សារជាតិ

189 41 1
                                    

Bible Summeti TOP
Build Puttha BTT

ស្នេហាជាអ្វី? ស្នេហាមានរវាងមនុស្សប៉ុន្មាននាក់? ពីរនាក់?!ចុះបើច្រើនជាងពីរនាក់ នោះគេហាវថាស្នេហាទៀតទេ?!

« បៀវ! បងសុំទោស!! បងសន្យា! បងនឹងមិនធ្វើវាទៀតទេ!! »

« សន្យា?!! សន្យាខ្យល់ណឹងមែនទេ?! តាំងពីទាក់ទងគ្នាមក! បងប្រព្រឹត្តវាប៉ុន្មានលើកហើយ!?! បងមានយល់ពីខ្ញុំទេ!! » បៀវស្រែកគំហ៊កខ្លាំងតាមដែរអាចធ្វើបាន ចំណែកទឹកភ្នែកក៏ហូរមិនដាច់ដូចគ្នា

« បងសុំទោស!! បងខុស!! បងខុស! តែអូនឲឱកាសបងម្ដងទៀតបានទេ!? បងសន្យា! ថាបងនឹងមិនប្រព្រឹត្តវាទៀតជាដាច់ខាត » កាយសង្ហារព្យាយាមនិយាយលួងលោម និងដើរទៅក្បែរកាយតូចដែរព្យាយាមដើរថយពីនាយ ពីមួយជំហានទៅមួយជំហាន

« វាអស់ពេលហើយ បៃប៊ន!! អូនឲឱកាសបងច្រើនហើយ! វាគ្មានទៀតទេសម្រាប់បង ព្រោះទោះអូនឲបងច្រើនប៉ុន្នាក៏បងមិនចេះឆ្អែតឆ្អន់! » គេជាមនុស្សមិនចេះឆ្អែតឆ្អន់!! គេផិតក្បត់ម្ដងជាពីរដង រហូតក្លាយជាទំលាប់ដែរមិនអាចកែបាន ឱកាសឲគេកែខ្លួនជាច្រើមសារតែសន្ដាន្តមនុស្សប្រុសវាពត់មិនឡើង!!

« បងសន្យា បៀវ!! បងស្បថ! បងស្បថ! បងនិងមិនធ្វើទៀតទេ បងយកក្បាលមកធានា! អូនកុំចាកចេញពីបងអីណា បងអង្វរ!! » កែវភ្នែកមុតថ្លាចាប់ជ្រាបដោយទឹកនេត្រាដក់ពេញទាំងភ្នែក ដៃជើងចាប់ផ្ដើមញ័រទទ្រើត ជង្គង់ក៏ទន់ឈរលែងនឹង!! ក៏លុតចុះនៅចំពោះមុខកាយតូចដោយទ្រពុំបាន!

« បានហើយបៃប៊ន! សារជាតិមនុស្សប្រុសដូចបងវាកែមិនឡើងទេ! យើងបែកគ្នាចុះ!! » បៀវនិយាយចប់ក៏រត់ចេញទៅទាំងមិនអាចទ្រាំបានព្រោះខ្លួនដឹងថាបើនាយនៅតែបន្ត តវ៉ាជាមួយគេទៀតនោះនាយនឹងចិត្តទន់ ហើយអ្វីៗនិងប្រែជាដដែល កើតឡើងដដែលៗ មិនអាចកែបាន!!

« បៀវ! បៀវ! ហ៊ឹម! កុំទៅចោលបង! បៀវ! » បៃប៊នយំស្រែកហាវមនុស្សជាទីស្រលាញ់ មុននឹងក្រោករត់យ៉ាងប្រញាប់មករកអ្នកជាសង្សារដែរទើបតែនិយាយពាក្យបែកអំបែងមិញនេះ តែនាយតាមមិនទាន់ព្រោះបៀវបានចូលជណ្ដើរយន្តទៅបាត់ហើយ ចំណែកនាយក៏រត់ចុះជណ្ដើរជើងទៅតាមទាំងត្រដួស

Biblebuild short story Where stories live. Discover now