🥀 បេះដូងពាល 🥀

412 41 6
                                    

ភាគទី : 17 » [ វាទៀតហើយ? ]
Yoonmin Novel
___________
មកដល់ដំណាក់កាលដែលទ្រាំលែងបាន រាងតូចប្រាកដជានឹងតបត មិនថានាយ មានលុយ នាយជាចៅហ្វាយ តែមនុស្សម្នាក់ៗ សុទ្ធតែមានកិត្តិយសរៀងៗខ្លួន បើជ្រុលពេកក៏ឈប់ទ្រាំហើយដើរចេញ ត្រូវនឹងពេលនេះមានអ្នករ៉ាប់ចិញ្ចឹមផងនោះ គ្មានអីដែលពិបាកសម្រាប់រាងតូចទៀតឡើយ
«មិនមែនដោយសារមានផ្លូវដើរផ្សេងទេហ្អី?» នាយនៅតែមិនថមថយសម្ដីចង់សួរឌឺដងថាជីមីនឥលូវហ៊ានតមាត់ ព្រោះមានមីនហូចូលមកហើយ
«បើទោះជាគ្មានបងមីនហូក៏ដោយ ខ្ញុំជាមនុស្សមានបេះដូង ខ្ញុំចេះឈឺ ខ្ញុំទ្រាំដើម្បីមនុស្សជុំវិញខ្លួន តែបើសិនជាឃើញថាខ្ញុំលែងទ្រាំមែន មានន័យថាធ្វើដាក់ខ្ញុំលើស ហើយ តើចាំបាច់ឲ្យខ្ញុំពន្យល់ដែរទេថាទង្វើលើសៗទាំងអស់នោះជាអ្វីខ្លះ» មែនហើយ ខួរក្បាលនាយក៏មិនមែនខ្សោយ មិនមែនមិនដឹងថាលើសនោះវាបែបណាទេ ខ្លាំងតែចង់ឌឺដង ចង់ឈ្នះអាងនាមជាចៅហ្វាយ
«នែ! ឯងដឹងថាពីមុនអង្គរក្សយើងជួបស្អីខ្លះទេ? ឯងនេះវាខ្ពង់ខ្ពស់ប្រសើរជាងគេបំផុតហើយ» យ៉ុនហ្គីអាចនឹងមានអារម្មណ៍ថាខ្លួនមិនបានធ្វើលើស ដោយសារតែអង្គរក្សមុនៗរបស់នាយគ្មានសូម្បីតែសិទ្ធមកនិយាយតវ៉ាលឺៗស្មើរដាក់នាយផង កុំថាឡើយបានស្ដីថាប៉ះពាល់កៀកកិត ពួកគេនោះទុកយ៉ុនហ្គីខ្ពង់ខ្ពស់ណាស់ លុយអាចទិញអ្វីៗបាន លុយអាចប្រើខ្មោចឲ្យកិនម្ស៉ៅបានពិតៗ ចំនែកជីមីនពេលខ្លះសម្ដីធំ ដៃធ្ងន់ គេងកៀកកិតដូចគូស្នេហ៍ លុយឲ្យចាយពេញៗដៃ ប៉ុណ្ណឹងហើយនៅរអ៊ូទៀត
«ចៅហ្វាយដើរសួរគេទៅ តើមានអង្គរក្ស ឯណាដែរបម្រើទាំងថ្ងៃទាំងយប់ដូចខ្ញុំ» 🥹 ថាមិនចង់និយាយឲ្យអស់ទេ ត្រឹមតែការពារយាមកាមនោះខ្លួនមិចនឹងរអ៊ូ តែអ្វីខ្លួនរានោះគឺត្រូវគេប៉ះពាល់ខ្លួនប្រាណ អោបថើបធ្វើដូចជាខ្លួនជារបស់លេងសើចកំដរអារម្មណ៍តណ្ហារបស់គេទៀត
«ហ្ហើស...ហើយវាខូចខាតអី ក្រែងឯងជាប្រុសតើ ខ្លាចមានកូនដូចមនុស្សស្រី? ឬត្រូវការឲ្យយើងទទួលខុសត្រូវ?» ផាច់!! និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវមួយដៃចំកណ្ដាលមាត់ផាច់ភ្លាមៗមិនទុកយូរ ចាំតែស្រី? ចាំតែមានកូនទើបទទួលខុសត្រូវ? ជីវិតនាយមានតែពាក្យថាលេងសើចទេមែនទេ? ចូលចិត្តណាស់ អារបៀបស៊ីហើយចោល បើមិននិយាយមិនអីទេ អួតប្រាប់មិត្តទៀត គុំយូរហើយ
«នេះឯងវ៉ៃយើងទៀតហើយ?» យ៉ុនហ្គី
«ដេញខ្ញុំដូចមុនទៅ» ជីមីន
«យើងមិនដេញ!!» ស្មានតែខ្លាំង 🤭
«ចៅហ្វាយចង់យ៉ាងមិច?» រាងតូចចងចិញ្ចើមមិនពេញចិត្តនឹងកិរិយារបស់យ៉ុនហ្គី ឃើញគេលូកដៃមកចាប់ដៃដែលរបួសដោយសារខាំខ្លួនឯងនោះក៏ប្រញាប់លាក់ ទៅក្រោយ
«ឯងជាសត្វស្អី? មិចក៏ខាំខ្លួនឯង?» នាយមិនឆ្លើយបែរជាបង្វែររឿង ការពិតអាណិត គេដែលមានរបួសលើដៃដ៏ស្រស់ស្អាត
«បើមិនខាំខ្លួនឯង ខ្ញុំប្រាកដជាខាំចៅហ្វាយ មិនខាន! ហ្ហឹស!» រាងតូចអោបដៃងាកមុខ ចេញនិយាយលះៗល្មមឲ្យយ៉ុនហ្គីចង់សើចទៅវិញ មិនដឹងជាស្អីទេចៅហ្វាយនិងកូនចៅគេនេះ
«លើកក្រោយខាំយើងវិញមក» យ៉ុនហ្គីនិយាយហើយជីមីនងាកមកសម្លក់ម្ដងទៀត ឌឺដងឬមួយក៏បារម្ភមិនចង់ឲ្យរាងតូចធ្វើបាបខ្លួនឯង យ៉ាងណានាយជា Top រឹងមាំម្នាក់ ស្នាមធ្មេញតូចៗបែបនេះទប់ទល់បាន
«ឈប់និយាយជាមួយចៅហ្វាយហើយ» ដោយសារតែមានអារម្មណ៍ប្លែកៗទើបមិន ចង់បន្តនិយាយទៀត សម្ដីគេពេលខ្លះមើល ងាយបំបាក់ទឹកចិត្ត ហើយពេលខ្លះស្ដាប់ហើយដូចជាកំពុងបារម្ភខ្លាំងណាស់
«នែ! ដៃឯងកុំឲ្យប៉ះទឹក ចាំលាបថ្នាំសិន» ឃើញរាងតូចចូលបន្ទប់ទឹកក៏ស្រែកពីខាងក្រៅទៅ បន្ទាប់មកបែរជាលួចញញឹមទៅវិញ ម្នាក់ៗកើតអីហ្នឹង?
________
#ថ្ងៃថ្មីមកដល់
ហាងកាហ្វេដែលមីនហូណាត់ជីមីនក៏នៅមិនឆ្ងាយប៉ុន្មានពីកាស៊ីណូមីនឌឺវៀដែរ
«បងមីនហូ...ខ្ញុំនៅទីនេះ» ជីមីនលើកដៃរាក្រោយឃើញបងប្រុសដើរចូលមក ប៉ុន្តែក៏ប្រែទឹកមុខបន្ទាប់ពីឃើញថេយ៉ុងចូលមកតាមក្រោយកៀកកិតនឹងមីនហូដែរ
«ចាំបងយូរទេ?» មីនហូទាញកៅអីឲ្យថេយ៉ុងរួចក៏ងាកមកសួរជីមីន ចំនែករាងតូច ទាំង2ក៏មើលមុខគ្នាយ៉ាងចម្លែកចិត្ត
«មិនយូរទេ នេះបងមីនហូស្គាល់កូនលោក ស្នងការដែរ?» ជីមីនញញឹមតិចៗដាក់ថេយ៍
«ថេយ៉ុងជាកូនរបស់លោកពូគីម អ្នកមាន គុណដែលជួយឲ្យបងមានលទ្ធភាពរៀន ដុកទ័រ បងស្គាល់ថេយ៍តាំងពីទើបចេញពីមណ្ឌល» នាយចាប់ដៃថេយ៍នៅមុខជីមីន ធ្វើឲ្យរាងតូចសម្លឹងមើលដៃពួកគេទាំង2 រួចញញឹមមិនសូវស្រស់ ពួកគេមើលទៅសមគ្នាណាស់ ហើយលោកគីមជាអ្នកមានមុខ មាត់ក្នុងសង្គម កូនរបស់គាត់ក៏ស្រស់ស្អាតនិងជាអ្នកមានគុណរបស់បងមីនហូ តើអាចទេដែលពួកគេនឹងទាក់ទងគ្នានោះ?
«រីករាយណាស់ដែលបានជួបឯងជីមីន» ថេយ៍ញញឹមស្រាលដាក់ជីមីន មិនមែនមិនដឹងថាជីមីនជាអង្គរក្សរបស់អ្នកណាទេ តែមុនមកមីនហូបានប្រាប់រួចហើយថាជីមីនជាប្អូនជិតស្និទ្ធអាចទុកចិត្តបាន
«បាទ...ខានជួបគ្នាយូរហើយថេយ៍» ជីមីនក៏បានលឺដែរថាជុងហ្គុកកំពុងមានល្បិចមិនល្អទៅលើថេយ៉ុង តើគួរតែប្រាប់គេទេ?
«អ្នកទាំង2 សាកសមជាមិត្តណាស់ មាឌនិងអាយុក៏ស្របាលគ្នា» មីនហូចង់ឲ្យពួកគេរាប់អានគ្នាឬ? ជីមីនមិចនឹងហ៊ាន ឋានៈខុសគ្នាឆ្ងាយណាស់
«ក៏ល្អដែរជីមីន បងមីនហូបាននិយាយពីឯងប្រាប់ខ្ញុំថាឯងគួរឲ្យស្រលាញ់ណាស់» ថេយ៉ុងមើលមុខបងបន្តិចរួចញញឹមដាក់ជីមីនបន្តិច ពាក្យទាំងនេះធ្វើឲ្យនាយតូចកក់ក្ដៅណាស់ ណាមួយមើលទៅពួកគេដូចជាមិនរើសអើងសោះ
«បាទ...» ជីមីនសម្លឹងមើលពួកគេតិចៗរហូត ក្នុងចិត្តលេចឡើងនូវរឿងជាច្រើន ក្រែងថាពួកគេកំពុងទាក់ទងគ្នាមែន រឿងអ្វី ក៏មីនហូប្រាប់ថេយ៍ដែរ នេះសូម្បីតែរឿងកាលនៅមណ្ឌលរវាងគេនិងជីមីនក៏ប្រាប់ថេយ៉ុងអស់ដែរ
............
«អាមួយនោះជាអ្នកណា?» នាយសង្ហាជុងហ្គុកពាក់វែនតាខ្មៅអង្គុយគងទាក់ខ្លាក្នុងឡានដែលចតនៅមុខហាងកាហ្វេសួរទៅកូនចៅ
«គេជាដុកទ័រវ័យក្មេង ជាក្មួយចិញ្ចឹមរបស់លោកស្នងការ» កូនចៅជំនិត
«អូហូ...អនាគតប៉ាក្មេកមិនមែនកំពុងប្រញាប់រកប្ដីឲ្យកូនទេហ្អី?» ជុងហ្គុកចុះពីឡានជ្រែងហោប៉ៅ មើលទៅផែនការចាប់ពង្រត់ត្រូវប្ដូរហើយ គេចង់ប្រជែងបែបកូន ប្រុសវិញម្ដង សប្បាយលេងដែរតើ
«ចៅហ្វាយចង់ចូលទៅឥលូវនេះឬ?»
«ហើយចាំអង្កាល់? កូនចៅអាយ៉ុនមកធ្វើស្អីជាមួយគេដែរ?» ជុងហ្គុក
«គេស្គាល់គ្នាជាមួយដុកទ័រម្នាក់នោះ លឺថាជាអ្នកនៅមណ្ឌលកុមារកំព្រាជាមួយគ្នា»
«អ្ហឹមម កាន់តែគួរឲ្យចាប់អារម្មណ៍ហើយ យើងទៅស្វាគមន៍ប្រពន្ធយើងបន្តិចសិន» ថាហើយនាយសង្ហាក៏ដើរចូលទៅក្នុងបង្ហាញខ្លួនឲ្យថេយ៉ុងឃើញនិងលែងសូវកៀកកើយនឹងមីនហូទៀត
«សួស្ដី...» ជុងហ្គុកដោះវែនតាខ្មៅនិងចោលភ្នែកទៅសម្លឹងថេយ៉ុងសឹងស៊ីសាច់
«លោក..?!» ថេយ៉ុងបើកភ្នែកក្រឡោតៗ ស្ទុះខិតទៅកាន់តែកៀកនឹងមីនហូ ចំនែកជីមីនក៏ដឹងថាពួកគេមានរឿងអីនឹងគ្នាដែរ
«លោកជាអ្នកណា?» មីនហូឃើញប្អូនដូចជាភ័យខ្លាចគេក៏ងាកសួរដោយមុខមាំ
«សួរអ្នកក្បែរខ្លួនលោកទៅថាយើងជាអ្នកណា? អេ...ឬមួយយើងត្រូវណែនាំខ្លួនឯងណ៎...» ជុងហ្គុកបង្ហាញភាពជាម្ចាស់ទៀតហើយ បើឲ្យនាយនិយាយច្បាស់ជាបកអាក្រាតអស់មិនខាន
«បងមីនហូតោះយើងទៅវិញ!» ថេយ៉ុង
«អេ...ប្រញាប់ម្លេះអូនសម្លាញ់» ជុងហ្គុក
«លោកលែងដៃថេយ៍ឥលូវនេះ!» មីនហូ ចេញមុខការពារថេយ៉ុងណាស់ ទោះងាក ទៅឃើញកូនចៅជុងហ្គុក 2-3នាក់នៅខាងក្រោយក៏ដោយក៏មិនញញើតដែរ
ជីមីនវិញក្ដាប់ដៃណែន ឃើញក្រាស់កំពុង តែការពារអ្នកផ្សេង តែមិនមែនគុំគួនអ្វីទេ គ្រាន់តែចិត្តច្រណែនវាកើតឡើងមកតិចតួច ធម្មតាយើងក្រាស់គេហើយគេទៅស្និទ្ធទៅការពារអ្នកផ្សេងតែងតែមានចិត្តមួយកើតឡើងហើយ
«ជាបងឲ្យច្បាស់ថាបងវ៉ើយ កុំលួចស៊ីក្រោយខ្នង» ជុងហ្គុកចោលសម្ដីដាក់មីនហូ មុខវិញស្មើរធេង ហួងហែងមនុស្សណាស់ បើសិនថេយ៉ុងហ៊ានតែក្បត់នាយទៅមានអីនឹងកម្លោះដុកទ័រនោះត្រៀមខ្លួនទៅ
«លោកឯងនិយាយឆ្គួតស្អី? បងមីនហូកុំនៅតាប៉ែរជាមួយមនុស្សឆ្គួតអី» ថេយ៉ុងខឹងឡើងប៉ោងសរសៃ គេមិនដែលគិតអាក្រក់ ដូចនាយនិយាយឡើយ
«អឺ...! ក៏ឆ្គួតព្រោះមិនចង់ឲ្យបាត់បង់នោះអី បងចុះបងឡើងស្អែកចែកធៀបការ តើគិត យ៉ាងមិច?» ត្រង់ពេកទេដឹងហ្អី? ហើយបើ ចែកមែនក៏លោកគីមមិនឲ្យនាយទៅចូលរួមដែរ
«កាន់តែឈ្លើយហើយ ជីមីនមកទៅជាមួយបង» មីនហូមិនភ្លេចជីមីនដែរឈរធ្មឹងស្ដាប់ពួកគេទេ ការពិតរាងតូចក៏គិតស្រដៀងៗនឹងជុងហ្គុកដែរ ក៏ឃើញថាការពារគ្នាខ្លាំងណាស់
«បងទៅមុនចុះ» ជីមីន
ក្រោយពួកគេចេញទៅបាត់ ជុងហ្គុកក៏ងាក មកមើលមុខជីមីន រួចក៏ញញឹមចុងមាត់តិចៗ
«យើងមើលដឹងឯងចាប់អារម្មណ៍ពេទ្យនោះមែនទេ?» ជុងហ្គុកនិយាយត្រង់ទៀត ហើយមានម្ដងណាដែលនាយចេះលាក់ខ្លះ
«អត់ទេ គាត់ជាបងប្រុសខ្ញុំតើ» ញញឹមលែងសូវសមហើយពេលនេះ មកសួរត្រង់ ពេកណាមួយក៏មិនអាចទៅរួចផង ដូចជាយ៉ុនហ្គីថាអញ្ចឹង ខ្លួនមិនសាកសមនឹងអ្នកណានោះទេ ទៅគិតស្អីរឿងដែលមិនអាចទៅរួចនោះ

To be continue......
លីលី វីស្ទែន 🌸

🥀 បេះដូងពាល 🍒Where stories live. Discover now