🥀 បេះដូងពាល 🥀

388 37 2
                                    

ភាគទី : 06 » [ ចង្កេះខ្ញុំធ្វើទុក្ខទៀតហើយ ]
Yoonmin Novel
___________
យុកហាកំពុងតែអង្គុយចុចកុំព្យូទ័រនៅបន្ទប់ធ្វើការសុខៗក៏លឺសម្លេងហៅចូលមក គេពាក់កាសស្រាប់ក៏ប្រញាប់ទទួល
«ឯងយ៉ាងមិចហើយ? ល្ងាចមិចមានពួកលបខាំមែនទេ?» យុកហាជាបងប្រញាប់សួរ និងឆែកមើលប្រវត្តិសត្រូវរបស់លោកវ៉ាងដែលវាយប្រហារយ៉ុនហ្គីកាលពីល្ងាចមិញ
[ ចង្កេះខ្ញុំធ្វើទុក្ខទៀតហើយបងប្រុស ឆ្អឹងខ្នងរបស់ខ្ញុំដែលធ្លាប់មានរបួសកាលពីតូចវាចាប់ផ្ដើមឈឺមកវិញ ] ជីមីនយកដៃឈ្លីលើចង្កេះតិចៗ ត្រង់កន្លែងរបួសដែលរងជំនួសយ៉ុនហ្គី វាជាំខៀវខ្លាំងមួយចំហៀងខ្នង
«មិនត្រូវទុកយូរទេ ត្រូវប្រញាប់ព្យាបាល» នាយជាបងបារម្ភពីប្អូនតែឥលូវនេះក៏នៅឆ្ងាយគ្នា សង្ឃឹមថាលោកវ៉ាងមិនទុកប្អូនគេចោលឲ្យឈឺម្នាក់ឯងចុះ
[ ក្រែងជូរីត្រូវដល់ពេលបង់លុយសាលាហើយ មែនទេ? ខ្ញុំនៅទ្រាំបាន ចាំមានលុយច្រើនជាង នេះសិន ហ្ហឹមម មិនអីទេ ] ដោយនឹកឃើញដល់ការបង់សាលាប្អូនជាមុន ទើបជីមីនខំប្រឹងញញឹមបង្ហាញបងប្រុសថាខ្លួនមិនអី គេដើរលើផ្លូវនេះយូរហើយ ការវាយបត់ក៏មានច្រើន ដែលសំខាន់គេមិនដែលទៅព្យាបាលឬថតមើលឆ្អឹងខ្នងឡើយ ខ្លាចការព្យាបាលចំណាយច្រើន
«បើមិនស្រួលទេប្រាប់បងណា» យុកហា
[ ប្អូនបងខ្លាំងសឹងអីហ្នឹង ហ្ហឹស.ហ្ហឹស...] រាងតូច នៅតែប្រឹងសើចបន្លប់ទាំងឆ្អឹងខ្នងនិងចង្កេះចុកឈឺជាងពេលមុនៗ
«ជូរីឥលូវចេះដើរលេងយប់ បងនិយាយមិនស្ដាប់សោះ លឺថាមានទាក់ទងម៉ាហ្វៀទៀតផង រវល់សឹងអីនៀកមិនដឹងថាម៉ាហ្វៀមួយណា?» យុកហាតែងតែរអ៊ូរទាំដូចម្ដាយ ព្រោះតែយ៉ាប់នឹងប្អូនស្រីពៅមួយនឹង
[ ទុកឲ្យខ្ញុំបង ពេលផុតម៉ោងការងារខ្ញុំនឹងទៅតាមនាង ] ជីមីន
«អឺមមម ថែខ្លួនផង» យុកហាផ្ដាច់ខ្សែទូរសព្ទ ហើយក៏ដកដង្ហើមធំអាណិតប្អួនទី2 របស់ខ្លួនដែលលះបង់ដើម្បីជូរីប្អូនចិញ្ចឹមយ៉ាងច្រើន តែពេលខ្លះនាងហាក់តោះតើយសម្ដីធំដាក់ជីមីនរហូត បើយុកហាមិនសង្គ្រប់សង្កត់ខ្លះទេ នាងហ៊ានទាំងស្ដីឲ្យជីមីននៅចំនោមទៀតផង
_______
ជីមីនដោះអាវដាក់ទៅម្ខាង ហើយឈរឆ្លុះកញ្ចក់ មើលសាច់ខ្នងខ្លួនឯងដែលជាំខៀវមួយចំហៀងខ្នង ពេលប៉ះក៏មានអារម្មណ៍ថាឈឺយ៉ាងខ្លាំង
«សឺត...! មិនបានទៅទិញថ្នាំលាបសោះ ទ្រាំឈឺសិនទៅចាំស្អែកចាំលាប» រកបម្រុងនឹងងាកក្រោយក៏លឺសម្លេងបើកទ្វារដោយស្នាដៃ នរណាម្នាក់ចូលមក
«ចៅហ្វាយ?!» រាងតូចលើកដៃអោបទ្រូង ក្រោយឃើញនាយសង្ហាចូលមកដោយមិនខ្ចីគោះទ្វារឲ្យសញ្ញា ខ្លួនក៏ដោះអាវប្រលែងល្វែងលើអស់រលីងទៀត ពិតជាអាម៉ាស់ណាស់
«ឲ្យយើងមើលខ្នងបន្តិច» នាយមុខស្មើរៗចូលមកឈរជិតនិងចាប់បង្វឹលឲ្យជីមីនបែរខ្នងទាំងដែលម្ចាស់គេមិនបានចង់ស្របតាមនាយឡើយ នៅរឹងទទឹងទ្រឹសៗមិនចង់បែរឲ្យមើលនោះទេ
«ខ្នងឯងជាំខ្លាំងម្លេះ?» យ៉ុនហ្គីឃើញស្នាមជាំខៀវលើខ្នងរាងតូចហើយនាយខាំមាត់ខឹងតែម្ដង មិចក៏មិនស្រែកថាឈឺឲ្យនាយដឹង? មិចក៏លាក់ បាំងតែម្នាក់ឯង? គិតថាអស្ចារ្យណាស់មែនទេ?
(បារម្ភទៅជាខឹង)
«មិនអីទេ មិនឈឺឡើយ» Ok មិនឈឺ 👌
«មកណេះ!» រាងក្រាស់ចាប់ទាញដៃជីមីនឲ្យដើរមកអង្គុយលើគ្រែងគេងមានពូកវិញ ទឹកមុខ យ៉ុនហ្គីមើលដឹងថាបារម្ភតែមាត់មិននិយាយថាបារម្ភ ម៉ាត់ណាក៏បន្ទោសរាងតូចដែរ
«ល្ងង់ណាស់ ខ្លួនតូចតែមួយមិចក៏ហ៊ានមករងជំនួសយើង?» យ៉ុនហ្គីលើកដៃប៉ះសាច់ខ្នងជាំខៀវទើបជីមីនកន្ត្រាក់បន្តិច ទាំងឈឺនិងរសើប
«ចៅហ្វាយ ខ្ញុំថាមិនអីទេ» ជីមីននៅតែរឹងទទឹងទៀត ទើបយ៉ុនហ្គីលើចង្អុលដៃបាំងមាត់តូចឲ្យស្ងាត់កុំតវ៉ា កុំពូកែពេកទន់ខ្សោយខ្លះទៅ
«ចាំយើងបន្តិច» នាយចាកចេញទៅទុកឲ្យជីមីន ធ្វើភ្នែកម៉ក់ៗដូចកូនមាន់ចាំមើលគេ តើគេចង់ធ្វើអីទៅ? ចេញមុខចេញមាត់ម្លេះ ត្រឹមអង្គរក្សស៊ីឈ្នួលសោះហ្នឹង ក៏ឃើញថាអង្គរក្សផ្សេងរបួសមិនដែលឃើញយ៉ុនហ្គីទៅក្បែរផង

🥀 បេះដូងពាល 🍒Where stories live. Discover now