សារជាតិ

229 43 1
                                    

« បងនិយាយមែនណា៎!! » បៃប៊ន

« បានហើយ!! ឈប់និយាយខ្ញុំមិនចង់ស្ដាប់!! » បៀវ

« តែបង » បៃប៊ន

« ខ្ញុំប្រាប់ឲឈប់និយាយ!! ស្ដាប់បានអត់!? បើចង់និយាយណាស់ អូខេ!! ឈប់ឡានទៅខ្ញុំចុះចេញ! នៅនិយាយម្នាក់ឯងទៅ!! » ប្រាប់ហើយថាមិនចង់ស្ដាប់ ហេតុអីក៏នៅតែនិយាយដដែលៗបែបនេះ?! រឿងរបស់នាយបែបណាក៏បែបទៅ ខ្លួនមិនចង់ស្ដាប់ ក៏មិនចង់ដឹង មិនចង់រំឮកគ្រប់រឿង ពេលនេះត្រឹមជាអ្នកដទៃរស់នៅបែបជាអ្នកដទៃទៅ បើសិនជាអាចធ្វើជាមិនស្គាល់គ្នាទៀតរិតតែល្អ!!

________________________

បន្ទាប់ពីត្រូវមាត់នាយតូចមក នាយក្រាស់ក៏មិនមាត់មិនក.អ្វីទៀត គឺនៅស្ងៀមក្នុងឡានរៀងៗខ្លួន សឹងតែមកដកដង្ហើមផងម្នាក់ៗ ចំណាយពេល 30 នាទីក៏មកដល់ហាង បុគ្គលិកនាំគ្នាឈរចាំនាយក្រាស់ដើម្បីចូលទៅទាំងអស់គ្នា ការជប់លាងដ៏រីរាយសប្បាយមាត់របស់បុគ្គលិកក៏បានបញ្ចប់ដោយរីករាយ គ្រាន់តែចប់ភ្លាមនាយក្រាស់ក៏ឡើងឡានទៅភ្លាមមិននិយាយច្រើន ចំណែកនាយតូចក៏ទៅក្រុមហ៊ុនដើម្បីទៅយកឡានវិញដោយ ដោយសារជាមួយឡានបងៗបុគ្គលិកនេះឯង!!

ព្រឹកថ្ងៃថ្មី

នាម៉ោងប្រាំបីព្រឹក បុគ្គលិកក៏មកដល់កន្លែងធ្វើការរៀងៗខ្លួន ម្នាក់ៗដៃកាន់កាហ្វេម្នាក់មួយកែវយ៉ាងស្រស់ស្រាយខុសអីតែក្មេងខ្លះមិនចេះញាំកាហ្វេនឹងគេបានតែ Green Tea មួយកែវអង្គុយមុខកុំព្យូរទ័រមិនឈប់!!

« លោកនាយក!! អរុណសួរស្ដីចា៎ស! » សៃហ្វា ចូលទៅគោរពលោកនាយកដែរទើបតែមកដល់ទាំងស្នាមញញឹមយ៉ាងស្រស់ស្រាយ!!

« !!! » នាយមិនស្ដី ក៏មិនញញឹម គ្រាន់តែក្រឡេកភ្នែកទៅមើលអ្នកដែរអង្គុយធ្វើការមុខកុំព្យូរទ័រមិនឈប់នោះបន្តិចក៏ដើរតឺងទៅបន្ទប់ដូចខឹងអ្នកណាយ៉ាងចឹង!

« អាអ៊ិន!! ឯងថាលោកនាយកប្លែកៗទេ?! » សៃហ្វា

« មិនដឹងដែរចែ មិនដែរធ្វើការជាមួយគាត់ផង ទើបជួបគាត់ម្សិលមិញ ខ្ញុំមិនហ៊ាននិយាយទេ » មនុស្សទើបតែធ្វើការជាមួយគ្នា មិនដែរទាំងហ៊ាននិយាយរកផង ឲនាយដឹងយ៉ាងមិចថាលោកនាយកប្លែកឬមិនប្លែកនោះ!!

Biblebuild short story Where stories live. Discover now