ងរ (sulky cat)

121 14 0
                                    

" នៅដូចដើម " នាយសើចព្រោះបៀវនៅដូចដើមនៅដាក់រូបជាមួយនាយនៅ Homesceen នៅតែអាចឲនាយ scan មុខចូលលេងទូរសព្ទបាន ដូចដើមមិនប្រែសោះ !

" បងនៅតែស្រលាញ់ចង់ថ្មមតែក៏ជួយមិនបានអូនជាអ្នកខុសអូនត្រូវតែលួងបងចឹងហើយ " នាយក្រាស់ញញឹមមើលទៅរូបក្មេងខ្លះ ខ្ជូតៗគ្រប់ទម្រង់មើលហើយអ្នកណាមិនស្រលាញ់ចប់ហើយ តែនាយក៏ចង់ឲក្មេងដឹងប្រឹងធ្វើដាក់នាយយ៉ាងមិចនាយធ្វើដាក់វិញចឹង មិចដែរសប្បាយហេ៎?

___________________

Bible's POV

ថ្ងៃនេះមួយព្រឹកហើយអង្គុយចាំអ្នកដែរថានឹងមកលួងនាយតែមិនឃើញមកសោះសូម្បីតែទូរសព្ទក៏មិនឃើញមកយកផង នាយអង្គុយមើលទៅទ្វាភ្លឺសៗដូចកូនឆ្កែចាំម្ចាស់មកពីផ្សារចឹង

" ប៊នយកទឹកឲបងតិច ហើយទៅយកដោះគោឲអូនយុផង " ខ្ញុំកំពុងអង្គុយចាំគេមកលួងសុខៗបងចូក៏ងាកមកប្រើធ្វើឲខ្ញុំមានអារម្មណ៍ថាធុញៗ ធុញណាស់!

" ប្រើតិចតួចណឹងញញឹមផងផង បើកុំតែបងឈឺដើរមិនរួចកុំអីបងមិនប្រើឯងទេ " ខ្ញុំយកទឹកឲបងចូហើយក៏ហុចទឹកដោះគោមួយដបឲទៅអាល្អិតយុ វាមិនដឹងជាស្អីវាទេមួយថ្ងៃហើយឮតែ baby shark baby shark គូឲធុញ

" ប៊នឯងទៅរកទិញបាយមក នេះម៉ោងជិត 12 ហើយតិចក្មួយឃ្លាន " បងចូទៀតហើយប្រើៗរហូត

" ធុញមនុស្សពោះម៉ាយ " ខ្ញុំស្រែឲបងចូបន្តិចមុននឹងដើរចេញទៅទិញអីឲគាត់និងអូនយុញាំ ខ្ញុំដើរបណ្ដើរងាកមើលឆ្វេងស្ដាំបណ្ដើរក្រែងលោបានឃើញអ្នកខ្លះមកតែអត់សោះ មិនមានសូម្បីតែស្រមោល មនុស្សស្អីចិត្តដាច់យ៉ាងនេះ?

ប្រហែលជា 30 នាទីក្រោយខ្ញុំក៏យកបាយមកឲបងចូនិងអូនយុញាំតែអ្វីដែរខ្ញុំឃើញគឺបងប្រុសខ្ញុំញាំបាយរួចហើយ មិនដឹងជាស្អីទេសប្រើឲទៅទិញដល់មកវិញញាំហើយ វល់ៗមិចទេស!

" ពេលឯងចេញទៅណឹងបៀវយកបាយមកឲ បងក៏ញាំជាមួយកូនយុតែម្ដងទៅ បងញាំរួចហើយឯងញាំម្នាក់ឯងទៅ " បៀវមក? ហេតុអីទៅវិញ? មិនចាំជួបនាយទេឬ?

" អើ! បៀវផ្ញើរ Note មួយឲឯង "

" អរគុណបងប្រុស " ខ្ញុំទទួលយក Note នោះទាំងញញឹម នេះគេមាន Note ទុកឲទៀត ប្រហែលជាចង់បាន attention ពីខ្ញុំហើយមើលទៅគួឲស្រលាញ់ណាស់បៀវបៀវរបស់បង

Biblebuild short story Where stories live. Discover now