🥀 បេះដូងពាល 🥀

404 47 2
                                    

ភាគទី : 16 » [ ជួបក្រាស់ម្ដងទៀត ]
Yoonmin Novel
___________
ជីមីនឈរស្ងៀមៗមើលពួកគេញ៊ាំបាយ ជាអង្គរក្សមិនមានសិទ្ធក្នុងការចូលរួមតុអាហារជាមួយចៅហ្វាយឡើយ
ម៉ោង 9យប់ហើយយ៉ុនហ្គីនិងជុងហ្គុកទើបតែមករកអាហារនៅភោជ្ជនីយដ្ឋានញ៊ាំ
«និយាយអញ្ចឹងស្អែកនេះឯងនឹងទៅជាមួយយើងទេ? យើងចង់ថាពេលដែលយើងពង្រត់កូនលោកស្នងការបាន ឯងចង់ទៅជាមួយយើងទេ?» នេះជុងហ្គុកពិតជាចង់ពង្រត់ថេយ៉ុងពិតមែនឬ? ងាយៗម្លេះ? លោកគីមមិចនឹងបណ្ដោយនោះ ហើយចង់ពង្រត់ទៅនៅឯណាបានជាបបួលកំពូលមិត្តទៅជាមួយដែរ
«យើងមិនទៅទេ យើងត្រូវមើលការងារជំនួសប៉ា មិនអញ្ចឹងមុខជាគាត់ទេសនាមិនឈប់ទេ នួក! គាត់ដាក់អ្នកឃ្លំមើលតាមយើងជាប់រហូតឯងមិនឃើញទេហ្អី?» នាយចង់ថាជីមីនគឺជាអ្នកឃ្លំមើលនិងជាបណ្ដាញរាយការណ៍ដល់លោកវ៉ាងដែលនៅក្រៅប្រទេស ចង់ថាការងារណាសំខាន់ៗជីមីននឹងរាយការណ៍ទៅគាត់ភ្លាម
«ហ្ហឹសៗ...ពូកែរាយការណ៍ម្លឹងៗគង់តែមានថ្ងៃទេ» ជុងហ្គុកនិយាយទាំងអស់សំណើច
«មានថ្ងៃស្អីឯង?» ទឹកមុខយ៉ុនហ្គីតែងតែ ផ្លាស់ប្ដូរមួយរយៈនេះឲ្យតែមានអ្នកណាហ៊ានលេបខាយដាក់ជីមីន
«ស្អីហ្ហាស?! និយាយលេងមិនបាន...មិច! តាំងពីបានហើយជាប់ចិត្តហ្ហេស?»ជុងហ្គុក
«ក៏...គ្រាន់បើ» នាយចាប់អាហារញ៊ាំធ្វើទឹកមុខស្មើរៗព្រងើយៗតែក្នុងខួរក្បាលរំលេចឡើងនូវរាងរៅសិចស៊ីរបស់រាងតូច សុខៗក៏លួចញញឹមមិនដឹងខ្លួន
«ហ្ហេ៎...ចម្លែក ពិភពលោកក្រឡាប់ចាក់ហើយវ៉ើយ អាព្រាននារី» ជុងហ្គុកចង្អុល មុខមិត្តរបៀបថាលរលេងស្ទើរមិនចង់ជឿ ដោយហេតុថាយ៉ុនហ្គីមិនមែនជាមនុស្សងាយជាប់ចិត្តនឹងអ្នកណាឡើយ
ចំនែកជីមីនដែលនៅឈររាងឆ្ងាយដែរលឺ ល្ហៀងៗពីអ្វីដែលពួកគេនិយាយប្រឹងទប់ណាស់ក្ដាប់ដៃស្ទើរមុតក្រចកហើយ មិចក៏ចេះតែរំលឹកពីរឿងហ្នឹង? វាមិនមែនជារឿងល្អអីដែលត្រូវលើកមកសរសើរឡើយ យ៉ុនហ្គីចោលភ្នែកទៅឃើញក្មេងខ្លួនតូចខាំមាត់ក្ដាប់ដៃក៏ប្ដូរមុខជាធម្មតាវិញ ច្រលំបញ្ចេញអារម្មណ៍ឲ្យគេដឹង ។
_______
#មុខភោជ្ជនីយដ្ឋាន
យ៉ុនហ្គីដើរទៅមុខមុនធ្វើព្រងើយជាមួយជុងហ្គុក តែជីមីនដូចជាភ្លេចអ្វីម្យ៉ាងនៅក្នុងក៏ប្រញាប់ដើរចូលទៅវិញ
ផឹប...!
«អូយ...សុំទោសលោក» ជីមីនអោនបន្តិច ដោយហេតុថាប្រញាប់ពេកមិនបានមើល ណាមួយក្រែងតាមមិនទាន់ចៅហ្វាយ
«ជី...ជីមីន»
«...??» រាងតូចចងចិញ្ចើមអេះក្បាល
«ភ្លេចបងហើយមែនទេ?» នាយសង្ហា ញញឹមស្រាលចាប់ស្មារាងតូចទាំងសងខាង
«លោកគឺ...បងមីនហូ? ហ្ហ៎...ហ្ហឹសៗ បងមីនហូ ខ្ញុំនឹកបងណាស់ នឹកៗៗៗៗ» ការចងចាំបានផុសឡើងជាថ្មី រាងតូចអោបគេណែនដៃ ស្និទ្ធស្នាលអោបរឹតបុរសដែលមានកម្ពស់និងមាឌធំបាំងខ្លួនរាងតូចបាត់ឈឹង នេះប្រហែលជាស្គាល់គ្នាយូរហើយ
«បែកគ្នាច្រើនឆ្នាំ បងយុកហានិងជូរីសុខសប្បាយទេ?» រាងក្រាស់សួរនាំសុខទុក្ខ ពីបងប្រុសរបស់និងប្អូនស្រីរបស់ជីមីន ការពិតគេក៏ជាក្មេងដែលរស់នៅមណ្ឌលកុមារ កំព្រារជុំគ្នាដែរ ក្រោយមកក៏បែកគ្នាអស់ ចាកចេញមករកអនាគតរៀងៗខ្លួន
«បាទ ចុះបង? បងបាត់ទៅណា មិចមិនដែលទាក់ទងមក ខ្ញុំនឹកបងណាស់» មើលទៅជីមីនដូចជាស្រលាញ់គេណាស់ កាលពីមុនរាងតូចលួចក្រាស់គេតែមិនហ៊ានសារភាព ដោយសារតែខ្លួនគិតថាមិនសម ណាមួយខ្លាចគេបដិសេធ ក្រោយមកក៏បែកផ្លូវបាត់ដំណឹងរៀងខ្លួន
«បងទើបតែរៀនជាប់ដុកទ័រ» មីនហូបាន រៀនជាប់ដុកទ័រមកពីបរទេស រំលឹកដល់ត្រង់នេះ មីនហូទទួលបានការទំនុកបម្រុងពីលោកស្នងការគីមឲ្យបានរៀនបន្ត រូបគេពិតជាដឹងគុណលោកស្នងការណាស់ ហើយគេក៏មានទំនាក់ទំនងល្អជាមួយនឹងថេយ៉ុងដែរ
«ដុកទ័រ?» ល្អហើយ ជីមីនកំពុងត្រូវការពេទ្យប្រចាំបេះដូងផង បានបងមីនហូមកនៅក្បែរៗដឹងតែឈឺរាល់ថ្ងៃមិនខាន
«ហ្ហេម! ហ្ហឹមម!!» យ៉ុនហ្គី មិនដឹងជាក្រហេមអីទេ ដាច់អារម្មណ៍ហោះហើរជាមួយ ក្រាស់បាត់ 🤭
«ចៅហ្វាយ...បងមីនហូនេះចៅហ្វាយខ្ញុំ» ជីមីន ទើបតែនឹកឃើញថាត្រូវណែនាំខ្លួន ចៅហ្វាយនិងក្រាស់ឲ្យស្គាល់គ្នាជៀសវាង គេមានការយល់ច្រលំថាខ្លួនគេចវេស
«ឯងនៅតែធ្វើជាអង្គរក្សទៀត? ឈប់ទៅ ចាំបងចិញ្ចឹមឯង» មីនហូនិយាយនៅមុខយ៉ុនហ្គី ពីមុននៅមណ្ឌល មីនហូក៏ចូលចិត្ត ជីមីនដែរ ប៉ុន្តែដោយសារមិនមានលទ្ធភាព ឥលូវមានហើយ នាយពិតជាមិនចង់ឃើញ ជីមីនត្រូវមកទទួលការងារឈឺខ្លួននេះទៀតទេ នាយនឹងមើលថែរាងតូចដោយខ្លួនឯង
«ឯងថាមិចហ្ហាស?!!» ដូចទ្រង់ឆេះឈួលហ្អេះ? 🙄
«អឺ! ចៅហ្វាយ បងមីនហូនេះលេខទូរសព្ទ ខ្ញុំចាំទាក់ទងមកណា តោះចៅហ្វាយ» ជីមីនក៏ដឹងថាយ៉ុនហ្គីជាមនុស្សបែបណា បងប្រុសមីនហូមិនអាចនៅនិយាយជុំគេយូរទេ ក្រែងគេម៉ួម៉ៅឡើងមកវាយដុំលើបងប្រុសសង្ហារបស់ខ្លួនទៅគិតយ៉ាងមិច?
«ជីមីន បងចាំឯងនៅហាងកាហ្វេស្អែក» មីនហូស្រែកនៅក្រោយខ្នងពួកគេ
«បាទ» ☺️
«🙄😑» យ៉ុនហ្គី
______
មកដល់បន្ទប់សម្រាកវិញ ជីមីនរុញទ្វារចូល បន្ទប់ក៏មានប្រុសមាឌធំមករុញពីក្រោយដែរ កាយវិការកាន់តែគម្រោះគម្រើយលើសដើមថែមទៀត
«ចៅហ្វាយ ខ្ញុំចង់សម្រាក» ជីមីន
«អាម្នាក់នោះត្រូវជាស្អីនឹងឯង?» យ៉ុនហ្គី ដើរចូលមកដៃក៏បន្លេះលេវអាវ2គ្រាប់ដាក់ខ្លួនអង្គុយលើពូករបស់រាងតូចដូចបន្ទប់ខ្លួនឯង បើនិយាយទៅមិនដែលចេះក្រែងចិត្តគេអ្វីបន្តិចទេ
«ខ្ញុំក្រាស់គាត់» អីយ៉ា...ក្លាហានម្លេះ? តែនៅមុខមីនហូដូចមិនក្លាហានសោះ
«ក្រាស់? ហ្ហាស.ហ្ហាស...» នាយសើចខ្លាំងៗមិនក្រែងចិត្តអ្នកស្ដាប់ អស់សំណើច ចំអកអីដល់ថ្នាក់នេះ
«មិចក៏ចៅហ្វាយសើច?» ជីមីនចងចិញ្ចើម តើនាយកំពុងចង់មើលងាយស្អីទៀតឬ?
«តើឯងនៅគិតថាខ្លួនឯងសាកសមនឹងគេទៀត?» មួយសំណួរនេះធ្វើឲ្យជីមីនប្រែ ទឹកមុខមួយរំពេច...វាជាសាររំលឹកឲ្យរាងតូចគិតបកត្រលប់ទៅក្រោយវិញថា តើខ្លួន នៅសាកសមនឹងបងមីនហូដែរឬ? គេសួរ នេះត្រូវហើយ ខ្លួនបាត់បង់តម្លៃសម្រាប់បងមីនហូហើយ គេគួរតែទទួលបានមនុស្សល្អបរិសុទ្ធសម្រាប់ជីវិតគេទើបគាប់ប្រសើរ 🥺
«គឺ! ហ្ហើស...ខ្ញុំនិយាយលេងទេ» ជីមីនអួលណែនរហូតរលីងរលោងទឹកភ្នែក តែក៏មិនដែលចង់បង្ហាញប្រាប់គេថាខ្លួនទន់ខ្សោយដល់ថ្នាក់គេឌឺដងឲ្យប៉ុណ្ណឹងហើយនៅតែមិននិយាយអីទៀត ដៃតូចៗលើកកៀសទឹកភ្នែកចេញនិងងាកមុខមិនឲ្យគេឃើញ
«នែ! ផឹប...» ឃើញថារាងតូចដូចជាកំពុងយំនាយសង្ហាក៏ចាប់ទាញចង្កេះតូចរុញខ្នងផ្អឹបនឹងជញ្ជាំងប៉ះកន្លែងឈឺសារជាថ្មី
«អូយ...» 🥺
«កំដរយើងម្ដងទៀតទៅ យ៉ាងណាក៏ឯងជារបស់កំដរសម្រាប់យើងស្រាប់ទៅហើយ» ដល់ដំណាក់កាលនេះទៅហើយនៅមិនចោលគំនិតនិងសម្ដីមើលងាយទៀត គិតមែនទេថាបើសិនជីមីនទ្រាំលែងបានគេនឹងមិនហ៊ានចាកចេញ?
នាយជាចៅហ្វាយអោបក្រសោបចង្កេះតូច អោនថើបគល់.កក្រអូបឈ្ងុយចេញពីសាច់ បឺតខាំតាមក្ដីគ្រឺតខ្នាញ់ នាយពិតជាប្រកែក មិនបានទេថាទាក់ទាញ ហេតុអីក្មេងប្រុសម្នាក់នេះមានចំនុចពិសេសទាក់ចិត្តដល់ថ្នាក់នេះ? ក្រអូប...សាច់ទន់ល្មើយ...ប៉ុន្តែអ្នក ម្ខាងកំពុងតែញ័រខ្លួន គេយំ យំឡើងញ័រខ្លួន ហេតុអីមិនលឺសម្លេង? នោះក៏ដោយសារតែជីមីនខាំដៃខ្លួនឯងរហូតដល់ស្រក់ឈាម
(យល់អារម្មណ៍ខឹងគេខ្លាំងតែមិនអាចធ្វើអីគេបានទេ? រាងតូចខាំដៃខ្លួនឯងរហូតស្រក់ឈាមមកតក់ៗ)
«ហ្ហើស នេះ?!» រាងក្រាស់ភ្ញាក់មិនស្ទើរទេ ទឹកភ្នែកដាមពេញថ្ពាល់ មុខក្រហមសឹងស្រក់ឈាម កាលដែលឈ្លក់វង្វេងមិញនេះ មិនលឺរាងតូចប្រកែកឬរើបម្រះនាយស្មានថាគេព្រមហើយតើ មិចក៏យំខ្លាំងដល់ថ្នាក់ នេះទៅវិញ?
«ហ្ហឹកៗៗ...» 😭😭
គ្រាន់តែនាយលែងដៃពីចង្កេះតូចភ្លាម ជីមីនសម្រូតខ្លួនអង្គុយរាបដល់ឥដ្ឋផ្អែកខ្នងនឹងជញ្ជាំងយំខ្លាំងៗតាមអារម្មណ៍ដែលគុំទុកជាយូរ មិញនេះខ្នងរបស់គេឈឺណាស់តែគេមិនបាននិយាយឬត្អូញត្អែរអ្វី ចំនែកនាយបែរជាប្រឹងញ៉ំញីតាមអារម្មណ៍គ្មានគិតក្រែង និយាយតែសម្ដីមើលងាយមិនអស់ចិត្ត នៅប្រព្រឹត្តទង្វើដែលធ្វើឲ្យជីមីនកាន់តែខឹងនាយថែមមួយកម្រឹតទៀត
«យើង..! ជីមីន...» នាយអង្គុយចុះទល់មុខក្មេងដែលកំពុងយំ កន្លងមកមិនដែលឃើញ រាងតូចយំនៅចំពោះមុខនាយខ្លាំងៗបែបនេះ ទេ មិចក៏បេះដូងនាយលោតញាប់យ៉ាងនេះ កន្លងមកស្ដីថាគេមិនដែលយំអញ្ចឹងផង មិចក៏លើកនេះដល់ថ្នាក់ខាំដៃខ្លួនឯង
«ចេញឲ្យឆ្ងាយទៅ! ចង់ដេញខ្ញុំចេញក៏បាន ដែរ ខ្ញុំហត់ណាស់ ហ្ហឹកៗៗ» 😭
«យើងមិនដេញទេ» ដល់ពេលដែលគេលែងទ្រតាំងធ្វើជាឯងមិនដេញទេ
«បើសិនជាចៅហ្វាយចង់ឲ្យខ្ញុំនៅធ្វើការបន្តឈប់បំពានខ្ញុំទៀតទៅ ខ្ញុំកំពុងអត់ធ្មត់ដល់ទីបំផុតហើយ ខ្ញុំមិនចង់យំមិនចង់ធ្វើជាមនុស្សទន់ខ្សោយនៅមុខអ្នកណា ព្រោះតែនាមជាអង្គរក្ស ប៉ុន្តែ..ហ្ហឹក បើធ្វើឲ្យខ្ញុំអស់ទ្រាំ ទោះបីជាចៅហ្វាយយកលុយទាំងដុំមកគប់ចំណ្ដាលមុខខ្ញុំ ក៏ខ្ញុំមិនងាកក្រោយដែរ ហ្ហឹក...» 🥹 កុំចូលចិត្តជះទឹកលុយពេក យល់ថាលុយវាសំខាន់ ប៉ុន្តែបើមនុស្សម្នាក់លែងមានអារម្មណ៍អីក្នុងខ្លួនហើយរងចាំតែសេចក្ដីស្លាប់ជាមួយនឹងជម្ងឺនោះ ប្រហែលជាលែងគិតថាលុុយសំខាន់ទៀតហើយ
(ពេលឈឺ អ្វីដែលយើងចង់បានខ្លាំងបំផុតគឺជាការយកចិត្តទុកដាក់សួរនាំ មើលថែ តែសម្រាប់ជីមីន សូម្បីតែឈឺក៏មិនហ៊ាន ប្រាប់អ្នកណា ទៅព្យាបាលក៏កុហកគេគ្រប់គ្នា ដេកពេទ្យតែម្នាក់ឯងមករហូត)

To be continue.....
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now