🥀 បេះដូងពាល 🥀

1.1K 55 8
                                    

ភាគទី : 25 » [ រំសាយអារម្មណ៍ខ្លះ ]
Yoonmin Novel
___________
ម៉ោង 4ល្ងាចហើយជីមីនគិតថានឹងទៅជួប មីនហូ ព្រោះខកសម្ដីជាមួយគេម្ដងជា2ដងហើយ រៀបរបនឹងដើរចេញក៏ត្រូវយ៉ុនហ្គីទាញដៃអូសទីងណាត់ទីងណែងទាំងមិនយល់សភាពការណ៍
«ចៅហ្វាយ...ឈប់សិន» ជីមីន
«ម៉ូតូថ្មីយើងឡូយទេ?» យ៉ុនហ្គីទាញមួក ការពារមកពាក់ធ្វើព្រងើយ លើកមុនត្រូវគេកាប់ម៉ូតូខូច នាយទិញវិញភ្លាមៗមិនទុកចាំស្អែក ការពិតក៏មានម៉ូតផ្សេងក្នុងឃ្លាំងហើយតែចូលចិត្តតែសេរីហ្នឹង
«ខ្ញុំជិតដល់ម៉ោងសម្រាកហើយ» ជីមីនមិនឆ្លើយនឹងសំណួរនាយទេ ព្រោះចង់ឆាប់ចេញទៅផ្ទះមីនហូ យ៉ុនហ្គីមិនដឹងយ៉ាងមិច តាមស្អិតណាស់ បបួលនាំធ្វើនេះធ្វើនោះមិនឲ្យទៅណាសោះ
«កំដរយើងជិះដើរមើលទីក្រុងម្ដង មោះ!ឡើងមក» ថាហើយក៏បោះមួកឲ្យជីមីនពាក់ ពិតជាមិនរាងមែន គេតាមប្រមាញ់ថ្ងៃមុនរត់ បែកញើសក្លៀក របួសនៅមិនទាន់ជាល្អផងហ្នឹង លើកនេះឆ្វែលក្រុងម្ដង
ពួកគេជិះម៉ូតូឆ្វែលក្រុងមើលភ្លើងពណ៌ និង ស្រូបយកខ្យល់អាកាស វាក៏ហាក់រំសាយ អារម្មណ៍ម្យ៉ាងដែរសម្រាប់ជីមីន មួយរយៈនេះគេតានតឹងចំពោះការងារនិងជម្ងឺពេកហើយ គួរណាស់តែរំសាយអារម្មណ៍ខ្លះ
កន្លងផុតទៅ1ម៉ោង
#តូបអាហារតាមចិញ្ចើមផ្លូវ
គ្រូប...!! សម្លេងហុតស៊ុប
«នែ! តើឯងដាច់ដាបមកពីណា?» យ៉ុនហ្គី មើលឆ្វេងមើលស្ដាំទំនងជាខ្មាស់គេ ណាមួយនាយមិនដែលចូលញ៊ាំអីបែបនេះផង ធ្លាប់តែចូលហាងថ្លៃៗ
«ខានញ៊ាំយូរហើយ គេឲ្យតម» ជីមីន
«តមធ្វើអី? ឯងកើតអីហ្អេះ?» យ៉ុនហ្គី
«អស! មិនមែនទេ មកពីខ្ញុំរវល់ខ្លួនឯងទើបចេះតែមិនបានមកញ៊ាំ ហ្ហូស! សារពីការប្រគុំតន្ត្រីរបស់តារាចម្រៀង» ជីមីនចាប់ទាញទូរសព្ទមកមើលក៏ឃើញ Notifications លោតមកថាដល់ពេលប្រគុំតន្ត្រីហើយ នេះបានសំបុត្រមកពីណាហ្នឹង?
«ស្អីគេ?» យ៉ុនហ្គីមិនយល់ពីអ្វីដែលជីមីន និយាយទេ កាលដែលជីមីនប្រញាប់ព្រោះ នឹងទៅមើលតន្ត្រីជាមួយមីនហូ ប៉ុន្តែបើមកជាមួយយ៉ុនហ្គីហើយ ចឹងក៏បបួលនាយតែម្ដងទៅ និយាយឲ្យអស់ឃើញមិនមាត់ៗ ចាស់គម្រឹលចឹងទេ តែជីមីនក៏ជាអ្នកគាំទ្ររបស់ក្រុមចម្រៀងល្បី BTS ដែរ មិនដឹងថាដណ្ដើមទិញសំបុត្របានពីពេលណាឡើយ សំបុត្រមិនងាយទិញបានទេ
«លឿនឡើងចៅហ្វាយ» រាងតូចអូសដៃយ៉ុនហ្គីឲ្យប្រញាប់បន្តិចក្រែងមិនទាន់
«ជូតមាត់ចេញផង» រាងក្រាស់ធ្វើខ្លួនមិនត្រូវសោះ ចរឹកក្មេងម្នាក់នេះគួរឲ្យស្រលាញ់ដែរតើ ចេះមើលតន្ត្រីទៀត
.........
យ៉ុនហ្គីតាមសម្លឹងសកម្មភាពរាងតូចរហូត ធម្មតាម៉ឺងម៉ាត់ណាស់ តែមកមើលការប្រគុំ តន្ត្រីវិញពាក់បូរ BT21ផង(Jimin Stan) កាន់ Lightstick ផងឡើងអេមមិនចាញ់ army ផ្សេងឡើយ គ្រប់គ្នាហូរកញ្ជ្រាវអ៊ូអរ ហក់លោតតាមការច្រៀងរាំរបស់ idol តែយ៉ុនហ្គីមើលមកតែជីមីនទេ ឃើញគេសប្បាយនាយបែរជាញញឹមទៅវិញ
«ចង់ពាក់បូរទេ?» ជីមីនដោះបូរខ្លួនឯងពាក់ឲ្យយ៉ុនហ្គី តាមពិតនាយខ្មាស់គេណាស់ តែមិនដឹងបដិសេធយ៉ាងមិច 🤭
«ហ្ហើសៗ...ចៅហ្វាយសង្ហាណាស់» មើលក៏ដឹងថាគួរឲ្យចង់សើចដែរ គេបបួលមកសប្បាយមិនមែនមកអៀនខ្មាស់ទេ ចូលចំនោមគេឲ្យចុះទើបហៅថាមនុស្សទាន់សម័យ ទីបំផុតយ៉ុនហ្គីនិងជីមីនហក់រាំតាមក្រុមចម្រៀង BTS ដែរ រំលងទៅជាច្រើនម៉ោង ចុងក្រោយជីមីនអស់ពីសើចក៏ប្រែជាយំក្រោយពេលខុនសឺតបានបញ្ចប់ទៅទាំងស្ដាយ...
............
«ជូតទឹកភ្នែកទៅ» មកដល់ខាងក្រៅយ៉ុនហ្គីហុចក្រដាសឲ្យរាងតូចនិងកាន់ភេសជ្ជៈ មួយកែវជារបស់ជីមីនផង មើលទៅដូចគូស្នេហ៍បណ្ដើរគ្នាមកមើលខុនសឺត BTS
«អរគុណដែលកំដរខ្ញុំសើចផងយំផង» ជីមីនជូតទឹកភ្នែកដែលនៅដាមកន្ទុយភ្នែក
«ឆឹស! យើងធ្លាប់លឺតែស្រីៗ មិនស្មានថាឯងក៏អញ្ចឹងដែរសោះ» យ៉ុនហ្គី
«អ្នកណាក៏មាន idol ដែរ អ្នកលេងដូចចៅហ្វាយមិនយល់ទេ» ជីមីន
«លើកក្រោយចង់ទៅណាប្រាប់យើងមុន ស្រួលយើងត្រៀមគ្រប់យ៉ាងសម្រាប់ឯង» នាយនិយាយធ្វើដូចជារាងតូចសំខាន់ដែលត្រូវរៀបគ្រប់យ៉ាងឲ្យ Perfect មិនដូចពេលនេះគ្មានគម្រោងមុន ធ្វើខ្លួនឆ្គងៗ សូម្បីតែនាយមិនមែនជាអ្នកគាំទ្រក៏ទៅហក់លោតរាំជាមួយនឹងគេដែរ ដើម្បីតែជីមីនបានសប្បាយ
«គ្មានលើកក្រោយទេ» រាងតូចអោនមុខចុះបន្តិច ប្រហែលជាគិតថាជីវិតនេះខ្លួនមិនមានរឿងសប្បាយច្រើនដងឡើយ
«នៅក្បែរយ៉ុនហ្គីមីនឌឺវៀទៅហើយតើឯងនៅខ្លាចថាយើងមិនអាចធ្វើអីឲ្យឯងសប្បាយចិត្តទៀត?» មើលជំហរគេផង បើគិតតាមអំណាចទឹកលុយដែលនាយមាន ចង់បានភាពសប្បាយឲ្យជីមីនមិនមែនជារឿងពិបាកឡើយ ប៉ុន្តែគិតបកត្រលប់មកវិញសិនថា មានហេតុផលអីដែលនាយត្រូវផ្គាប់ចិត្តអង្គរក្សនោះ
«ចៅហ្វាយនិយាយធ្វើដូចខ្ញុំជាស្រីកំណាន់ ចៅហ្វាយអញ្ចឹង?» រាងតូចធ្វើភ្នែកម៉ក់ៗ សម្លឹកមុខរាងក្រាស់វិញ មកអះអាងជំហរអីជាមួយនឹងខ្លួនវិញ ជាស្រីកំណាន់ពីពេលណា?
«ឆឹស!» នាយហួសចិត្តរហូតក្រវីក្បាល ក្មេងនេះមិនយល់ការអីមែន...វាលើសពី ស្រីកំណាន់ទៅហើយ លុយក៏ផ្គត់ផ្គង់ច្រើន ចង់ដើរលេងក៏ជូនទៅបាន ចូលញ៊ាំអាហារ តាមចិញ្ចើមផ្លូវដែលនាយមិនធ្លាប់ចូលក៏ដោយសាររាងតូចចង់ចូល ទៅមើលការ ប្រគុំតន្ត្រីរាំហក់លោតតាមគេទាំងខ្លួនឯង មិនមែន fan ហើយនៅគិតយ៉ាងមិចទៀត
«ម៉ោង 1យប់ហើយ?» ជីមីនមើលម៉ោងក៏ស្រាប់តែភ្ញាក់ព្រឺត ត្រូវប្រញាប់ទៅវិញ ស្អែកយ៉ុនហ្គីមានការងារត្រូវធ្វើផង
«ក៏ភ័យស្អីសម្បើមម្លេះ?» យ៉ុនហ្គីទៅខ្វល់អីបើភ្ញាក់ព្រឹកឡើងមានជីមីនចាំដាស់ហើយហ្នឹង
_________
#មុខមន្ទីរពេទ្យ
ថេយ៉ុងមកលេងមីនហូទៀតហើយក៏ដូចតែរាល់ផងយកអាហារមកផ្ញើ តែលើកនេះចុះពីឡានភ្លាមមានសម្លេងរំខានភ្លែត
«មកមន្ទីរពេទ្យស្ទើររាល់ថ្ងៃ មកពិនិត្យពោះមែនទេ?» សម្លេងរបស់ជុងហ្គុកនិយាយនៅក្រោយខ្នងថេយ៉ុង ដែលធ្វើឲ្យថេយ៍ ងាកមកជល់នឹងទ្រូងមាំរបស់នាយ
«ខ្ញុំពិនិត្យពោះធ្វើអី? សួរអីបែបហ្នឹង?» មែនហើយធ្វើមើលតែគេមានផ្ទៃពោះ ឌឺដងក៏គួររកពាក្យឲ្យសមបន្តិចដែរ
«បើមិនពិនិត្យពោះ អញ្ចឹងមានតែមកតាមចាប់មនុស្សប្រុស» នាយចាប់ចុងចង្ការតូច ឲ្យងើយតែរាងតូចគាស់ដៃចេញស្អប់មុខសឹងស្លាប់ មិនចេះរកវិធីយកចិត្តបែរជាមកឌឺថែម គេស្រលាញ់ស្លាប់ហើយ
«លោកក៏លឺថាបងមីនហូស្រលាញ់អ្នកណា ខ្ញុំមិនចូលចិត្តធ្វើជាអ្នកទី3 ជ្រែកស្នេហាគេទេ ខ្ញុំយកអាហារមកឲ្យបងខ្ញុំ» ថេយ៉ុង លើកស្រាក់បង្ហាញនាយនិងសម្លក់គេថែរ
«អូហូ...មិនចូលចិត្តជ្រែកស្នេហាគេ តែយកអាហារមកទាក់ចិត្តគេ ទឹកស្រក់លើថ្ម យូរៗគង់តែសឹកទេមែនទេ?» ជុងហ្គុក
«ស្រេចតែលោកគិត មនុស្សអាក្រក់គឺចូលចិត្តគិតអីបែបអវិជ្ជមានជានិច្ច ខ្ញុំមិនប្លែកចិត្តទេ អស! ហើយឈឺអីដែរទើបមកពេទ្យ ឬក៏កើតជម្ងឺកាមរោគដោយសារដេកជាមួយ ស្រីច្រើនមិនរើសមុខ?» រាងតូចមើលលើមើល ក្រោមធ្វើកិរិយាស្អប់ខ្ពើមនិងចោទថានាយកើតជម្ងឺកាមរោគទៀត ដោយសារល្មោភស្រីពេក
«ថាមិច?!» ជុងហ្គុកស្ទើរមិនចង់ជឿនឹងត្រចៀកចំពោះសំណួរនេះ រាងតូចក្រែងស្លូតបូតសុភាពរាបសារណាស់ឬ? ចេះហារមាត់និយាយពាក្យបែបនេះដែរ?
«សួរត្រូវចំនុចហ្ហ៎?» ថេយ៉ុង
«នែ!» ប្រាវវវ!! បែកស្រាក់ខ្ទេច
«លោកធ្វើស្អី? ខ្ទេចអស់ហើយ» កម្លាំងដៃគេខ្លាំងទាញដៃតូចមួយទំហឹងទើបរបូត ស្រាក់ធ្លាក់បែកកំពុបអាហារដែលម៉ែដោះ ខំធ្វើមកឲ្យមីនហូអស់រលីង
«ស្ដាយមិនបានទៅយកចិត្តគេហ្អេះ?» នៅមិនដឹងកំហុសទៀត រាងតូចអង្គុយរើស កាកសំណល់ទាំងរលីងរលោងខឹងស្អប់ ខ្លួនឌឺដងឲ្យតិចតួចអាងកម្លាំង បើនាយវិញទាំងមើលងាយទាំងឌឺដងពាក្យអាក្រក់ៗជាច្រើន តែខ្លួនតូចមានដែលប្រើកម្លាំង ដាក់វិញដែរទេ?
«ស្ដាយដែលខ្ញុំធ្លាប់ស្គាល់លោកហ្នឹងហើយ! ស្ដាយដែលធ្លាប់គិតថាលោកជាមនុស្សល្អសុភាពបុរស ស្ដាយដែលខំប្រកែកជាមួយប៉ាខ្លួនឯងដើម្បីតែប្រុសថោកទាបម្នាក់! ហ្ហឹក» ថេយ៉ុងស្ទុះរត់កៀស ស្មាជុងហ្គុកមួយទំហឹងឡើងវៀចខ្លួន
«នែ...ចាំបាច់យំធ្វើអី?» នាយស្រែកក្រោយខ្នងថេយ៉ុងជួនពេលសន្តិសុខពេទ្យ ដើរកាត់មកល្មម ទើបនាយឈប់តាម
«មានរឿងអីហ្នឹង?» សន្តិសុខ
«សន្តិសុខ មានមនុស្សរោគចិត្តតាមខ្ញុំ» ថេយ៍និយាយប្រាប់សន្តិសុខទាំងនៅយំ ពេលងាកក្រោយក៏មិនឃើញជុងហ្គុកទៀតឡើយ រហ័សគ្រាន់បើ ទើបតែចេញពីគុកផង តិចបានចូលម្ដងទៀត
«ហ្ហើយ!» នាយក្ដាប់ដៃណែនឈរនៅកន្លៀតជញ្ជាំងក្បែរនោះ មុននឹងចាកចេញពីទីនោះបាត់ទៅ បើស្រលាញ់គេហេតុអី មិនចេះយកចិត្តយកថ្លើម ចេះតែគម្រាម ឌឺដងបែបនេះគ្មានថ្ងៃបានយល់ចិត្តគ្នានោះទេ រឹតតែធ្វើឲ្យរាងតូចស្អប់មិនចង់ឃើញមុខ ពីមួយថ្ងៃទៅមួយថ្ងៃ

To be continue.....
លីលី វីស្ទែន 🌸

You've reached the end of published parts.

⏰ Last updated: Dec 27, 2023 ⏰

Add this story to your Library to get notified about new parts!

🥀 បេះដូងពាល 🍒Where stories live. Discover now