ចៃដន្យ (coincidence)

157 32 3
                                    

បន្ទាប់ណៅហេតុការណ៍នៅយប់នោះ វេហ្កាសក៏សម្រេចចិត្តត្រឡប់មកបាកកវិញមុនការព្រៀងទុក ចំណែកលោកឆៃក៏ត្រូវបានចាត់ការហើយរួចរាល់ដូចគ្នា។ ពេលនេះដែរវេហ្កាសកំពុងតែអង្គុយញាំតែក្ដៅៗមើលឯកសារនៅក្នុង office យ៉ាងស្ងប់ស្ងាត់ តែអ្វីប្រែជាខ្មៅងងឹតបន្ទប់ពីឃើញសាររូបមួយសន្លឹក!!!!

នាយក្រាស់កាត់ទូរសព្ទជាប់នឹងដៃ ខាំមាត់ធ្មេញសឹងតែបាក់ភ្នែកសម្លឹងមើលរូបភាពមួយសន្លឹកនោះមិនដក! ដឹងទេ! ថារូបនោះជារូបអ្វី??! ហេតុអីបានជាធ្វើឲអ្នកខ្លះក្ដៅក្រហាយដល់ថ្នាក់នេះ??

" ណុប! ខលហាវលេខាភីតឲមកជួបយើងជាបន្ទាន់!! " វេហ្កាស

ប្រមាណជា 1 ម៉ោងក្រោយមកកាយតូចច្រលឹងក៏រុះរាន់បានមកដល់ក្រុមហ៊ុន

" ភីត! មើលថែខ្លូនផង " កាយសង្ហាញញឹមពីក្នុងឡានមកកាន់អ្នកដែរប្រញាប់ប្រញាល់មុននេះ ធ្វើឲស្នាមញញឹមលើផកទៃមុខតូចផុសមកភ្លាមៗ

" ដឹងហើយបាទ!! កុំភ្លេចទិញភីហ្សារឲអូនយុផង " ភីត និយាយចប់កាលណាកាយតូចក៏យាត្រាទៅ office ចៅហ្វាយភ្លាមៗ មកដល់ភ្លាមក៏ឃើញអ្នកខ្លះសម្លឹងខ្លួនមិនដាក់ភ្នែកដូចជាមានរឿងស្អីយ៉ាងចឹង

" លោកប្រធានហាវខ្ញុំមកមានការអីមែនទេ? " ភីត

" *ផុស!! ឯកសារធ្វើយ៉ាងមិចបានជាមិនត្រូវបែបនេះ!!! " ឯកសារមួយដុះហោះមកលើតុធ្វើការ ធ្វើឲភីតប្រញាប់ចូលទៅទាញឯកសារមកមើលថាខ្លួនបានធ្វើខុសកន្លែងណាអីកន្លែងណា

" តែឯកសារណឹង លោកប្រធានបានប្រាប់ម្ដងហើយថាត្រូវមិនចឹងហ៎!? " ប៉ុន្មានថ្ងៃមុននាយយកមកសួរក៏ប្រាប់ថាគ្មានបញ្ហាទេតែហេតុអីថ្ងៃនេះមកច្រលោតតោតតូងបែបនេះ នាយមិនយល់ពិតមែន!

" ខ្ញុំមិនដឹង យ៉ាងណាត្រូវកែឯកសារឲខ្ញុំ " វេហ្កាស

" នេះម៉ោង 4 : 30 ហើយលោកប្រធាន ខ្ញុំមិនអាចធ្វើទាន់ទេ ចេះចុះចាំខ្ញុំយកទៅធ្វើនៅផ្ទះក៏បាន " ភីតនិយាយទាំងដៃប្រមូលឯកសារមកកាន់

" មិនបាច់!! ខ្ញុំត្រូវការឯកសារបន្ទាន់! ទៅធ្វើនៅផ្ទះខ្ញុំទៅ " វេហ្កាស

Biblebuild short story Where stories live. Discover now