បង្ខំ (Force) Part1

352 33 4
                                    

អាពាហ៍ពិពាហ៍ដែរកើតឡើងដោយការបង្ខិតបង្ខំ រស់នៅក្នុងនាមជាប្ដីប្រពន្ធត្រឹមតែឈ្មោះឲអ្នកផ្សេងគេដឹងឮតែធាតុពិតដូចអ្នកដទៃមិនដែរសូម្បីនិយាយគ្នាលើសពីបីមាត់ក្នុងមួយថ្ងៃ តើចំណងអាពាហ៍ពិពាហ៍បែបនេះវាអាចបន្តទៀតបានដែរឬ? តើត្រូវរស់នៅត្រឹមតែនាមបែបនេះវាត្រឹមត្រូវហ៎? ទោះត្រឹមត្រូវឬមិនត្រឹមត្រូវក៏វាបានកើតឡើងបាត់ទៅហើយ

+ Pete's Pov

ខ្ញុំឈ្មោះ Pete pavanan ជាកូនប្រុសតែមួយរបស់លោក jakorn pavanan ដែរជាម្ចាស់ក្រុមហ៊ុនរ៉ែមាសមួយយ៉ាងធំនៅប្រទេសថៃ ប៉ាបានបង្ខំឲខ្ញុំមករៀបការជាមួយ Vegas charakan ដែរជាអ្នកជំនួញនាំចេញនិងនាំចូលក្រៅប្រទេស អាពាក្យពិពាហ៍នេះវាកើតឡើងដំបូងក៏សមប្រកបល្អតែតាំងពីមានហេតុការណ៍មួយនោះមកអ្វីៗក៏បានផ្លាស់ប្ដូរទាំងស្រុង

Flash Back

+ 1 អាទិត្យ ក្រោយរៀបការរួច

" លោកមកវិញហើយហ៎ " ខ្ញុំកំពុងតែថែស្បែកសុខក៏ឮសម្លេងបើកទ្វា ស្មានមិមខុសទេវាគ្មានអ្នកណាក្រៅពី Vegas ទេទើបខ្ញុំសួរនាំគេបន្តិចទៅកុំឲគេថាជាប្រពន្ធប្ដីចូលផ្ទះយប់ជ្រៅមិនសួរនាំ

" Pete ខ្សឺត " ស្អី? ស្អីណឹង! ដើរមកគន្ទប់ខ្ញុំយកតែម្ដង ហ៊ឹម បើក្លិនវិញនេះ មិនមែនហាវថាផឹកស្រាទេតែគេហាវថាងូចស្រា តែថាគេមកថើបខ្ញុំធ្វើស្អី ឬ គេមានគំនិតអាក្រក់អីមកលើខ្ញុំ ?

" លែងខ្ញុំ កិមកប៉ះខ្ញុំស្អុយស្រាណាស់ " ខ្ញុំមិនយល់ទេថាគេកើតឆ្កួតអីថ្ងៃនេះបានជាមកធ្វើរឿងភ្លីភ្លើៗបែបនេះទ្រាំមិនបានចាប់បោះតាមបង្អួចបាត់លូវហើយ

" Pete បងដឹងថា Pete មិនបានចង់រៀបការជាមួយបង មិនបានស្រលាញ់បង តែបងស្រលាញ់ Pete ណា៎ " ស្រលាញ់ៗមាត់ថាស្រលាញ់ខ្ញុំចង់ឲខ្ញុំល្អតែមកបង្ខំខ្ញុំឲរៀបការជាមួយខ្លួននេះណា៎ ? បើស្រលាញ់ខ្ញុំមែនមិនមែនអ្នកឯងមកធ្វើចឹងដាក់ខ្ញុំទេ មនុស្សគេស្រលាញ់គេមិនមែនចង់បានជាម្ចាស់ តែគេចង់ឃើញអ្នកដែរគេស្រលាញ់មានក្ដីសុខ តែអ្នកឯងបែជានាំខ្ញុំធ្លាក់នរកទាំងរស់ នឹកឃើញពេលណាក្ដៅពេលណឹង

Biblebuild short story Where stories live. Discover now