ប្រពន្ធក្មេង ( yougest wife )

233 37 3
                                    

Bible Wichapa TOP ( 29 y )
Build jakapan BTT ( 18 y )

ធ្លាប់មានគេប្រាប់ថា ស្នេហាគឺមិនគិតពីអ្វីទាំងអស់ មិនថារូបសម្បត្តិ ឋានៈ អត្តចរឹក រួមទាំងវ័យផងដែរ ក្ដីស្រលាញ់ គឺជាគប់ចិត្ត ពេញចិត្ត ដក់ចិត្តនិងអ្វីមួយ មិនថាចំពោះសត្វ វត្ថុ ឬ មនុស្ស សុទ្ធតែមានក្ដីស្រលាញ់ឲគ្នាទៅវិញទៅមក ខុសអីពីស្នេហា វាគឺជាក្ដីស្រលាញ់ដូចគ្នា តែវាមានសម្រាប់តែមនុស្សពីរនាក់ប៉ុណ្ណេះ ចុះបើឡើងដល់បីគេហាវថាស្នេហាអ្វីទៅណ៎?

     « ហ៊ឹម! » គេងមិនបានដល់ប្រាំបីម៉ោងស្រួលផងក៏ដល់ម៉ោងដែរត្រូវក្រោកទៅធ្វើការទៀតហើយ វដ្តជីវិតមួយនេះវាគួឲធុញខ្លាំងណាស់វាមានតែរឿងដដែលៗវិលជុំមិនមានអ្វីប្រែប្រួលសោះ ហ៊ើយ!ពិតជាគួឲធុញ
    
     « នំប៉ាវ! » ក្រោកមកភ្លាមក៏បានឃើញនំប៉ាវទន់ៗនៅក្រោមក្លៀកភ្លាម មើលចុះថ្ពាល់ឲដូចនំប៉ាវសរៗទន់ៗប៉ោងៗទ្រាំមិនបានខាំដាច់ឥឡូវហើយ

     « ខ្សឺត! ព្រឹកហើយប្រពន្ធសម្លាញ់ » ព្រឹកថ្ងៃរះកម្ពស់ចុងដូងទៅហើយ គ្រប់គ្នាក៏ក្រោកទៅបំពេញភារៈកិច្ចធ្វើការរកស៊ីរាងៗខ្លួន ខុសអីតែប្រពន្ធក្មេងរបស់នាយដែរនៅគេងជុំទិតគូទមិនព្រមក្រោកសោះ! រកស៊ីអីទាន់គេលូវ?

     « បៀវ! ក្រោកបងទៅធ្វើការណា៎ »

     « អ៊ឹម! ហ៊ឹមៗ » មិនព្រមបើកភ្នែកតែក៏បើកមាត់ពេបឲច្រវែបៗដូចកង្កែបគោជាន់ មើលលើកណាក៏ទាក់គួចចិន្ដាមួយនេះឲញាប់ញ័រចង់តែចាប់អាមាត់ពូកែងិង៉ក់ណឹងបឺតឲស្លេកទេ!

    « ម៉ោងប្រាំពីរហើយបាទ ក្រោកនឹងបានទៅរៀនណា៎ ថ្ងៃនេះអូនមានថ្នាក់រៀនពេលព្រឹកមិនចឹងហ៎ » ត្រូវហើយស្ដាប់មិនខុសគឺប្រពន្ធនាយទើបតែចូលសកលវិទ្យាល័យទេ ឆ្នាំនេះក៏ជាឆ្នាំទីមួយរបស់គេដូចគ្នា

    « បៀវអត់ទៅរៀនបានទេ ហ៊ឹមៗៗ » ក្បាលជ្មុលចូលក្នុងក្លៀកនាយក្រាសភ្លុច ងិង៉ក់ហ៊ិតហ៊េតមិនព្រមទៅរៀន ក្បាលខូចណាស់រាល់ថ្ងៃខ្ជិលគ្រប់រឿងសូម្បីទៅរៀនក៏ខ្ជិលដែរ

    « ចាំបងងូតទឹកស្លៀកពាក់ឲណា៎ » បើនៅតែបណ្ដោយតាមក្មេងម្នាក់នេះទៀត ប្រហែលជាងើបមិនរួចពីគ្រែតែទាំពីរនាក់ណឹងឥឡូវហើយ មានតែចាប់ពរទៅងូតទឹកឲតែម្ដងទៅនិងបានចេញទៅធ្វើការធ្វើងារ

Biblebuild short story Where stories live. Discover now