🥀 បេះដូងពាល 🥀

540 53 4
                                    

ភាគទី : 19 » [ បងស្រលាញ់មីន ]
Yoonmin Novel
___________
ជីមីននៅតែឈរធ្មឹងមិនមកឈរខាងយ៉ុនហ្គី ទេ លើកមុនខ្លួនសុខចិត្តនៅខាងយ៉ុនហ្គីទើបថេយ៉ុងត្រូវមកជួបរឿងបែបនេះ មិនថា ថេយ៍ជាសត្រូវបេះដូងឬយ៉ាងណាទេ ខ្លួនមិនអាចអោបដៃឈរមើលបានឡើយ
«ខ្ញុំមកដោះស្រាយរឿង Video នោះ ឆាប់លុបវាឲ្យលឿនបំផុត» ថេយ៉ុងសម្លឹងមុខរបស់ជុងហ្គុកពេញដោយកំហឹង ខ្លួនខំលាក់ ប៉ាណាស់ បើគាត់ដឹងរឿងនឹងកាន់តែធំ
«ហេតុអីបងត្រូវលុប?» ជុងហ្គុក
«នៅមានមុខមកសួរទៀត មានកេរ្តិ៍ខ្មាស់ខ្លះដែរទេ?» ថេយ៉ុងឆេះឈួលលើសដើម
«បើលោកស្រលាញ់គេ ផ្ដល់កិត្តិយសឲ្យគេផង ខ្ញុំសុំចិត្តពិតមែន ពួកលោកអាចមើលមកមនុស្សខ្លួនតូចៗដូចពួកខ្ញុំជារបស់លេងសើច តែពួកខ្ញុំមិនមែនតុក្កតាអត់មាន បេះដូងទេ ថេយ៉ុងគេជាមនុស្សស្លូតបូត តើមិនមែនដោយសារតែទំនុកចិត្តទេឬទើបគេធ្លាក់មកដល់ដំណាក់កាលនេះ» ជីមីន ចេញមុខនិយាយនូវអ្វីដែលខ្លួនបានដឹង ទាក់ទងនឹងរឿងកន្លង ពីមុនថេយ៍ចូលចិត្ត ជុងហ្គុកណាស់ប៉ាហាមថាកុំឲ្យទាក់ទងក៏មិនស្ដាប់ តែចុងក្រោយបានអីមកវិញ?
«ហ្ហឹកៗៗ...» ថេយ៍លឺសម្ដីទាំងនេះហើយយំខ្លាំងៗទប់លែងជាប់តែម្ដង ពិតជាចុកទ្រូងណាស់ដែលទុកចិត្តមនុស្សខុស បណ្ដោយខ្លួនមកតាមគេរហូតដល់គេធ្វើរឿងហួសស្មានដាក់ វាជាការចងចាំមួយក្នុងជីវិត
«ហ្ហើយ...កុំយំអីប្រពន្ធសម្លាញ់» ជុងហ្គុក ចង់ចូលទៅជិតថេយ៍តែជីមីនពាំងរាំងការពារខាងមុខធ្វើដូចអង្គរក្សរបស់ថេយ៍
«នែ! ឯងចង់ក្បត់ហ្ហេះ?» យ៉ុនហ្គីអោបដៃ ស្រែកសម្លុតជីមីន កូនចៅអ្នកណាឲ្យពិត ប្រាកដស៊ីលុយអ្នកណារាល់ថ្ងៃនេះ
«ចៅហ្វាយក៏អញ្ចឹងដែរ រួមគំនិត កាន់ជើង បង្កើតរឿងឲ្យមិត្តខូច» ជីមីនអត់មានដកថយទេ តបតមកវិញបន្ថែមគ្មានក្រែង ហើយនេះសុទ្ធតែជាការពិត គម្រោងការ នីមួយៗសុទ្ធតែចេញពីគំនិតយ៉ុនហ្គីនោះឯង
«ឯង!!» យ៉ុនហ្គីខឹងណាស់ តែធ្វើអីគេបាន បើឲ្យអង្គរក្សផ្សេងចាត់ការក៏មិនដាច់ចិត្ត ចាត់ការខ្លួនឯងវិញទើបចំនេញ
«លុបវិញទៅខ្ញុំសុំអង្វរ ហ្ហឹកៗ» 🥺ថេយ៉ុង
«លោកមិនអាណិតគេទេហ្អី?» 🥹 ជីមីនចាប់ដៃថេយ៉ុងធ្វើភ្នែកម៉ក់ៗគួរឲ្យអាណិត ទាំង2នាក់ និយាយពីថាទាំងជុងហ្គុកនិងយ៉ុនហ្គីខាំធ្មេញគ្រឺតចង់តែចាប់ក្រញិចទេ
«Ok! លុបក៏បាន ប៉ុន្តែមានលក្ខខណ្ឌ» នាយមានប្រៀបសម្រេចថាព្រមលុប Vdo ហ្នឹងហើយ ប៉ុន្តែនាយមិនមែនលុបងាយៗ ឡើយវាត្រូវតែមានអ្វីជាការដោះដូរ
«លក្ខខណ្ឌអីទៅ?» ថេយ៉ុង
«ហ្ហឹសៗ ឈប់រញ៉េរញ៉ៃស្និទ្ធស្នាលជាមួយនឹងអាពេទ្យនោះទៀត បងប្រច័ណ្ឌ» នាយ សង្ហាជុងហ្គុកនិយាយចំៗតែម្ដងថាប្រច័ណ្ឌ
«បងមីនហូគាត់ជាបងប្រុសខ្ញុំ ហេតុអីមិនឲ្យស្និទ្ធស្នាល?» ថេយ៉ុងមិចនឹងអាចធ្វើបានសុខៗឲ្យគេផ្ដាច់ទំនាក់ទំនងបានបែបមិច? មីនហូមិនសង្ស័យទៅហើយទេ
«បងប្រុស?» ជីមីនលឺថាបងប្រុសរាងមាន សង្ឃឹមវិញបន្តិចលួចញញឹម ប៉ុន្តែយ៉ុនហ្គី បែរជាចងចិញ្ចើមចាប់អារម្មណ៍

🥀 បេះដូងពាល 🍒Where stories live. Discover now