Jealousy boy (ក្មេងកំពូលប្រច័ណ្ឌរបស់អូន)

120 10 0
                                    

« អញ់និយាយពាក្យណឹងពេលណា ហែងប្រាប់អញ់មើស! » អានេះយូរៗមកចោទគ្មានភស្តុតាងស្អីចឹង!

« ហែងអត់បាននិយាយហេ៎ តែហែងចេញកាយវិការមកអញ់ដឹង » 

« កាយវិការអញ់មិច? ហែងនិយាយមើស! » 

« comment នេះហៃ៎ » 

« comment ប៉ុន្នឹងហែងមកចោទថាអញ់ឈប់ស្រលាញ់ហែង?! » 

« ថូវហើយ! »
______________________

« ហែងយកស្អីមកគិតណឹងហា៎ អាវេហ្កាស! អញ់មួយហែងណឹងនៅជាមួយគ្នាជិតមួយឆ្នាំហើយ ថែមទាំងមានវេនីសទៀត មិចហែងនៅតែគិតស្អីឡប់ៗបែបនេះហា៎ » 

« អើរ! អញ់វាឡប់ គិតស្អីឡប់ៗ មិនមកពីអញ់ស្រលាញ់ហែងតាសហី » គាំង! ខ្ញុំនិយាយអីមិនត្រូវនិយាយមិនចេញនេះវាក៏និយាយត្រូវថាមកពីវាស្រលាញ់ខ្ញុំទើបវាប្រែជាប្រច័ណ្ឌខុសរឿងយ៉ាងនេះ បើរបស់ដែរគេមិនស្រលាញ់ខ្លាំង គេមិនហួងហែងខ្លាំងទេ

« លូវហែងចង់ផអញ់ធ្វើមិចទើបឈប់ខឹងអញ់! » ចាញ់ស៊ូចាញ់វាចុះមកពីវាមិញនិយាយមកត្រូវចិត្តត្រូវបេះដូងខ្ញុំដែរ

« អញ់មិនចង់បានអីទាំងអស់ » 

« លូវចេះចុះ ខ្សឺត *ក្រិប » ខ្ញុំលោទៅថើបថ្ពល់វេហ្កាសមួយខ្សឺតពេញពោះហើយក៏ទាញទូរសព្ទមក selfie ធ្វើឲវាគាំង នៅអង្គុយឲឆ្ងក់មិនកម្រើកសោះ

« តឺង! » Notification អាវេហ្កាសលោត វាក៏ទាញទូរសព្ទមកមើលហើយក៏ញញឹមតិចៗព្រោះខ្ញុំបាន ផុសរូបថើបវាមិញណឹង ហើយដាក់ caption ថា « ក្មេងកំពូលប្រច័ណ្ឌ »  ហើយ Tage វាទៀតផង ពិបាកណាស់មនុស្សប្រុសរឹងមាំៗចឹងទេតែពេលងរវិញពិបាកនិយាយជាងឯងទៀត

« យ៉ាងមិញឈប់ខឹងអញ់នៅ » ធ្វើប៉ុន្នឹងហើយមិនបាត់ខឹងទៀតអញ់ឈប់លួងហើយអញ់ប្រាប់

« ឈប់ខឹងក៏បាន »

« អញ់គ្រឺតណាស់ *អូយ » ដោយគ្រឺតមុខវាពេកទើបខ្ញុំចូលទៅចាប់ទាញមុខវាលេងធ្វើឲវាស្រែកចាចដូចគេយកស្អីចាក់ក៏ចឹង តែថាអាពេលប្រច័ណ្ឌង៉ក់ងរចឹងក៏គួឲស្រលាញ់ម្យាងដែរប្ដីខ្ញុំ

« ភីត! »

« ហ៊ឹម » 

« អញ់ស្រលាញ់ហែងណា៎ » 

Biblebuild short story Where stories live. Discover now