Bible as Bib
Build as BuiBUI'S POV
សួរស្ដីបាទជួបជាមួយខ្ញុំទៀតហើយ ហិ ហិ មកលើកនេះគឺមកចង់និយាយពីចរិកធូរថ្លៃរបស់សង្សារបាតផ្សារខ្ញុំបន្តិច បើស្ដាប់ទៅវាអាចណឹងខ្ញុំនេះហាវសង្សារខ្លួនឯងអាក្រក់ឬក៏មកហែកកេរ្តិ៍ង្សារខ្លួនឯងឲអ្នកដទៃស្ដាប់ក៏ថាបាន តែវាជារឿងពិតជារឿងដែរខ្ញុំមិនអាចទ្រាំទ្រទៀតបានទេបើមិននិយាយចេញមកទេខ្ញុំអាចនឹងស្ទះខ្យល់ស្លាប់ក៏អាចថាបាន ខ្ញុំយល់ដែរថា Bib អាយុតិចជាងខ្ញុំយើងខុសគ្នារហូត 3 ឆ្នាំតែអ្វីដែរខ្ញុំមិនយល់នោះហេតុអីក៏គេមានចរឹកចាស់ទុំជាងខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវឲគេមើលថែគ្រប់ពេល ? មិនថា ញាំ គេង ដេក ដើរ ឈរ អង្គុយ គឺខ្ញុំត្រូវឲគេជាអ្នករៀបចំឲរហូត។ យូរៗទៅខ្ញុំគិតថាខ្ញុំដូចជាកូនគេច្រើនជាងមិនមែនសង្សាគេទេ ធុញៗៗៗ ខ្លាំងណាស់ បើកុំតែសង្ហារកុំអីអា bui មិនទ្រាំនៅជាមួយទេ ហ៊ឹម
" bui អញ់ប្រាប់ប៉ុន្មានដងហើយថាមិនឲញាំនំកញ្ចប់នៅពេលយប់ " ណ៎ក និយាយមិនទាន់រួចពីមាត់ផងសំនៀងដ៏គួឲធុញរបស់តាចាស់ក៏បន្លឺឡើងទៀតហើយ
" bui នេះហែងផឹកទឹកក្រូចកំប៉ុងហ៎ អញ់ប្រាប់ប៉ុន្មានដងហើយថាមិនឲញាំវាធ្វើឲឡើងជាតិស្ករ ឡើងគីឡូ បើហែងខ្ជិលហាត់ប្រាណចឹងហែងស៊ីឲចេះតមខ្លះមើល " ឃើញហេ៎រអ៊ូឲរង៉ូវមិនខុសពីម៉ាក់ខ្ញុំប៉ុន្មានទេ បើជាអ្នកទាំងអស់គ្នាវិញទ្រាំនៅស្ដាប់រាល់ថ្ងៃបែបនេះបានទេ?
" ញាំទឹកឲបានច្រើនកុំញាំតែគ្រឿងកំប៉ុងពេក " ពេលដែរខ្ញុំកំពុងតែមើលរឿងហើយបម្រុងនិងលើកទឹកក្រូចកំប៉ុងមកអរវាក៏យកទឹកក្រូចពីខ្ញុំហើយហុចទឹកឲមកជំនួសវិញ
" bibbbbbbb " ខ្ញុំហាវឈ្មោះវាឲវែងៗឲវាដឹងថាខ្ញុំកំពុងតែខឹងវា
" មើលខ្លួនឯងផងថាមាឌឡើងដូចជ្រូកហើយ " ស្អីគេ ! ដៀលថាខ្ញុំជ្រូក? អញ់ទ្រាំមិនបានទេឡើងទះបែកកញ្ចប់មាត់ឡូវហើយ
" ដៀល ? "
" មិនបានដៀលតែវាជារឿងពិត " អញ់ឈប់យាយរកហែងមួយ
ខ្ញុំឈប់មាត់ឈប់ករកវាទៀត ហើយក៏នៅស្ងៀមទឹកក៏មិនផឹកអង្គុយបែបអ្នកអន់ចិត្ត ខ្ញុំទទួលស្គាល់ថាមួយរយះនេះខ្ញុំឡើងគីឡូតែក៏ជួយមិនបានព្រោះ ញាំអីក៏ឆ្ងាញ់ ញាំអីក៏ឆ្ងាញ់ ឲខ្ញុំនេះវាធ្វើយ៉ាងមិចទៅ ?
YOU ARE READING
Biblebuild short story
Romancethe story is about what I imagine and delusional it's not real but it's will make you feel better when you miss bbb