អតីតភរិយា ( Ex wife )

247 38 5
                                    

Vegas kornwitt ( TOP )
Pete Pongsakorn ( BTT )

ជីវិតមនុស្សម្នាក់ៗកើតមកតែងមានជួប មានបែកជារឿងធម្មតា អ្នកខ្លះចូលមកក្នុងជីវិតយើង ដើម្បីជួយបំពេញរសជាតិឲជីវិតរបស់យើង អ្នកខ្លះចូលមកហើយក៏បន្សល់នៅការចងចាំល្អៗជាមួយគ្នាជាច្រើ ចំណែកអ្នកខ្លះចូលមកហើយក៏បន្សល់នៅមេរៀនជាច្រើន និង អ្នកខ្លះទៀតចូលមកហើយក៏បន្សល់នៅការឈឺចាប់ ឈឺចាប់ស្ទើស្លាប់ ស្ទើរស!!

" ម៉ាក់ៗ! " Vep ក្មេងប្រុសអាយុ 3 ឆ្នាំរត់លេងនៅកន្លែងម្ដាយលក់ម្ហូបនៅក្បែររោងចក្រមួយកន្លែង គួបញ្ជាក់ផងដែរថាក្មេងប្រុសម្នាក់គឺកើតចេញពីម្ដាយដែរជាមនុស្សប្រុសមួយក្នុងចំណោមមួយលានដែរអាចបង្កើតកូនបាន!

" វេព! មកនេះមកកូនកុំទៅលេងកន្លែងណឹង " កាយតូចកម្ពស់ 165cm ងាកមកតាមសម្លេងក្មេងតូចដែរដង្ហើយហាវ នេះមើលចុះភ្ញៀវក៏ចូលច្រើន កូនក៏ត្រូវមើល មួយៗរកតែពុទ្ធោទេជីវិតនេះ

" ភីត! បាយឆាម្រេះព្រៅអ៊ំមួយ "

" ចាំបន្តិចអ៊ំ " ជីវិតមើលទៅអាចនឹងមិនជាស្រណុកតែចំពោះនាយគឺវាជាជីវិតមួយដែរពេញបរិបូណ៍បំផុតហើយ មានផ្ទះ មានមុខរបរ មានកូន តែប៉ុន្នឹងជីវិតក៏មានន័យណាស់ទៅហើយ

" អ៊ំ នេះបានហើយ " ភីត

" នេ៎! ភីតស្អែកនេះអ៊ំឮថាថៅកែរោងចក្រគេមកមើលរោងចក្រណា៎ យ៉ាងមិចយ៉ាងម៉ាធ្វើម្ហូបមកឲច្រើនឮទេ ព្រោះគេអាចនឹងមកញាំទីនេះ "

" បាទអ៊ំ " ភីត ក៏ធ្លាប់ឮថាម្ចាស់រោងចក្រនេះមានណាស់ គេមានសាខាទូទាំងប្រទេស បើស្អែកនេះមកមែនខ្លួនប្រហែលជាត្រូវធ្វើម្ហូបបន្ថែមហើយព្រោះអាចនឹងមានកូនចៅគេចូលមកញាំច្រើន

" ម៉ាក់ៗៗ ហ៊ឹមៗៗ " លេងដីសុខៗក៏ស្រែកយំរត់មករកអ្នកម៉ាក់បាទជើងសរព្រាត មិនប្រាប់ក៏ដឹងថាទៅលេងស្អីមុតដៃមុតជើងទៀតមិនខាន

" ថីទៀតហើយកូន វេព " ធុញណាស់ រពិសមិនដឹងកាត់ទៅរកអាណា ក៏ប្រាប់រហូតថាមិនឲទៅលេងទេអារបស់ដែរអស់ណឹង នៅតែមិនស្ដាប់ពេលនេះឃើញទេមុតដៃឈាមល្ហាម

" ម៉ាក់ៗៗ ឈឺ ហ៊ឹមៗៗ "

" ក៏ម៉ាក់ប្រាប់ថាកុំឲលេងនៅតែមិនស្ដាប់ ឲចាលាស់ចឹងចុះ " រឹងតែប្រាប់មិនស្ដាប់គឺវាចឹង មកពេបល្ហេមល្ហាម ចុះអាកាលប្រាប់រហូតនោះមានស្ដាប់អត់

Biblebuild short story Where stories live. Discover now