Angry (ខឹង)

269 36 3
                                    

Bible pov

" ឡើងឡានមក " ខ្ញុំមកដល់ក៏ប្រញាប់រត់ទៅទាញទ្វាឡានបើកឲព្រះរាជបុត្រតូចចូលព្រោះថាតាមមើលទឹកមុខទៅបើខ្ញុំមិនពិកាក៏ងាប់ដែរថ្ងៃណឹង

" មិនជិះ "

" ឡើងឲលឿនមកកុំឲបងប្រើធម៌ក្ដៅ " តែនិយាយមិនស្ដាប់ណឹងវៃយំខ្មាស់គេឡូវហើយ

" មិនហ៊ឹមៗៗៗៗ " អាវខ្ញុំអត់ទាន់ប៉ះអីមួយដៃផងមិចក៏យំបាត់ហើយ

" ble ឈប់ស្រលាញ់ bui ហើយ ហ៊ឹមៗៗៗៗ " ស្អីណឹង គេផឹកស្រា drama ចូលមែនបានជាមក drama បែបនេះ

" អ្នកណាថា បងស្រលាញ់ bui bui ណា "

" តែ bui ធាត់ bui អត់ស្អាតទេ ហា៎ៗៗៗ " នេះមិនមែនយំធម្មតាទេតែគឺអង្គុយយំតែឯងតែម្ដង ហើយអាណាមកថាប្រពន្ធខ្ញុំធាត់រកមុខឃើញទះឲបែកមាត់តែម្ដង

" អ្នកណាថា bui មានធាត់ណាគ្រាន់តែមានសាច់តាស "

" ហ៊ឹមៗៗៗ ហា៎ៗៗៗៗៗ " នោះស្រែកជំទាលលើសដើមធ្វើមិចទេខ្ញុំ

" ឡូវ bui ងើបមកបងអៀវណា៎ "

" ble អៀវ bui អត់រួចទេ bui ធាត់ ហា៎ៗៗៗ bui 70 គីឡូហើយ ហ៊ឹមៗៗៗៗ " ខ្ញុំមិនដឹងថាគេផឹកស្រាសអីចូលទេតែវាកំប្លែងមកអង្គុយយំល្ហេមល្ហាមថាធាត់ តែអាពេលអត់ស្រវឹងញាំឃាត់មិនឈ្នះ ដល់ចឹងទៅមិនដឹងជាត្រូវនិយាយមិចទេ

" ble ពរ bui រាល់យប់រឿងអីអៀវប៉ុន្នឹងអៀវមិនរួចនោះ " ក៏យាយតាមត្រង់ ពរសឹងរាល់យប់មែន មានអីចម្លែកប្ដីពន្ធគេស្រលាញ់គ្នាពរគ្នារាល់យប់ចឹងហើយ

" ហ៊ឹម " មាត់ស្រួចណឹងទៀតហើយឃើញលើកណាក៏ចង់តែចាប់ទះៗឲបែកទេ

ខ្ញុំចូលទៅអង្គុយឲ build ឡើងជិះលើខ្នងមុននឹងអៀវគេមកដាក់លើឡានពាក់ខ្សែក្រវ៉ាត់ឲហើយខ្ញុំក៏មកឡើងឡាន ហើយយើងក៏ចេញដំណើរមក condo វិញតែថានៅតាមផ្លូវម្នាក់នេះរករឿងឈ្លោះខ្ញុំមិនឈប់ទ្រាំមិនបានចង់តែទម្លាក់ចោលម្ដងៗដែរតាស

" ហ៊ឹមៗៗៗ ble ឈប់ស្រលាញ់ bui ហើយ ហ៊ឹមៗៗ " យំនិយាយបែបណឹងមកតាំងពីឡើងឡានភ្លាមម្លេះនៅតែយំង៉ូវៗម្នាក់ឯងណឹងខ្ញុំឈឺក្បាលចង់ផ្ទុះហើយ

" bui ស្ងាត់តិចទៅបងអត់សមាធិបើកឡានទេ "

" ble ឈប់ស្រលាញ់ bui ហើយ ហ៊ឹមៗៗ "

Biblebuild short story Where stories live. Discover now