🥀 បេះដូងពាល 🥀

307 19 0
                                    

ភាគទី : 20 » [ ជាប់ឃុំឃាំង ]
Yoonmin Novel
___________
#មន្ទីរពេទ្យ
មីនហូត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ណាមួយគ្រាប់ក៏មិនបានបៀមជាប់ក្នុងសាច់ដែរវាគ្រាន់តែឆាកធ្វើឲ្យឈាមហូរមកច្រើននិងពិបាកឃាត់ ដូច្នេះហើយខាងគ្រូពេទ្យកំពុងយកចិត្តទុកដាក់សង្គ្រោះ
ចំនែកជីមីននិងថេយ៉ុងនៅឈរចាំខាងក្រៅ អន្ទះសារយ៉ាងខ្លាំង កន្លងផុតទៅកន្លះម៉ោង គ្រូពេទ្យក៏ចេញមក
«លោកដុកទ័រផុតគ្រោះថ្នាក់ហើយ ប៉ុន្តែត្រូវសម្រាកព្យាបាលនិងតាមដានសិន» យ៉ាងណាគាត់ជាពេទ្យនៅទីនេះស្រាប់មិនពិបាករកអ្នកជំនាញជួយនោះទេ
«អរគុណលោកគ្រូពេទ្យណាស់» ថេយ៉ុង
«អរគុណណាស់ ខ្ញុំភ័យស្ទើរស្លាប់ព្រោះគិតថាមកពីខ្ញុំទើបគាត់ទៅជាបែបនេះ» ជីមីនអោមមុខចុះបន្តិច ក្នុងទ្រូងពេញដោយ កង្វល់ បើសិនជានាយជាបងកើតអីឡើងមកខ្លួនច្បាស់ជាបន្ទោសខ្លួនឯងអស់មួយជីវិត
«ហ្ហឹមម មិនមែនកំហុសឯងទេ ចង់បន្ទោស ត្រូវតែបន្ទោស 2នាក់នោះទើបត្រូវ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងឲ្យលោកប៉ាឃាត់ខ្លួនពួកគេ មានពាក្យបណ្ដឹងទោះគេមានកូនចៅច្រើនក៏មិនអាចប្រឆាំងនឹងច្បាប់បានដែរ ខ្ញុំទ្រាំយូរហើយលើកនេះខ្ញុំនឹងធ្វើឲ្យពួកគេភ្លឺភ្នែក» ថេយ៉ុងពិតជាប្ដឹងជុងហ្គុក និងយ៉ុនហ្គីពិតមែន កុំឲ្យអំនួតពេក
——————
សម្លេងទូរសព្ទរោទ៍ឡើង លោកវ៉ាងដែល កំពុងនៅបន្ទប់ធ្វើការ គាត់ត្រលប់មកកូរ៉េវិញថ្ងៃនេះក៏បានទទួលដំណឹងតែម្ដង
«មានការអី?» លោកវ៉ាង
[លោកម្ចាស់ ចៅហ្វាយតូចត្រូវប៉ូលីសចាប់ខ្លួនបាត់ហើយ] ជំនិតលោកវ៉ាង
«ហ្ហឹស! មិនបាច់ទៅលាស់ទេ ឲ្យគេដឹងថាសង្គមខាងក្រៅមិនមែនចេះតែអាចធ្វើអ្វីតាមអំពើចិត្តទេ» នេះលោកវ៉ាងមិនខ្វល់នឹងកូនប្រុសទេ? គាត់ប្រហែលជាដឹងរឿងច្រើនតែមិនចង់និយាយ ឥលូវមានរឿងគាត់ដូចជាមិនរង្គោះរង្គើរសោះ
[តែចៅហ្វាយតូចនឹងពិបាកនៅក្នុងបន្ទប់ឃុំឃាំងណាលោកម្ចាស់] ជំនិត
«ជាកូនប្រុសហេតុអីស៊ូនឹងរឿងពិបាកមិនបាន? ហ៊ានធ្វើត្រូវហ៊ានទទួល បានហើយ 2-3ថ្ងៃទៀតចាំបញ្ជូនមេធាវីទៅការពារក្ដី ឥលូវនេះឲ្យគេដេកគុកទះមូសលេងសិនទៅ» លោកវ៉ាងចិត្តដាច់គ្រាន់បើ តែបើសិនដំណឹងនេះលេចលឺដល់លោកដុងជុន គេច្បាស់ជាសើចស្ងួតជើងធ្មេញមិនខាន ធ្វើអីមិនចេះគិតវែងឆ្ងាយសោះ
«អស! បញ្ជូនមនុស្សទៅស៊ើបមើលផងថាអ្នកណាលួចដាក់គ្រាប់បែកនៅឃ្លាំងរបស់ យើង បើសិនជាក្រុមអាដុងជុននោះកុំទុកវាឲ្យសោះ យើងមិននៅតែ1ខែមានរឿង ច្រើនយ៉ាងនេះ ពិតជាឈឺក្បាលមែន» មួយរយៈនេះលោកដុងជុនមើលដឹងថាយ៉ុនហ្គីចូលចិត្តលេងស្រី ទើបចេះតែបញ្ជូនស្រីស្អាតៗមកពង្វក់មិនចង់ឲ្យយ៉ុនហ្គីផ្ដោតរឿងការងារ ណាមួយប៉ាក៏មិននៅទៀត ឆ្លៀតឱកាសសម្បើមណាស់
................
#បន្ទប់ឃុំឃាំង (គុក)
នាយក្រាស់ទាំង2 អង្គុយគងទាក់ខ្លាធ្វើព្រងើយមិនខ្លាចក្រែងដែលធ្លាក់ក្នុងដៃក្រុមប៉ូលីសទៅហើយ ចរឹករឹកពារនៅតែមិនព្រមថមថយច្រងេងច្រងាងដដែល
សម្លេងសម្រឹបជើងស្រាលៗរបស់ថេយ៉ុង ដើរចូលមកក៏ឃើញថាពួកគេអង្គុយផ្អែកខ្នងមើលមកសម្លឹងសឹងធ្លុះ
«មកមើលប្ដីដល់ក្នុងគុកមែនទេអូនសម្លាញ់ ដាច់ចិត្តណាស់ណ៎» ជុងហ្គុកនៅញញឹមបានទៀត មិនភ្លេចនឹងឌឺដងឲ្យរាងតូចឡើយ
«នៅសម្ដីឡូយទៀត» ថេយ៉ុងអោបដៃ
«ប្រាកដហើយ បងក្ដក់តែបន្តិចក៏មានអ្នកមកលាស់បងទៅវិញហើយ ហ្ហឹសៗ» នាយ មានអំនួតណាស់ ជាកូនប្រុសតែមួយលុយច្រើនចាយលែងអស់ ចំណាយតែបន្តិចក៏អាចធានាចេញទៅវិញបានហើយ
«សោកស្ដាយផងណាអាកម្លោះ គ្មានអ្នកណាមកលាស់ឬធានាឯងចេញក្រៅឃុំទេ» លោកគីមដើរចូលមកឈរពីក្រោយកូន របស់គាត់ហើយញញឹមឌឺទៅកាន់ជុងហ្គុក
«ថាមិច?!» ជុងហ្គុកស្ទុះមកតោងចម្រឹងដែកហើយសួរថាហេតុអី មិនអាចទេ
«ឯងមានបទល្មើសគួរឲ្យសង្ស័យច្រើនណាស់ ហើយអាម្នាក់នោះវាចង់សម្លាប់ក្មួយរបស់យើង ហ្ហើស! គិតថាយើងលែងរឿងក្ដីនេះងាយៗមែនទេ?» លោកគីមគុំយូរហើយ ពេលនេះបានឱកាសសម្រាប់លោកក្នុងការឃាត់ខ្លួនពួកគេប្រាកដណាស់មិនឲ្យរបូតឡើយ
«អាយ៉ុន ចុះប៉ាឯង?» ជុងហ្គុក
«គាត់មិនលើកទូរសព្ទទេ» យ៉ុនហ្គីឆ្លើយសម្លេងស្មើរៗធម្មតា នាយមិនភ័យមិនអំនួត ក្នុងចិត្តគិតឃើញតែសកម្មភាពរបស់រាងតូច គ្រាមីនហូចេញទៅ ពួកគេបារម្ភពីគ្នាខ្លាំងណាស់ គួរឲ្យច្រណែន
«ពួកលោកគួរតែបន្ថយអំនួតខ្លះ លោកប៉ាកុំឲ្យគេចេញងាយៗឲ្យសោះ» ថេយ៉ុង
«មិនអាណិតប្ដីទេ?» ជុងហ្គុកលើកចិញ្ចើម មុខឌឺដាក់រាងតូចនិងប៉ាក្មេក
«អាចង្រៃ! ប្ដីស្អីគេ?» លោកគីមចាប់ក្របួចកអាវនាយសង្ហាពីក្រៅគុក មុខមាំខាំធ្មេញមិនពេញចិត្តដែលគេមកលេបខាយកូនតែមួយរបស់គាត់
«អូហូ...កុំទាន់ខឹងអីប៉ាក្មេក» ជុងហ្គុកបេះដៃគាត់ចេញហើយបោសតិចៗធ្វើដូចជាមិនចង់ឲ្យជាប់ក្លិនតែស្រលាញ់កូនគេ
«លោកប៉ាតោះទៅវិញ មក...!» ថេយ៉ុង
«អេ..ឈប់! បើកូនប្រសារចេញទៅវិញបានពេលណាមើលកូនឲ្យល្អណាលោកប៉ាក្មេក» ជុងហ្គុកស្រែកពីក្រោយខ្នងលោកគីមខ្លាំងៗល្មមឲ្យគាត់ក្ដាប់ដៃណែន តែថេយ៉ុងចាប់ដៃគាត់ធ្វើទឹកមុខអង្វរម្ដងទៀត ទម្រាំគាត់ព្រមចេញទៅបាន
«អាចង្រៃឯងធ្វើចរឹកបែបនេះអ្នកណាលើកកូនឲ្យឯង?» យ៉ុនហ្គីនិយាយបញ្ចើចបញ្ចើរ ឲ្យមិត្តទាំងហួសចិត្តខ្លាំង ជាប់គុកមិនរកវិធី ចេញសិនទេ រវល់តែឌឺដងផ្លែផ្កាទៅតិចថាមិនបានចេញរហូត
«ឆឹស! ចាំមើលពេលយើងចេញបាន យើង នឹងចាប់ជម្រឹតយកទៅរំលោភនៅលើកោះឲ្យរាង ខ្មើតណាស់ឃើញយើងជាប់គុកបែបនេះ មានឪក្មេកជាប៉ូលីសពិតជាគួរឲ្យខឹងមែនវ៉ើយ!» នាយសង្ហាម៉ួម៉ៅខ្លាំងដែលគ្មានអ្នកមកលាស់ហើយនៅត្រូវថេយ៉ុងនិង លោកគីមមកឌឺដងឲ្យទៀត
________
យុកហាបានដំណឹងថាមីនហូនៅសម្រាក ព្យាបាលរបួសដែលកើតឡើងដោយសារតែជម្លោះដណ្ដើមគ្នារបស់មេរបស់ជីមីននិង មីនហូ តែថា...មីនហូចិត្តសឿងណាស់ ហ៊ានតទល់ជាមួយពួកអ្នកលេងបែបនេះ
«យ៉ាងមិចហើយហ្ហាស?» យុកហា
«បងយុកហា សួស្ដី...» មីនហូដេកសម្រាក ដោយមានជីមីននៅបញ្ចុកបបរ មើលថែ
«គាត់ធូរច្រើនហើយ» ជីមីនតបជំនួសទាំងញញឹមស្រស់ សំណាងនៅខាងមនុស្សល្អ ស្រាប់ហើយ
«លឺថាចៅហ្វាយឯងជាប់គុកហ្អេះ? គឺថា លោកវ៉ាងបានទាក់ទងមកបងព្រឹកមិញ» យុកហាសម្លឹងមុខជីមីនឆ្លាស់គ្នាជាមួយនឹងមីនហូ នេះប្រហែលមិនដឹងថាជីមីនសុំឈប់ទេ នោះក៏ដោយសារមីនហូសុំចិញ្ចឹមគេនឹងណា មិនចង់ឲ្យនៅក្បែរមនុស្សចរឹកពាលដូចជាយ៉ុនហ្គីឡើយ
«បងយុកហា...បើសិនខ្ញុំលាឈប់ តើ! យើងនឹងត្រូវសងលុយគេប៉ុន្មាន?» ជីមីន
«ឯងថាមិច?» យុកហាចងចិញ្ចើម
«ខ្ញុំធានាចិញ្ចឹមជីមីន បងកុំបារម្ភអី» មីនហូ ចាប់ដៃតូចមកកាន់និងបង្ហាញជំហររបស់គេ មិនថាយ៉ាងណាក៏ដោយ ជីមីនជាក្មេងខ្លួនតូច ហេតុអីត្រូវទៅការពារមនុស្សមាឌធំៗ អស់នោះទៅវិញ
«វាមិនមែនជាបញ្ហាដែលឯងចិញ្ចឹមឬមិនចិញ្ចឹមជីមីនទេ ប៉ុន្តែលុយបំណុលដែលខាងមីនឌឺវៀឲ្យមកយើងវាច្រើន សំណងគឺវាស្វ័យគុណ បើសិនឯងចង់ឈប់មុនកិច្ចសន្យា បងសុំទោសណាជីមីនកាលទទួល យល់ព្រមបងមិនបានពិភាក្សាជាមួយឯង» នេះជាអ្វីដែលពិបាកនឹងធ្វើបំផុត មីនហូក៏ពិបាកនឹងនិយាយដែរចំពោះលុយសំណងក្នុងចំនួនច្រើននេះ អ្នកណាទៅដឹងថារឿងវានឹងទៅជាបែបនេះ ហើយក៏មិនគិតដែរថាជីមីននឹងចង់លាឈប់ ព្រោះថាការងារនៅ មីនឌឺវៀប្រាក់ខែច្រើន ហើយមានលុយក្រៅផ្សេងទៀតដែលយ៉ុនហ្គីបានផ្ដល់ឲ្យមកគ្រួសារជីមីនជាសំងាត់ដែលជីមីនមិនបានដឹង ទាំងការចំណាយសិក្សារបស់ជូរីទៀតផង

យ៉ុនហ្គីដៀងភ្នែកបន្តិចក៏ឃើញថាជីមីនមក រកនាយដល់បន្ទប់ឃុំឃាំង តើរាងតូចមានអ្វីចង់និយាយឬ? ពួកគេបានស្នើរសុំមកនិយាយគ្នាតែ 2នាក់ដោយមានប៉ូលីស យាមនៅខាងក្រៅ
«ចៅហ្វាយលួចឲ្យលុយជួយគ្រួសារខ្ញុំតាំងពីពេលណា?» ជីមីនស្ងាត់ឡើងយូរ ម្នាក់ៗ គ្មានអ្នកណាមាត់កយូរដែរហើយ
«ក្រែងឯងត្រូវការលុយ?» យ៉ុនហ្គី
«អញ្ចឹងបានជាជូរីមួយរយៈនេះមានរបស់ល្អប្រើ ដឹងថាធ្វើអញ្ចឹងខូចក្មេងទេ!»
«ឯងមកព្រោះតែរឿងហ្នឹង?» យ៉ុនហ្គីសួរកាត់សម្ដីរបស់ជីមីនដោយទឹកមុខស្មើរធេង ត្រជាក់ស្រេប ក្នុងចិត្តប្រហែលជានៅខឹងឲ្យតែនឹកឃើញដល់ក្ដីបារម្ភដែលជីមីនមានចំពោះមីនហូ
«ទៅវិញទៅ!» យ៉ុនហ្គីងើបឈរហើយងាកក្រោយដើរចេញ មកនិយាយអីរឿងកន្លងហួសឥតប្រយោជន៍
«ចង់ឲ្យខ្ញុំនៅជំពាក់គុណហ្អេះ?» ជីមីន និយាយកាត់ធ្វើឲ្យនាយអាក់ដំណើរបន្តិច
«បើគិតថានៅជំពាក់គុណយើង តើឯងដឹងថាត្រូវធ្វើអីតបស្នងហើយមែនទេ?» នាយ ប្រឡូយមួយប្រយោគនេះហើយក៏ដើរចេញទៅវិញបាត់ ម្នាក់ៗដូចជាសោះកក្រោះណាស់ អាចថាមកពីខឹងអន់ចិត្តហើយមើលទៅ ជីមីននៅអង្គុយស្ងៀមៗ
ម្នាក់ឯងគិតវឹលវល់មិនឈប់ឈរសោះ បើសិនជាឲ្យមីនហូមកពាក់ព័ន្ធរឿងលុយខ្លួនឯងទៀតរឹតតែមិនសម ហើយម្យ៉ាងក៏ត្រឹមតែឲ្យគេបានជួយទំនុកបម្រុងតិចតួចតាមដែលអាចធ្វើទៅបានបានហើយ ពីមុនមានចំណូលតែមួយច្រកវាពិបាក ឥលូវបើសិនបានពីខាងមីនហូមួយទៀត ជីមីន ក៏រាងធូរដៃបន្តិចដែរ

To be continue......
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now