គូដណ្ដឹង (Friancé)

209 40 1
                                    

" អូនថាមិច? " ស្អីគេ? ចង់ចូលប្រជុំជាមួយនាយមែនទេ? មិនលេងសើចទេមែនទេ?

" លោកចង់ឲខ្ញុំនិយាយពីរដង? " និយាយមួយដងស្ដាប់មិនបានមែនទេ? យ៉ាងមិចចង់ឲនិយាយប៉ុន្មានដង?

" អូខេៗ ចូលក៏បាន " មើលទៅមិនស្រួលទេ តែមិនឲចូលណឹងផ្អើលក្រុមហ៊ុនឡូវហើយ!

___________________

" ចឹងតោះដល់ម៉ោងហើយ " មិននិយាយតែមាត់ដៃស្រឡូនស្រឡៅក៏លូកទៅអៀកដៃនាយក្រាស់ទាំងញញឹមស្រស់មកកាន់បៀវ ធ្វើឲម្នាក់នេះគ្រឺតក្នាញ់ជាខ្លាំង

នៅក្នុងបន្ទប់ប្រជុំមានម្ចាស់ភាគហ៊ុនតូចធំជាច្រើន រួមទាំងលោកប៉ាបៃប៊ន និង លោកប៉ាបៀវផងដែរ បៀវអង្គុយនៅលើតុរបស់បៃប៊នដែរជាតុសម្រាប់អ្នកធ្វើបទបង្ហាញ ចំណែកនាយក្រាសវិញក៏ឈរធ្វើបទបង្ហាញតាមធម្មតា

" ប៉ាគិតថាគម្រោងរបស់កូនក៏ល្អណា វាចំណាយរាងច្រើនបន្តិចតែក៏បានផលចំណេញមកវិញមិនអន់ដែរ " លោកសុមេធិ

" បងក៏គិតដូចលោកប្អូនដូចគ្នា " លោកពុទ្ថា

" បៃ គេរៀបចំគម្រោងនេះបានល្អិតល្អន់ខ្លាំងណាស់លោកពូ គេថែមទាំងចំណាយពេលធ្វើអស់ជាច្រើនទៀតផង ព្រោះតែគម្រោងមួយនេះណាគេធ្វើឲខ្ញុំវិលមុខមិនស្ទើទេ " តាក់វាន់និយាយទាំងញញឹម ព្រោះថាព្រោះតែគម្រោងមួយនេះហើយដែរធ្វើឲបៃប៊នឆ្កួតនឹងការងារមិនសម្រាកសោះ កុំតែបាននាយតូចម្នាក់នេះជួយមើលថែមិនអញ្ចឹងទេបាក់ត្បាតមិនខាន

" ក៏ អរគុណឯងណា៎ តាក់វាន់ បើគម្រោកមួយនេះជោគជ័យយើងនិងចែកភាគរយឲឯង " បៃប៊ន

" ប្រាកដជាចឹងហើយ " តាក់វាន់

" ហាសហាហា បានហើយក្មេងៗ បើគម្រោងនេះជោគជ័យ លោកពូនិងលើកឲពួកឯងទាំងពីរនេះឡើងជាម្ចាស់គម្រោងធំតែម្ដង " លោកសុមេធិ និយាយទាំងសើចកក្អិច ក្មេងនេះក៏ដូចជាគាត់កាលពីក្មេងយ៉ាងចឹង ការងារតែងតែមកមុនរឿងអ្វីទាំងអស់

" បានហើយការប្រជុំបានបញ្ចប់ហើយ គម្រោងក៏អនុម័តដូចគ្នា " លោកសុមេធិ

" អរគុណលោកប៉ា " បៃប៊ននិយាយទាំងញញឹម នាយចំណាយកម្លាំងកាយនិងកម្លាំងចិត្តលើគម្រោងនេះច្រើនណាស់ ពេលនេះទទួលបានឱកាសហើយ មិនសប្បាយអរទើបចម្លែក

Biblebuild short story Where stories live. Discover now