកឲ្យសញ្ញាឲ្យកូនចៅចេញទុកឲ្យលោកនិយាយតែ 2នាក់កូនបែបអាណាព្យាបាលណែនាំ
«កូនយកស៊ុបប៉ូវមកផ្ញើលោកប៉ា ពិសារសិនទៅ ម៉ែដោះខំធ្វើមកក្ដៅៗ» ថេយ៉ុងញញឹមលើកបង្ហាញស្រាក់ដាក់ស៊ុបប៉ូវមុខប៉ា
«ទុកសិនទៅ ប៉ាចង់និយាយរឿងមិត្តថ្មីកូន»
«រឿង...អរ ជុងហ្គុកមែនទេ? ប៉ាស្គាល់គេដែរឬ?» ថេយ៍នៅមិនទាន់ស្គាល់សាវតាសំខាន់របស់ជុងហ្គុកទេ ដែលដឹងគឺគេជាមនុស្សមានសមត្ថភាពអាចកាន់កាប់ក្លឹបមួយទាំងនៅវ័យក្មេង គេពូកែយល់ចិត្ត ជាសុភាពបុរស (ឆ្មាលាក់ក្រចកសោះ)
«ស្គាល់ ក្មេងនោះជាមនុស្សក្នុងត្រកូលអ្នកលេង ប៉ារបស់គេជាប់ខ្សែម៉ាហ្វៀ» លោកស្នងការ ដាក់ចំៗឲ្យកូនដឹង ថេយ៍លឺហើយក៏ប្រែទឹកមុខពីញញឹមទៅជាស្មើរធេង ប្រហែលស្មានដឹងថាប៉ាមិនចូលចិត្តជុងហ្គុក
«គ្រាន់តែជាប់ខ្សែ តែគេមិនមែនម៉ាហ្វៀឯណា» អីយ៉ាចេញក្រឡាការពារហើយតើ
«ឯងមិនទាន់ស្គាល់ត្រកូល ចនវីលនៅឡើយទេ ឯងទន់ខ្សោយយ៉ាងនេះ រាប់អានគេអាចនឹងមានគ្រោះថ្នាក់បាន» គាត់បារម្ភទើបហាម ដឹងស្រាប់ហើយថាគ្មានប៉ាឯណាដែលចង់ឃើញកូនខ្លួនលំបាកនិងមានគ្រោះថ្នាក់ឡើយ
«ជុងហ្គុកគេជួយខ្ញុំ គេជាសុភាពបុរស» មែន...ថ្ងៃនោះគេបានចេញមុខជួយរាងតូចមែន តែសុទ្ធជាល្បិចរបស់យ៉ុនហ្គីរៀបចំទាំងអស់
«ឥលូវនេះឯងអាចមើលមិនទាន់ដឹង សង្គមនោះពោរពេញដោយល្បិចនិងគ្រោះថ្នាក់ ដូច្នេះទើបប៉ាព្យាយាមហាមឯងមករហូត» លោកគីម
«ខ្ញុំជាក្មេងប្រុស ប៉ាកុំខ្វល់ច្រើនពេកអី» ថេយ៍
«អូខេ ប៉ាស្ទើរតែភ្លេចហើយថាកូនប៉ាជាក្មេងប្រុស មើលតាមការតែងខ្លួន បន្ទប់គេង របៀបរបបផ្សេងៗឯងដូចជាម៉ាក់ឯងច្រើនជាង» លោកគីមប្រហែលជាច្រលំថាថេយ៍ជាស្រីហើយទើប Care ដល់ថ្នាក់ហ្នឹងខ្លាចពួកប្រុសព្រាននារីមួយចំនួនតាមល្បួង តាមធ្វើបាបកូនតែមួយរបស់គាត់ ។
_________
#ផ្លូវចេញពីកាស៊ីណូ
ជីមីនជិះឡានជាមួយយ៉ុនហ្គីរួមជាមួយអង្គរក្ស
ម្នាក់ទៀត ត្រលប់ទៅផ្ទះវិញក្រោយការចូលរួមប្រជុំជាមួយលោកវ៉ាងរួចរាល់
សម្លេងម៉ូតូធំមួយបើកមកតាមប្រកៀកនឹងឡានរបស់ពួកគេ ជីមីនរហ័សណាស់ចាប់ទាញ យ៉ុនហ្គីឲ្យក្រាបនិងមានការប្រុងប្រយ័ត្ន
ផាំង...! 💥💥
យ៉ុនហ្គីគេចស្ទើរតែមិនទាន់ សំណាងដែលជីមីន រហ័សនិងដកកាំភ្លើងមកបាញ់តបតវិញ
«ចៅហ្វាយយ៉ាងមិចហើយ?» ជីមីនងាកសួរនាយសង្ហាដែលមុខស្លេកនិងមើលមកជីមីនមិនព្រិចភ្នែក មិចក៏រាងតូចដូចជាមិនភ័យសោះអញ្ចឹង
«យើងមិនអីទេ» យ៉ុនហ្គី
«ចៅហ្វាយកង់ឡានយើងបែកហើយ» អ្នកបើកឡានងាកមកប្រាប់ដោយសារតែរ៉េចង្កូតពេក
«ឈប់ឡានទៅ» ជីមីនស្រែកឲ្យឈប់ឡានជាបន្ទាន់ ដោយសារតែឃើញពួកវា 2នាក់នៅខាងមុខកំពុងតែគប់គ្រាប់បែកសម្ដៅមកឡាន
បឹមមម...!!! 💥💥
ការបំផ្ទុះបានកើតឡើង អា2នាក់នោះនាំគ្នាញញឹមដោយសារតែវាគិតថាឡានបានផ្ទុះទៅជាមួយមនុស្ស 3នាក់ក្នុងឡាននោះទៅហើយ
ស្ងាត់ៗក៏លឺសម្លេង ឌឹប! ដោយស្នាដៃរបស់ជីមីន បើដំបង 2កំណាត់វាយប្រហារគ្នាម្នាក់របស់អា 2នាក់អំបាញ់មិញ
«ហ្ហើយ!!» អាម្នាក់ដួលសន្លប់ស្ដូកត្រឹមមួយដំបង
«ឯងមិនទាន់ងាប់ទេ?» អាម្នាក់រាងស្ដើងងាកមកឃើញជីមីននិងយ៉ុនហ្គីក៏ដកកាំភ្លើងបម្រុងបាញ់ ប៉ុន្តែភាពរហ័សរបស់វាមានតិចមិនដល់អង្គរក្សរាងតូចរបស់យ៉ុនហ្គីឡើយ
ឌឿក!! មួយជើងចំដៃរបស់វាជ្រុះកាំភ្លើងពីដៃ តែអាម្នាក់នោះក៏មិនធម្មតា វារហ័សស្ទុះវាត់ទៅកាន់ជីមីនមួយជើង ជីមីនផ្លុងគេច 2ត្រលប់យ៉ាងស្រាលខ្លួន មិនអាចប៉ះសូម្បីតែមួយជើង
«ជីមីន ប្រយ័ត្ន!» ដោយឃើញថាជីមីនគេចរហ័សតែវានោះក៏តាមរហ័ស ទើបយ៉ុនហ្គីមានការបារម្ភជាខ្លាំង គិតតែពីជីមីន អាម្នាក់អាវខ្មៅដែលសន្លប់មុនដំបូងងើបមកពីពេលណាក៏មិនដឹង វាយកខ្សែមកចាប់រឹត.កយ៉ុនហ្គីពីក្រោយ
«អ្ហា៎ស..! អូយ...លែងយើង អឹស!» នាយបម្រះ នឹងការរឹតសង្កត់ទាញដោយដៃអ្នកនៅពីខាងក្រោយពេញកម្លាំងស្ទើរដាច់ខ្យល់

ជីមីនដែលកំពុងវាយជាមួយអាម្នាក់មុននោះងាកឃើញគេរឹត.កចៅហ្វាយ ក៏រហ័យចូលមកទាត់ អាម្នាក់នោះមួយជើងពីចំហៀងរបូតខ្សែទាក់.ក ដួលទាំងយ៉ុនហ្គីទៅដែរ
«ហ្ហឹៗ...ខិខិ បីសដាច់ខ្យល់ ពួកឯងជាពួកខាងណាវ៉ើយ?» យ៉ុនហ្គីយកដៃអង្អែល.កដែល ឡើងក្រហមនិងត្រដរខ្យល់ហត់គឃូស រវល់តែត្រដរខ្យល់នាយបីសនឹងត្រូវមួយជើងហើយ ប៉ុន្តែក៏...ឌឿក!!
«ហ្ហឹក..!» មួយជើងធ្ងន់គួរសមត្រូវចំខ្នងរបស់
ជីមីនបន្ទាប់ពីស្ទុះរងជំនួសយ៉ុនហ្គីដែលជាចៅហ្វាយ (btt ខ្ញុំសាច់កម្ម)
«ជីមីន» យ៉ុនហ្គីឃើញទឹកមុខឈឺចាប់របស់រាងតូចហើយយល់បានថាឈឺប៉ុណ្ណា រស់នៅក្នុងសង្គមមួយនេះឈឺសាច់ស្ទើររាល់ថ្ងៃទៅហើយ
«ចៅហ្វាយគេចទៅម្ខាងទៅ» ជីមីនរុញឲ្យយ៉ុនហ្គីគេចទៅពួនចំនែកខ្លួនចាត់ការទាំងឈឺជាំសាច់ផ្នែកខ្នង
«អត់ទេ! ឯងតូចតែមួយទប់ទល់មិចឈ្នះ» បារម្ភ ពីអង្គរក្សទៀត ក្រែងចំណាយលុុយជួលគេមកការពារនោះអី
ផាំង...! ផាំង...! 💥💥
សម្លេងកាំភ្លើងបាញ់ទម្លុះក្បាលអា 2នាក់អំបាញ់មិញយ៉ាងរហ័ស វាជាស្នាដៃរបស់ជំនិតលោកវ៉ាង ដែលបានដំណឹងពីអ្នកបើកឡានថាមានគេលបវាយប្រហារ
«ចៅហ្វាយតូចមិនអីទេឬ?» ជំនិតលោកវ៉ាង
«យើងមិនអីទេ តែពួកវានេះជាបក្សពួកខាងណា មិចក៏សាហាវម្លេះ លេងសុទ្ធតែគប់គ្រាប់បែក» មែនហើយ មុននេះបើសិនជីមីនមិនរហ័ស នាយនិងអ្នកបើកឡានស្លាប់ក្នុងឡានមិនខាន
«ពួកវាជាសត្រូវរបស់លោកម្ចាស់ នេះហើយទើបគាត់មិនទុកចិត្តឲ្យចៅហ្វាយតូចដើរតែម្នាក់ឯង ព្រោះថាពួកវាអាចវាយឆ្មក់បានគ្រប់ពេល នេះ! ករបស់ចៅហ្វាយតូច..? ឯងធ្វើការយ៉ាងមិចហ្ហាសបានជាឲ្យពួកវាប៉ះពាល់ចៅហ្វាយតូចបាន?» ជំនិតលោកវ៉ាងឃើញស្នាមរឹត.កលើសាច់.ករបស់យ៉ុនហ្គីហើយក៏ងាកទៅបន្ទោសជីមីនខ្លាំងៗតែម្ដង ស៊ីលុយគេខ្ទង់លានតែការពារគេមិនបានល្អបែបនេះមែនទេ?
«សុំទោស លើកក្រោយខ្ញុំនឹងប្រយ័ត្នជាងនេះ» ជីមីនអោនបន្តិចទាំងឈឺខ្នង តែមិនបង្ហាញឲ្យគេដឹងថាខ្លួនកំពុងចុកឈឺនោះទេ
«យើងចង់ឆាប់ទៅផ្ទះ» យ៉ុនហ្គីក៏ឃើញថាជីមីន មានទឹកមុខមិនសូវល្អដែរ ទើបមិនចង់ឲ្យគេបន្ទោសជីមីនទៀត គ្រប់គ្នាក៏ចាត់ចែងតាមតួនាទីរៀងខ្លួន ចំនែកជីមីននិងយ៉ុនហ្គីក៏ត្រូវប្ដូរឡានថ្មីមកផ្ទះវិញ នាយជាចៅហ្វាយមើលដឹងតែមិនអាចនឹងបង្ហាញថាបារម្ភពីអង្គរក្សពេកទេ ទើបចេះតែស្ងៀមៗរហូតមិនមាត់មិន.កអ្វីសោះ រងចាំពេលវេលាសាកសមជាងនេះសិន ។

To be continue.....
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now