🥀 បេះដូងពាល 🥀

430 25 0
                                    

ភាគទី : 24 » [ ស្រីចាស់មុខអាក្រក់ ]
Yoonmin Novel
___________
តាមផ្លូវក្រោយផ្ដល់ដំណឹងឲ្យកូនចៅផ្សេងមកទទួលរួមមក យ៉ុនហ្គីនិងជីមីនក៏ជិះឡានទៅវិញជាមួយគ្នា ម្នាក់ៗមិនមាត់ទេ ជាពិសេសគឺជីមីន អៀនខ្មាស់ណាស់ដែលត្រូវមកប្រព្រឹត្តរឿងបែបនោះបានទាំងដែលស្ថានការកំពុងដាំក្បាលចុះ
ទីង..! សារចូលមកក្នុងទូរសព្ទជីមីន
[ ស្អែកមកផ្ទះបងណា ] មីនហូ
ជីមីនដៀងកន្ទុយភ្នែកក៏ឃើញថាអ្នកខ្លះកំពុងតែសម្លឹងមកទូរសព្ទរបស់ខ្លួន ទើបងាកខិតចេញដើម្បីតបសារជាមួយបងប្រុស មិនមែនថាអីទេតែរឿងនេះពិតជាពិបាកបែងចែកមែន ចិត្តស្រលាញ់សុភាពបុរសតែមកមានអ្វីនឹងព្រាននារីរហូត

ក្រោយចុះពីឡានចូលបន្ទប់ យ៉ុនហ្គីក៏និយាយកាត់ដំណើរជីមីន
«យើងឃើញស្នាមជាំលើខ្នងឯងដូចជាស្នាមចាក់ថ្នាំ តើវាជាអ្វី?» នាយពិតជាសង្កេតណាស់ មិនមែនថាស្បេតយកតែក្ដីសុខនោះទេ គ្រប់យ៉ាងតែងតែមិនផុតពី
ក្រសែរភ្នែកប្រុសម្នាក់នេះ
«អ្ហស មុតម្ជុលមិនបានប្រយ័ត្ន» កុហក 🥹
«មុតម្ជុល? មិចក៏ដល់ថ្នាក់ជាំ?» ធម្មតាបើយើងចាក់ថ្នាំតែ1ម្ជុលវាមិនដល់ថ្នាក់ជាំទេ តែលុះត្រាតែចាក់កន្លែងដដែលច្រើនដងទើបវាឡើងជាំឈាមនិងឡើងរឹង
«វាមិនចាំបាច់ទេ ចៅហ្វាយសួរច្រើនពេក ហើយ» ដោយអស់ចម្លើយកុហកមានតែនិយាយបែបនឹងទៅឆាប់ចប់
«យើងបារម្ភទើបយើងសួរ» អីយ៉ាស់! ចេញហើយចេះនិយាយពាក្យបារម្ភហើយ មែនទេ?
«ខ្ញុំគ្មានកើតអីទេ» ជីមីនរុញទ្វារចូលទៅមុនបាត់ តែថាយប់នេះមិនទៅគេងអោបគេទៀតទេឬ?
«នែ! យើងងូតទឹកហើយសិន បើកទ្វារចាំយើងលឺទេ?» យី...សុទ្ធតែឲ្យគេបើកទ្វារចាំ រាល់ថ្ងៃមិនខុសពីកូនបែកម៉ែមិនបានទេ បើញៀនក្លិនអូនខ្លាំងហើយនោះ
________
«ស្អីគេ?! ដល់ថ្នាក់សន្លប់?» លោកដុងជុន ស្ទុះងើបពីគ្រែដេកយ៉ាងលឿនក្រោយបាន ដំណឹងនៅម៉ោង 1យប់ថាជេននីត្រូវយ៉ុនហ្គី វាយឲ្យសន្លប់កាលពីល្ងាច
«ថ្វីដៃប្រហែលជេននីហើយនៅចាញ់អាក្មេងបែកម៉ែមិនបានហ្នឹងទៀត? ហ្ហើស! ទុកថាយើងមើលងាយសមត្ថភាពឯងចុះ» លោកទាញអាវក្រៅមកពាក់ហើយបើកទ្វារចេញក៏ពើបនឹងស្រីចំណាស់មុខមាត់អាក្រក់ម្នាក់ដើរកាត់មុខបន្ទប់ យប់ថ្មើរនេះហើយគាត់នៅធ្វើអីទៀត?
«ហ្ហើយ! ចង្រៃយ៎ ស្រីអាក្រក់ឯងនេះនៅមិនទៅដេកទៀត ចង់បំភ័យយើងឲ្យស្លាប់មែនទេ?» លោកដុងជុនស្រែកសម្លុតរហូតស្រីម្នាក់នោះញ័រដៃញ័រជើងដួលព្រុសលើឥដ្ឋលើកដៃដែលសុទ្ធតែស្នាមរបួសមកខ្ទប់ក្បាលរបៀបរងការភ័យខ្លាច
«ខ្ញុំខ្លាចហើយ...ហ្ហឹកៗ ខ្ញុំគ្រាន់..ហ្ហឹកៗ ខ្ញុំ! ហ្ហឹកកុំវ៉ៃខ្ញុំអី...» គាត់ជាអ្នកណាឲ្យប្រាកដ ហេតុអីបានជាលោកដុងជុនបណ្ដោយឲ្យនៅក្នុងផ្ទះនេះបាន?
«អ្នកបម្រើ! ទៅណាអស់ហើយ?!» លោក ស្រែកហៅអ្នកផ្សេងផ្អើលទាំងកណ្ដាលយប់រហូតអ្នកបម្រើរត់មកត្រៀបត្រា
«អ្នកណាបណ្ដោយឲ្យស្រីកញ្ចាស់នេះចេញដើរផ្ដេសផ្ដាស? ឆាប់យកវាទៅទុក ចោលនៅផ្ទះតូចខាងក្រោយវិញទៅ» ម៉ួម៉ៅលេងអី ស្រីកំណាញ់សាច់ខ្ចីត្រូវយ៉ុនហ្គីវាយសន្លប់ ហើយមកជួបស្រីកញ្ចាស់មុខ អាក្រក់នេះទៀត ស៊យមហាស៊យហើយ
«ចា៎លោកប្រុស តោះអ្នក..! អឺ..តោះទៅវិញណា ទៅគេងវិញណា» អ្នកបម្រើព្យាយាមលួងលោមស្រីចាស់សក់កន្ត្រើង មុខមាត់សុទ្ធតែស្នាម ឲ្យចាកចេញជាប្រញាប់មុនពេលលោកដុងជុនឆេះដុំឡើង
«ហ្ហើយ!! យើងនឹងកម្ចាត់នាងឯងចោលនៅថ្ងៃណាមួយ» តើគាត់ចង់និយាយពីស្រីចាស់ម្នាក់នេះមែនទេ? ក្រែងគាត់គ្រាន់តែជាមនុស្សគ្មានតម្លៃម្នាក់មែនទេ ហេតុអីមិនទាន់អាចកម្ចាត់ចេញបាន?

🥀 បេះដូងពាល 🍒Where stories live. Discover now